CAMBO REPORT

Popup Advertising5 seconds

វ៉ែនតា​ជំនាន់​ថ្មី​របស់​ Huawei​ គឺ​ Smart AR​ និង​ Smart​ VR​ ត្រៀម​​ចេញ​នៅ​ក្នុ​ង​ព្រឹត្តិការណ៍​ ​IFA​ ​2019​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានឃើញ វ៉ែនតាឆ្លាតវៃជំនាន់ដំបូងរបស់ Huawei កាលពីខែមីនាកន្លងទៅ ដែលវាពិតជាប្លែក ព្រមទាំងមានសមត្ថភាពប្រសើរថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះ គេបានប្រទះឃើញ វ៉ែនតាឆ្លាតវៃចំនួន 2 ម៉ូឌែលទៀត របស់ក្រុមហ៊ុនខាងលើ នៅក្នុងបញ្ជីរបស់ EUIPO កាន់តែពិសេសទៀតនោះ វាត្រូវបានគេដឹងថា អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ ផងដែរ។ ពិតណាស់ នៅក្នុងបញ្ជីនោះ មិនបានបញ្ជាក់ពីចំណុចពិសេសនៃនាឡិកាឆ្លាតវៃទាំង 2 ម៉ូឌែលនេះ ឲ្យបានច្បាស់នោះទេ ប៉ុន្តែវាក៏មិនអត់សោះនោះដែរ។

 

 

មិនខុសទេ Huawei AR Glass និង Huawei VR Glass ត្រូវបានចាត់ចូលទៅក្នុងថ្នាក់កំពូល ពោលគឺថ្នាក់ទី 9 ដែលនៅក្នុងនោះមានដូចជា វ៉ែនតាឆ្លាតវៃ នាឡិកាឆ្លាតវៃ ស្មាតហ្វូន និងវ៉ែនតាការពារភ្នែកជាដើម។ លើសពីនេះ ទៅទៀតវាត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួនជាផ្លូការ នៅក្នុងព្រឹត្តិការណ៍ IFA 2019 ខាងមុខនេះទៀតផង ដែលលើកនេះវាអាចមានមុខងារកាន់តែពិសេសជាងជំនាន់មុនទៅទៀត។ គួរបញ្ជាក់ដែរថា វ៉ែនតាជំនាន់មុនរបស់ Huawei បានបំពាក់ជាមួយមុខងារសម្បូរបែប ដែលរួមមាន វាអាចភ្ជាប់ទៅកាន់ស្មាតហ្វូនបាន តាមរយៈប្ល៊ូធូ វាអាចអនុញ្ញាតឲ្យអ្នកប្រើធ្វើការតេ ចាក់បទចម្រៀង និងអាចនិយាយទៅកាន់ជំនួយការដើម្បីធ្វើអ្វីមួយ ជាមួយវ៉ែនតានេះបានទៀតផង។ ជាងនេះទៀត វាបានបំពាក់ជាមួយ ឧបករណ៍បំពងសម្លេងចំនួន 2 គ្រាប់នៅដងខាងស្ដាំ ជាមួយមុខងារ NFC កាន់តែពិសេស តួខ្លួនរបស់វា ស្រោបមុខងារ IP67 ទៀតផង ដូច្នេះអ្នកប្រើប្រាស់អស់បារម្ភក្នុងការពាក់វានៅពេលភ្លៀងផងដែរ។

 

 

ដូច្នេះហើយ smart glasses របស់ Huawei អាចនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ IFA 2019 ខាងមុខ ព្រមទាំងអាចពាំនាំ មកជាមួយមុខងារសំខាន់ៗ ច្រើនជាងពីមុន មានន័យថា លើកនេះ វាកាន់តែមានប្រយោជន៍ ច្រើនជាងមុខងារទាំងប៉ុន្មាន ដែលបានរៀបរាប់នៅខាងលើទៀតផង។ អញ្ចឹង ប្រហែលមិនយូរទៀតនោះទេ វានឹងត្រូវបង្ហាញខ្លួនឲ្យសាធារណៈជនបានឃើញ ហើយសម្រាប់អ្នកដែលចង់ប្រើប្រាស់វ៉ែនតាឆ្លាតវៃ គួរតែពិចារណាឲ្យហើយទៅ ព្រោះថានេះជាវ៉ែនតាមួយប្រភេទ ដែលមានមុខងារសម្បូរបែប លើសពីអ្វីដែលអ្នករំពឹងទុកផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ