CAMBO REPORT

Popup Advertising5 seconds

លេប​ថប​ម៉ូ​ឌែល​ X412​/X512​ របស់​ ASUS​ ផ្តល់​បទ​ពិសោធន៍​និង​បច្ចេកវិទ្យា​អេក្រង់​ថ្មី​ជាមួយ​ក្រាហ្វិក​ NVIDIA​ GeForce​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីដើមឆ្នាំ 2019 ក្រុមហ៊ុន ASUS បានធ្វើការបង្ហាញ នូវលេបថបម៉ូឌែលថ្មីរបស់ខ្លួន នៅព្រឹត្តិការណ៍ CES ក្នុងរដ្ឋ Las Vegas សហរដ្ធអាមេរិក រួមមាន Vivobook 14 ម៉ូឌែល X412 និង Vivobook 15 ម៉ូឌែល X512។ លក្ខណពិសេស នៃលេបថបម៉ូឌែលថ្មីនេះ គឺ ASUS បានបង្កើតឡើង ដោយផ្តោតទៅលើទាំងសោភ័ណភាព និងមុខងារពិសេសៗជាច្រើន ជាមួយនឹងតម្លៃសមរម្យ តែកម្លាំងខ្លាំងល្មម សាកសមជាមួយនិងសិស្ស និស្សិត និងអ្នកធ្វើការក្រុមហ៊ុនទូទៅ។

 

 

ខាងក្រោមនេះ គឺជាលក្ខណសម្បត្តិមួយចំនួន របស់ម៉ូឌែលX412/X512:

 

• Display/អេក្រង់

លេបថបនេះ បានភ្ជាប់ជាមួយបច្ចេកវិទ្យា NanoEdge display ដែលជាបច្ចេកវិទ្យាអេក្រង់ សឹងតែគ្មានគែម គឺដល់ទៅ 87% ឯណោះ នៃផ្ទៃលេបថប ដែលធ្វើអោយអ្នកប្រើប្រាស់ មានអារម្មណ៍ថាអេក្រង់នោះ ដិតជាប់នឹងភ្នែករបស់អ្នកប្រើប្រាស់ផ្ទាល់ តែម្តង។ សម្រាប់ម៉ូឌែលនេះផ្ទាល់ ក្រុមហ៊ុន ASUS បានផ្តល់នូវជម្រើសអេក្រង់ 2 ទំហំគឺ 14 អ៊ីញ & 15អ៊ីញ ជាមួយគុណភាពអេក្រង់ និងកម្រិតបង្ហាញ Full HD ដែលពណ៌ក្នុងអេក្រង់ មានសភាពដឹតច្បាស់ និងមានភាពរស់រវើក។  X412 / X512 មានអេក្រង់ធំ គែមខ្លី រចនាបទតូចស្អាត កាត់បន្ថយទំហំ និងទម្ងន់អោយស្រាលជាងមុន បើប្រៀបនឹងសេរីមុនៗ ដែលនាំអោយអ្នកប្រើប្រាស់ ងាយស្រួល យកតាមខ្លួន។ 

 

• Performance/កម្លាំងម៉ាស៊ីន

 

X412 / X512 បំពាក់ជាមួយនឹង CPU Intel Core I7-8565 និងក្រាហ្វិកដាច់ NVIDIA GeForce MX230 / 250 ជាមួយនឹងរន្ធអង្គចងចាំ ដល់ទៅពីរ ដែលមានទំហំដល់ទៅ 512GB SSD និង 2 TB HDD ដែលអាចអោយអ្នកប្រើប្រាស់ ផ្ទុកទិន្ន័យបានច្រើន និងមានសមត្ថភាព ជួយដល់ការរត់កម្មវិធីផ្សេងៗ ឬការប្រើប្រាស់កម្មវិធីច្រើន ក្នុងពេលតែមួយ និងការកាត់បន្ថយ ភាពស្ទក់យឺត ក្នុងការBoot Up ពេលបើកប្រើប្រាស់។ 

 

• Design/រចនាបទ

 

Vivobook X412 / X512 បង្កើតឡើងមក ជាមួយបច្ចេកវិទ្យា ErgoLift Hinge ដែលធ្វើអោយបាតហើប ពេលបើកលេបថប ព្រមទាំងស្របទៅតាមរចនាបទ Keyboard របស់ Desktop ដែលផ្តល់ភាពងាយស្រួលដល់បទពិសោធន៍Typing ក្នុងការធ្វើការងារផ្សេងៗប្រចាំថ្ងៃ និងជួយដល់ប្រព័ន្ធការពារកម្តៅ របស់ម៉ាស៊ីន អោយមានខ្យល់ ចេញចូលគ្រប់គ្រាន់។ Vivobook សេរីថ្មីនេះ មកជាមួយនឹងជម្រើសពណ៌ចំនួន 4 ពណ៌ ដូចជា ពណ៌ទឹកប្រាក់ ពណ៌ប្រផេះ ពណ៌ខៀវចាស់ និងពណ៌ក្រហមបែកទឹកក្រូច ដែលស្របតាមតម្រូវការ និងភាពពេញនិយម របស់យុវវ័យ ក៏ដូចជាអ្នកធ្វើការសម័យថ្មី។

 

• Keyboard/ក្តារចុច

 

និយាយពី Keyboard លេបថបនេះ ភ្ជាប់ជាមួយនឹងក្តារចុច Backlit Keyboard ដែលបង្កប់នូវភ្លើងពីក្រោម ដែលជំនួយដល់ការប្រើប្រាស់ នៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់។ ចំណែកគ្រាប់ចុចវិញ គឺមានកម្រាស់ 1.3mm (X412) និង1.4mm (X512) ដែលជួយដល់ការ Typing កាន់តែលឿន រហ័ស និងច្បាស់លាស់។ 

 

• ប្រព័ន្ធភ្ជាប់/Connection

 

X412 / X512 បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Wi-Fi 6 (802.11ac) Dual Band ដែលជំនួយដល់ល្បឿន នៃការប្រើប្រាស់ ដល់ទៅ 867 MB ក្នុងមួយវិនាទី លឿនជាងបច្ចេកវិទ្យា 802.11n ដល់ទៅ 6 ដង ដែលធ្វើអោយការប្រើប្រាស់ អ៊ីនធើណេតទូទៅរបស់អ្នក កាន់តែមានភាព រលូនទៅមុខល្អ។ ចំណែករន្ធដោតវិញ X412 / X512 មានរន្ធ USB C 3.1, រន្ធUSB 3.1 Gen 1, រន្ធ USB 2.0, រន្ធ HDMI, រន្ធ Micro SD card Reader, រន្ធដោតកាស និងរន្ធ Security Slot។

 

• Sound system/ប្រព័ន្ធសម្លេង

 

X412 / X512 បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Sonic Master របស់ក្រុមហ៊ុន ASUS ដែលជាបច្ចេកវិទ្យាប្រព័ន្ធសម្លេងផ្តាច់មុខ ដោយបង្កើតដោយក្រុមការងារ ASUS Golden Ears ជាក្រុមដែលមានវិជ្ជាជីវ និងបច្ចេកទេសលម្អិត ខាងភ្លេង ដែលធ្វើអោយ Speakers លេបថបមួយនេះ មានសម្លេងងំ និងរន្តំ លឺបានឆ្ងាយ ឯគុណភាពសម្លេងមិនបែក។ 

 

• Security/សុវត្ថិភាព

 

X412 / X512 ក៏ផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ កាន់តែខ្ពស់មួយកម្រិតទៀត ជាមួយនឹងការស្កេនក្រយៅដៃ នៅលើ Touchpad ផ្ទាល់ ជាមួយនឹង Window Hello ហើយវាក៏ស្កេនបាន លឿនភ្លាមៗ មិនរងចាំយូរ។

 

• Battery/ថ្ម

 

អ្វីដែលជាចំណុចពិសេស របស់ស៊េរី Vivobook ទាំងអស់ បើធៀបជាមួយនឹងសេរីដទៃ គឺគុណភាពថ្មល្អ ប្រើបានយូរជាងថ្មស្តង់ដាទូទៅ ប្រភេទ Lithium-ion ដល់ទៅ 3 ដង។ សម្រាប់ការសាកថ្មលេបថបនេះ បានបំពាក់ជាមួយនឹង បច្ចេកវិទ្យាសាកលឿន Fast Charge ដោយអ្នកចំណាយពេលត្រឹមតែ 49 នាទី ប៉ុណ្ណោះ ក្នុងការសាកថ្មពីសូន្យដល់ 60%។ វាក៏បានភ្ជាប់ជាមួយនឹង បច្ចេកវិទ្យា ASUS Battery Health Charging technology ដែលធ្វើអោយការសាកថ្មរបស់អ្នក កាន់តែមានសុវត្ថិភាព កាត់បន្ថយការហើមថ្មឬក្តៅថ្មខ្លាំង ដែលនាំអោយខូចថ្ម និងរក្សាគុណភាពថ្ម អោយមានភាពយូរអង្វែង។

 

 

ខាងក្រោមនេះគឺជាព័ត៌មានលម្អិតរបស់Vivobook X412/X512

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: AS Tag: កុំព្យូទ័រ