CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ពិន្ទុ vivo NEX 3 5G នៅ​លើ Geekbench

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលយើងបានដឹងមកហើយថា នៅថ្ងៃទី 16 ខែកញ្ញាខាងមុខ ស្មាតហ្វូនកំពូល vivo NEX ជំនាន់ចុងក្រោយ មានឈ្មោះថា NEX 3 5G នឹងត្រូវបានបង្ហាញខ្លួនជាផ្លូវការ ជាក់ជាមិនខាន។ សម្រាប់ vivo NEX 3 ដែលមានលេខ ម៉ូឌែលសម្គាល់ V1924A ត្រូវបានគេប្រទះឃើញ ពិន្ទុធ្វើតេស្តនៅលើ Geekbench ដោយបានបង្ហាញថាត្រកូល NEX ជំនាន់ចុងក្រោយមួយនេះ ត្រូវបានបំពាក់មកជាមួយរ៉េមទំហំ 8GB និងប្រើប្រាស់បន្ទះឈីប Snapdragon 855+។

 

 

ពិតណាស់ ការធ្វើតេស្តលើ Geekbench បានបង្ហាញអោយឃើញថាស្មាតហ្វូនមានលេខម៉ូឌែល V1924A បានបំពាក់ជាមួយនឹង បន្ទះឈីប របស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 855+ ដោយវាទទួលពិន្ទុ Single-Core ចំនួន 3627 រីឯពិន្ទុ Multi-Core មានចំនួនច្រើនដល់ទៅ 11347 ពិន្ទុ។ ចំណែកឯ ប្រព័ន្ធដំណើរការ នៅលើកំពូលស្មាតហ្វូនមួយនេះវិញ គឺដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Pie ជំនាន់ 9.0 ចុងក្រោយ។ នៅលើ Geekbench បង្ហាញអក្សរ “msmnile” លើ Board ដែលវាជាឈ្មោះកូដ សម្រាប់ទាំង Snapdragon 855 និង 855+។ មិនតែប៉ុណ្ណោះ ពិន្ទុ Single-Core និង Multi-Core គឺមានតួរលេខប្រហាក់ប្រហែលគ្នាទៅនឹងស្មាតហ្វូន ដែលបានបំពាក់ឈីប Snapdragon 855+ នេះដែរ ហើយក្រៅពីចំណុចទាំងអស់ហ្នឹង នៅលើតារាង Geekbench មិនបានបង្ហាញពីអ្វីផ្សេងទៀតឡើយ។

 

 

គួររំលឹកថា បើយោងទៅតាមប្រភពលេចធ្លាយកន្លងទៅ បានបង្ហាញថា vivo NEX 3 មានទម្ងន់ 218.5 ក្រាម។ លើពីនេះទៅទៀត NEX 3 អាចមានអេក្រង់ធំទំហំ 6.89 អ៊ីញ ជាប្រភេទ AMOLED មានកម្រិតបង្ហាញរូបភាព Full HD+ 1080 x 2256 ភិចសែល ជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃក្រោមអេក្រង់ ហើយអាចមានទាំងម៉ូឌែលប្រើ 4G និង 5G និងវាក៏អាចមានម៉ូឌែលរ៉េមទំហំ 12GB ផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ