CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញ Apple Watch Studio ដែល​អាច​អោយ​យើង​ជ្រើស​រើស​ខ្សែ​នាឡិកា​បាន​តាម​ចិត្ត មុន​នឹង​សម្រេច​ចិត្ត​ទិញ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្របពេលជាមួយការមកដល់នៃ Apple Watch ជំនាន់ទី 5 នៅក្នុងថ្ងៃនេះ Apple ក៏បានដាក់អោយប្រើប្រាស់នូវ Apple Watch Studio ដែលវាជួយសម្រួលដល់ ម្ជាស់ Apple Watch ទាំងអស់អាចផ្លាស់ប្តូរខ្សែ និងសម្បកនាឡិការបស់ពួកគេបានដោយផ្ទាល់ និងងាយស្រួលសម្រេចចិត្តផងដែរ។ ក្នុងនោះ Apple Watch Studio ផ្តល់ជូនអោយអតិថិជន ទាំងអស់មានសេរីភាពក្នុងការជ្រើសរើស ពណ៌ដែលខ្លួនឯងស្រលាញ់បានដោយភ្លាមៗ រួមមានទាំង កម្មវិធី និង វេបសាយ Apple Store។ 

 

 

ក្រៅពីនោះ វាក៏មានដាក់លក់ជា ជម្រើសច្រើនមុខបញ្ជូលគ្នា ក្នុងករណីដែលអតិថិជន ចង់បាន នាឡិកាពណ៌ផ្សេង និង ខ្សែនាឡិកាពណ៌ផ្សេងនៅក្នុង ការទិញម្តងក៏បាន។ នេះជាផ្ទាំង Catalog លើការអាប់ដេត Apple Store នៅលើវេបសាយ៖

 

បន្ទាប់ពីជ្រើសរើសរួច យើងអាចចុចយកពាក្យថា “I’m done” ហើយធ្វើការជ្រើសរើស ទំហំ ក៏ដូចជា ម៉ូឌែលបន្ថែមបាន បើសិនជាយើងចង់បានវាមកពាក់លើ ប្រភេទនាឡិកា LTE ឬមួយក៏ GPS នោះ។ យ៉ាងណាមិញ យើងក៏នៅតែអាចជ្រើសរើស ម្តងមួយៗបាន ព្រោះ Apple Store ក៏មានជា កញ្ចប់ខ្សែនាឡិកា និង សម្បកការពារដាច់ដោយឡែកពីគ្នាបានដែរ។ គួរបញ្ជាក់បន្ថែមថា Apple Watch Studio នឹងមានតែសម្រាប់ Apple Watch Series 5 តែប៉ុណ្ណោះ ដោយវាមិនមានឃើញ សម្រាប់ម៉ូឌែលចាស់ៗ ដូចជា Series 3 ឬ Series 4 នោះទេ ម៉្យាងវាក៏មិនមាននៅគ្រប់ប្រទេសដែលមាន Apple Store ដែរ។ សរុបមកនេះបានបង្ហាញអោយឃើញពីការអាប់ដេតទៅលើ សេវាកម្មរបស់ខ្លួនពីសំណាក់ ក្រុមហ៊ុនមួយនេះ ក្នុងការបំពេញចិត្តអតិថិជនរបស់ខ្លួនទាំងអស់ អោយមានសិទ្ធិជ្រើសរើសផលិតផលដែលខ្លួនពេញចិត្ត និងងាយជាងមុន។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត