CAMBO REPORT

Popup Advertising5 seconds

ប្រភព​ព័ត៌មាន​ថ្មី​បង្ហាញ​ថា OPPO A5 2020 មាន​កាមេរ៉ា 4 គ្រាប់ និងកម្លាំង​ថ្ម 5000mAh

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីមួយសប្តាហ៍មុននេះ ស្មាតហ្វូន OPPO A9 2020 បានបង្ហាញខ្លួនដំបូង នៅលើ Facebook Page តំណាងចែកចាយផ្លូវការរបស់ OPPO ប្រចាំប្រទេសវៀតណាម ជាមួយរចនាបថកាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់ និងមានថ្មទំហំ 5,000mAh ទៀតផង។ យ៉ាងណា ក្នុងថ្ងៃនេះដែរ យើងស្រាប់តែ ប្រទះឃើញស្មាតហ្វូន មួយម៉ូឌែលទៀត ដែលមើលទៅ ទាំងរចនារូបរាងខាងក្រៅ និង កម្លាំងម៉ាស៊ីន សុទ្ធសឹងតែដូចគ្នា ទាំងស្រង់តែម្តង ដោយវាមានឈ្មោះថា OPPO A5 2020។ 

 

 

បើយោងតាម ព័ត៌មានពីបរទេស បានឲ្យដឹងថា OPPO A5 នេះ អាចនឹងមានអេក្រង់ទំហំ 6.5 អ៊ីញ ជាមួយម៉ូតបែបដំណក់ទឹក ដែលវាគួរតែមានផ្ទៃលាតអេក្រង់ 89% ហើយមានកម្រិតបង្ហាញរូបភាព 1600 x 720 ដូចខ្សែស្រឡាយ OPPO A9 ដែរ។ មិនតែប៉ុណ្ណោះ OPPO A5 ជំនាន់ថ្មីនេះ ក៏មានសេនស័រ ស្កេនស្នាមម្រាមដៃ នៅខ្នងខាងក្រោយ ពីក្រោមកាមេរ៉ា ផងដែរ។ លើសពីនេះទៀត វានឹងដើរដោយឈីប Snapdragon 665 អមជាមួយរ៉េម និងអង្គផ្ទុកទិន្នន័យទំហំ 3GB/64GB និង 4GB/128GB ហើយក៏អាចបន្ថែមកាត MicroSD ពីក្រៅ និងមានថាមពលថ្មទំហំធំចំនួន 5,000mAh ផងដែរ។

 

 

ដោយឡែក បើងាកមកមើលផ្នែកកាមេរ៉ាវិញ ខ្សែស្រឡាយ OPPO ត្រកូល A ទាំង 2 នេះ មានលក្ខណៈខុសគ្នា ត្រង់ A5 មានកាមេរ៉ាក្រោយ 4 គ្រាប់ដែរ តែកាណុងដើមមាន ទំហំ 12 មេហ្គាភិចសែល ខណៈ លេនដើមរបស់ A9 លោតដល់ 48 មេហ្គាភិចសែលឯណោះ ហើយចំពោះលេនទី 2 មានទំហំ 8 មេហ្គាភិចសែល ជាលេន ultrawide angle និងលេន 2 គ្រាប់ទៀត មានទំហំ 2 មេហ្គាភិចសែលដូចគ្នា។ យ៉ាងណា វាក៏បំពាក់មកជាមួយ Ultra Night Mode 2.0 និងបច្ចេកវិទ្យា ជួយទប់លំនឹងរូបភាព និងមានកាមេរ៉ា Selfie ទំហំ 8 មេហ្គាភិចសែល។

 

 

លើសពីនេះ វានឹងត្រូវបានស្រោបដោយស្បែក ColorOS 6.0.1 ដែលពឹងផ្អែកលើ Android Pie និងបំពាក់ដោយមុខងារ ជាច្រើនដូចជា Face Unlock, Game Boost 2.0, Riding Mode និង HyperBoost ជាដើម។ ដូច្នេះ ទាំងនេះ ជាលក្ខណៈសម្បតិ្តមួយចំនួន របស់ OPPO A5 ជំនាន់ថ្មីនេះ ហើយយើងនឹងរង់ចាំ វត្តមានផ្លូវការ របស់វា នៅពេលខាងមុខ ឆាប់ៗនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ