CAMBO REPORT

Popup Advertising5 seconds

Logitech បញ្ចេញ​ក្តារ​ចុច​វៃ​ឆ្លាត 2 ម៉ូឌែល សម្រាប់ iPad 10.2 អ៊ីញ​របស់ Apple

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអាន មួយភាគធំ ប្រាកដជាបានទស្សនា ព្រឹត្តិការណ៍ Apple Special Event 2019 របស់ក្រុមហ៊ុនយក្សផ្លែប៉ោម រួចមកហើយមែនទេ? យ៉ាងណា ខ្ញុំជឿថា ប្រហែលជាមានមនុស្សមិនតិចនោះទេ ដែលមានការភ្ញាក់ផ្អើលខ្លាំងនឹងវត្តមាន iPad ជំនាន់ថ្មី ដែលមានអេក្រង់ 10.2 អ៊ីញ។ វាចេញមកជាមួយ កំណែអាប់ដេតថ្មីៗ ជាច្រើន ដោយក្នុងនោះ បានបន្ថែមនូវ មុខងារសំខាន់ៗដូចជា អាចគាំទ្រជាមួយ Apple Pencil, Touch ID ហើយជាពិសេសនោះ ក៏មានភ្ជាប់មកជាមួយ Smart Keyboard ទៀតផង។ 

 

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Logitech ក៏បានប្រកាសបញ្ចេញ ឧបករណ៍ជំនួយបន្ថែម សម្រាប់ iPad ជំនាន់ទី 7 នោះគឺជា Case ការពារ អមជាមួយ Keyboard ថ្មីស្តើង ងាយស្រួលប្រើប្រាស់ និងសាកសមបំផុត សម្រាប់អ្នកចូលចិត្ត ធ្វើការសិក្សាស្រាវជ្រាវ ឬវាយឯកសារផ្សេងៗ នៅលើ iPad។ ចំពោះ Keyboard របស់ Logitech នេះ មានជម្រើស 2 ម៉ូត សម្រាប់ជ្រើសរើស ដែលរួមមានដូចជា Rugged Folio និង Slim Folio។ សម្រាប់ម៉ូឌែល Rugged Folio នេះ ក្តារចុចរបស់វា ត្រូវបានបង្កើតឡើង ពីសារធាតុពិសេស ដែលអាចធន់នឹងធូលីដី ព្រមទាំងការកំពប់ទឹក ហើយ ថែមទាំងភ្ជាប់មកជាមួយ ជើងតម្រ (Kickstand) ដែលអាចធ្វើការ បត់បែនបាន ដើម្បីជួយសម្រួលឲ្យត្រូវនឹង កាលៈទេសៈនៃការប្រើប្រាស់ របស់អ្នកទៀតផង។

 

 

រីឯប្រភេទ Slim Folio វិញ វាដើរតួជាឧបករណ៍មួយ ដែលធ្វើឲ្យ iPad មានលក្ខណៈដូចទៅនឹងកុំព្យូទ័រយួរដៃ ដែលមានលក្ខណៈស្រដៀងទៅនឹង ក្តារចុចឆ្លាតវៃ Folio របស់ iPad Pro ដែរ។ លើសពីនេះទៀត វាក៏បំពាក់ជាមួយដែកឆក់ ដើម្បីជួយឲ្យ iPad និងក្តារចុចភ្ជាប់គ្នាបានល្អ មិនត្រឹមតែប៉ុណ្ណោះ ក្តារចុចនេះ អាចបត់ទៅក្រោយបាន ផ្តល់ភាពងាយស្រួល នៅពេលដែលយើង ប្រើប្រាស់ iPad ក្នុងលក្ខណៈផ្ទៃរាបស្មើរ ហើយវាក៏ភ្ជាប់មកជាមួយ កន្លែងសម្រាប់រក្សាទុក Apple Pencil ឬ ខ្មៅដៃ Crayon របស់ក្រុមហ៊ុន Logitech ផងដែរ។ 

 

 

អញ្ចឹង នេះជាឧបករណ៍ភ្ជាប់ថ្មី សម្រាប់បំពាក់ជាប់ iPad 10.2 អ៊ីញ ស៊េរីចុងក្រោយគេ ហើយវាក៏អាចជាលេខា និងជាជំនួយការបន្ថែម ក្នុងការបំពេញការងារផ្សេងៗ ផងដែរ។ ចំពោះ keyboard ទាំង 2 របស់ Logitech នេះ ត្រូវបានដាក់លក់ ក្នុងតម្លៃ $139.99 ដុល្លារ សម្រាប់ម៉ូឌែល Rugged Folio និង Slim Folio មានតម្លៃ $99 ដុល្លារ ហើយប្រិយមិត្ត ដែលនឹងក្លាយជាម្ចាស់ iPad ជំនាន់ថ្មីនេះ អាចស្វែងរកទិញវាបាន ចាប់ពីខែក្រោយតទៅ ដោយតាមរយៈតំណរភ្ជាប់ នៅទីនេះ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: 9to5Mac Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ