CAMBO REPORT

Popup Advertising5 seconds

Xiaomi ប្រកាសចេញឧបករណ៍សាកថ្មឥតខ្សែចំនួន 2 ម៉ូឌែលថែមទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីម្សិលមិញនេះ នៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅក្នុងប្រទេសចិន ក្រុមហ៊ុន Xiaomi ប្រកាសចេញបច្ចេកវិទ្យាសាកថ្ម ឥតខ្សែល្បឿនលឿនជំនាន់ថ្មី ដែលមានកម្លាំង 30W ដែលមានឈ្មោះផ្លូវការថា Mi Charge Turbo។ បច្ចេកវិទ្យាសាកថ្មឥតខ្សែល្បឿនលឿន Mi Charge Turbo បានធ្វើឲ្យបច្ចេកវិទ្យាសាកថ្មឥតខ្សែ ឆ្ពោះទៅកាន់កំណត់ត្រាថ្មីមួយទៀត ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ វាមានល្បឿនលឿនជាងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនដែលប្រើខ្សែ របស់ក្រុមហ៊ុន Xiaomi ផ្ទាល់ថែមទៀងផង។

 

 

នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក្រុមហ៊ុន Xiaomi ក៏បានប្រកាសចេញឧបករណ៍សាកថ្មឥតខ្សែចំនួន 2 ម៉ូឌែលថែមទៀតផង ដោយមួយក្នុងចំណោមពួកវា បានបំពាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែល្បឿនលឿន Mi Charge Turbo ដែលមានកម្លាំង 30W។ ជាដំបូងយើងទៅមើលឧបករណ៍សាកថ្មឥតខ្សែបែបបញ្ឈររបស់ Xiaomi មុនសិន។ វាមានឈ្មោះជាផ្លូវការថា Xiaomi Mi 30W Wireless Charging Stand។ ចំពោះរូបរាងខាងក្រៅរបស់វាមានសភាពរៀងស្តើង និងតួខ្លួនរបស់វាមានពណ៌ស។ វាដើរតួជា Dock សម្រាប់យកស្មាតហ្វូនរបស់យើងទៅដាក់នៅលើវាដើម្បីធ្វើការសាកថ្ម។ លើសពីនេះទៅទៀតវាក៏បានបំពាក់មកជាមួយ បច្ចេកវិទ្យាសាកថ្មឥតខ្សែល្បឿនលឿន ដែលមានកម្លាំងរហូតដល់ទៅ 30W ហើយវាក៏បានបំពាក់មកជាមួយកូនកង្ហារមួយ ដែលមានសម្លេងស្ងាត់ដើម្បីជួយកាត់បន្ថយកំដៅនៅពេលដែលយើងកំពុងសាកថ្ម។

 

 

បើងាកទៅមើលឧបករណ៍សាកថ្មឥតខ្សែមួយផ្សេងទៀតរបស់ Xiaomi។ យើងឃើញថាវាមានកម្រាស់និងរូបរាងខាងក្រៅ ស្រដៀងទៅសៀវភៅមួយក្បាលអញ្ចឹង។ វាត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែល្បឿនលឿនដែលមានកម្លាំង 20W ហើយលក្ខណៈពិសេសរបស់ឧបករណ៍នេះ គឺវាអនុញ្ញាឲ្យយើងអាចធ្វើការសាកថ្មស្មាតហ្វូនរបស់យើង នៅត្រង់កន្លែងណាក៏បាន នៃផ្ទៃខាងលើរបស់វា។ ព្រោះថាវាបានបំពាក់មកជាមួយបច្ចេកវិទ្យាដ៏ឆ្លាតវៃ ដែលអាចសម្គាល់ទីតាំងដែលយើងបានដាក់ស្មាតហ្វូន។ លើសពីនេះទៅទៀតវាក៏បានភ្ជាប់មកជាមួយបន្ទះបង្ហាញមួយដ៏តូច ដែលប្រើប្រាស់សម្រាប់បង្ហាញ ព័ត៌មាននៃការសាកថ្មរបស់យើងផងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ផលិតផលថ្មី