CAMBO REPORT

Popup Advertising5 seconds

ASUS​ Vivobook​ S15​ ស៊េរីថ្មី​ S531​ ដែល​ទើប​នឹង​មក​ដល់​ក្នុង​ប្រទេស​កម្ពុជា​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីថ្មីៗនេះ ក្រុមហ៊ុន ASUS បានប្រកាសដាក់បង្ហាញ Laptop ជំនាន់ថ្មីសេរី Vivobook S531 ក្នុងកម្មវិធី Computex នៅក្នុងទីក្រុងតៃវ៉ាន់ កាលពីថ្ងៃទី 27 ខែឧសភា ឆ្នាំ 2019 កន្លងទៅ។ Vivobook S15 ជា Laptop ដែលបានបង្កើតឡើង ស្របតាមភាពជឿនលឿន និងតម្រូវការ របស់យុវវ័យសម័យថ្មី មានជម្រើសពណ៌ចម្រុះចំនួន 5 ពណ៌ផ្សេងៗគ្នា ដូចជា ពណ៌បៃតងបែកស្លែរ ពណ៌ផ្កាឈូក ពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។

 

 

 ផ្ទៃខាងលើ ផលិតដោយលោហៈ មានរចនាបទប្លែក អមទៅដោយ Logo  ASUS Vivobook នៅខាងកៀន និងមានរន្ធចេញខ្យល់ ប្រសើរជាងមុន និងមាន Speakers នៅចំហៀង នៃសម្បកខាងក្រោម ជាមួយនឹងបច្ចេកវិទ្យា ErgoLift ត្រជៀក Laptop រុញឡើង 3.5° ដែលជំនួយដល់ការ Typing អោយមានភាពងាយស្រួល។ លេបថបនេះ មានទម្ងន់ស្រាល ត្រឹមតែ 1.8KG ងាយស្រួលដាក់ចូលកាបូប យកតាមខ្លួន មិនធំពេកក្នុងការយួរ ពេលយកទៅណាមកណា។ លេបថបនេះ មានបច្ចេកវិទ្យា Four-sided NanoEdge Display ដែលផ្តល់ទំហំអេក្រង់ធំ សឹងតែ 88% នៃផ្ទៃ Laptop ទៅហើយ ដោយគែមមានប្រវែងខ្លី ត្រឹមតែ 5.2mm ដែលជួយទៅដល់បទពិសោធន៍ នៃការសម្លឹង ទៅលើអេក្រង់របស់អ្នក អោយកាន់តែប្រសើរឡើង។ លេបថបនេះ ត្រូវបានបំពាក់ CPU Core I7-8565U (Turbo Boost ដល់ទៅ 4.6GHz) និង Core I5-8265 (Turbo Boost ដល់ទៅ3.9GHz) ជំនាន់ទី8 និង GPUដាច់ របស់ក្រុមហ៊ុនNVIDIA GeForce MX250 ដែលមានអង្គចងចាំប្រភេទPCIe SSDទំហំដល់ទៅ1TB។ វាក៏ជាលេបថបដំបូងដែលបំពាក់បច្ចេកវិទ្យាInfrared (IR) Camera ដែលយើងអាច Log-in ដោយមិនប្រើដៃ យ៉ាងមានសុវត្ថិភាព ជាមួយនឹង Window Hello ដោយគ្រាន់តែក្រឡេកមើល ទៅលើលេបថប និង បច្ចេកវិទ្យា Wi Fi 6 (802.11ax) ដែលមានល្បឿនលឿន ជាងបច្ចេកវិទ្យា Wi Fi 5 ដល់ទៅ 3 ដង ហើយបច្ចេកវិទ្យានេះ ផ្ទុកនូវ Network កាត់បន្ថយភាពស្ទក់យឺត75% ដែលជួយដល់ការផ្ទេរវីឌីអូ 4K ដែលជួយទៅដល់អ្នក ដែលមានអាជីបជា Video Editor។ លើសពីនេះ លេបថបមួយនេះ បំពាក់ជាមួយនឹងប្រព័ន្ធសម្លេង របស់បច្ចេកវិទ្យា Harmon Kardon ដែលផ្តល់គុណភាពសម្លេងល្អ។

 

ខាងក្រោមនេះ គឺជាតារាង Specs សម្រាប់ម៉ូឌែល Vivobook S531 ដែលនឹងមាននៅលើទីផ្សារខ្មែរខាងមុខនេះ៖

 

 

សម្រាប់ប្រិយមិត្ត ដែលទន្ទឹងរងចាំ ការមកដល់នៃលេបថប Vivobook S15 នេះ ក្រុមហ៊ុន ASUS គឺមានលក់ នៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ តទៅហើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ASUS នឹងមានព្រឹត្តិការណ៍ដាក់សម្ភោធន៍ តាំងបង្ហាញ ASUS Vivobook S531 នៅថ្ងៃទី 22 ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ នៅផ្សារទំនើបអ៊ីអនម៉ល សាខាទី 1។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: ASUS Tag: កុំព្យូទ័រ