CAMBO REPORT

Popup Advertising5 seconds

កម្លាំង GPU របស់ PS5 ខ្លាំងស្ទើរតែស្មើនឹងកម្លាំង GPU របស់ RTX 2080 ទៅហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើគិតទល់មកដល់ពេលនេះ ក្រុមហ៊ុន Sony បានបញ្ចេញម៉ាស៊ីនហ្គេម PS4 របស់ខ្លួនជាផ្លូវការ ជិត 6 ឆ្នាំមកហើយ ហើយវាពិតជា ទទួលបានគាំទ្រ យ៉ាងខ្លាំង ពីសំណាក់អតិថិជន ដែលចូលចិត្ត លេងហ្គេម ។ តួយ៉ាង កាលពីពេលថ្មីៗនេះ មានរបាយការណ៍មួយ បានបញ្ជាក់ថា ម៉ាស៊ីន ហ្គេម PS4 ត្រូវលក់ដាច់អស់ ចំនួនជាង 100 លានគ្រឿង ដោយរាប់បញ្ចូលទាំងម៉ាស៊ីនស៊េរីក្រាស់ និងស៊េរីស្ដើង ក៏ដូចជា PS4 Pro ផងដែរ។ ហេតុដូច្នេះ បើតាមទំលាប់ វាក៏ជិតដល់ពេលដែលក្រុមហ៊ុន Sony ត្រៀមបញ្ចេញ ម៉ាស៊ីនហ្គេម ជំនាន់ថ្មីរបស់ខ្លួនផងដែរ ដើម្បីបំពេញតម្រូវការអ្នកគាំទ្ររបស់ខ្លួន។


បើយើងត្រលប់ទៅ កាលពីដើមខែ មិថុនា កន្លងទៅ លោក Mark Cerny ដែលជាប្រធានផ្នែកស្ថាបត្យកម្ម នៃការផលិតម៉ាស៊ីនហ្គេម PS5 បានបង្ហើប ឲ្យយើងបានដឹង ពីលក្ខណៈសម្បត្តិ ខ្លះៗ របស់ ម៉ាស៊ីន ហ្គេម PS5។ ដោយយោងតាម សម្តីរបស់លោក Mark Cerny ម៉ាស៊ីនហ្គេម PS5 នឹងត្រូវបំពាក់ដោយ បន្ទះ ឈីប AMD Ryzen (Zen 2) ប្រភេទ 7nm គួបផ្សំជាមួយ ក្រាហ្វិកកាត របស់ក្រុមហ៊ុន AMD  ( បង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យា Navi ) ដែលគាំទ្រមុខងារ Ray Tracing ( បង្កើតចំណាំងផ្លាតរបស់វត្ថុ ដែលស្ថិតនៅជុំវិញ មជ្ឈដ្ឋានក្នុងហ្គេម ដែលធ្វើឲ្យយើង មើលទៅដូចពិតៗអញ្ចឹង) និងប្រើប្រាស់ អង្គផ្ទុកទិន្ន័យ​ ប្រភេទ SSD ដែលមានល្បឿន គណនាលឿន ហើយអ្វីដែល កាន់តែពិសេសទៀតនោះ វាក៏គាំទ្រ Backwards Compatible ( មុខងារដែល អនុញ្ញាតឲ្យ អ្នកអាចលេងហ្គេម PS4 នៅលើម៉ាស៊ីន PS5 បាន) ទៀតផង។ ប៉ុន្តែ លោក Mark Cerny មិនបានបញ្ជាក់អំពី ព័ត៌មានលម្អិតរបស់ GPU ដែលបំពាក់នៅលើ ម៉ាស៊ីនហ្គេម PS5 ថាមានកម្លាំងខ្លាំងប៉ុណ្ណានោះទេ គាត់គ្រាន់តែបង្ហើបថាវា គាំទ្រក្រាហ្វិកក្នុងកម្រិត 4K។


ស្រាប់តែកាលពីម្សិលមិញនេះ មានគណនីមួយនៅក្នុងបណ្តាញសង្គម Twitter ដែលមានឈ្មោះថា Komachi បានធ្វើការបង្ហើប អំពីព័ត៌មានខ្លះៗរបស់ GPU ដែលត្រូវបំពាក់នៅលើ ម៉ាស៊ីនហ្គេម ជំនាន់ចុងក្រោយរបស់ ក្រុមហ៊ុន Sony។ បើយោងតាមអ្វីដែល ប្រភពបានបង្ហាញ អាចឲ្យយើងដឹងថា GPU ដែលបំពាក់នៅលើ ម៉ាស៊ីនហ្គេម PS5
មានឈ្មោះ តំណាងថា Oberon ហើយវាមាន Clock Speed សរុបទាំងអស់ ចំនួន 3 ដោយមួយ រត់បានក្នុងល្បឿន 800 MHz, មួយទៀត រត់បានក្នុងល្បឿន 911MHz និង មួយចុងក្រោយ រត់បានក្នុងល្បឿនដល់ទៅ 2GHz ឯណោះ បើយើងសង្កេតមើលទៅ Clock Speed ទី 1 និង 2 ឃើញថាពួកវាមានល្បឿនដូចទៅនឹង Clock Speed របស់ GPU ដែលបានបំពាក់នៅលើម៉ាស៊ីន PS4 និង PS4 Pro អញ្ចឹង ដូច្នេះមានន័យថា យើងនឹងទទួលបាន Clock Speed បន្ថែមមួយទៀត នៅលើ GPU របស់ PS5 ដែលមាន ល្បឿនដ៏ខ្លាំងក្លា ដែលអាចរត់បានរហូតដល់ 2GHz។



បន្ទាប់ពីបានដឹង អំពីព័ត៌មានខ្លះៗរបស់ GPU ដែលត្រូវបំពាក់ នៅលើម៉ាស៊ីនហ្គេម PS5 ហើយនោះ អ្នកប្រាកដជាចង់ដឹងថា វាកម្លាំងខ្លាំងក្លាប៉ុណ្ណា ដូច្នេះកុំនៅរង់ចាំយូរ តោះយើងទៅមើលកម្លាំង GPU របស់ PS5 ដែលប្រៀបធៀបជាមួយ កម្លាំងរបស់បន្ទះក្រាហ្វិកកាត ដែលមានកម្លាំងខ្លាំងៗ ទាំងអស់គ្នា។

 




សរុបមកវិញ ព័ត៌មានខាងលើ គ្រាន់តែជាការអះអាងរបស់បុគ្គលម្នាក់តែប៉ុណ្ណោះ គ្មានប្រភពច្បាស់ការណាមួយ ចេញមុខមកបញ្ជាក់ថា វាគឺជាការពិត ឬយ៉ាងណានោះទេ។ ប៉ុន្តែបើសិនជាព័ត៌មានខាងលើគឺជាការពិតមែននោះ វាគឺជាដំណឹងដ៏ល្អមួយសម្រាប់ ប្រិយមិត្ត ដែលមានបំណងចង់ក្លាយជាម្ចាស់របស់ ម៉ាស៊ីនហ្គេម PS5 នេះ ព្រោះថា លោកអ្នកអាចធ្វើការលេងហ្គេមដែលមានក្រាហ្វិកធំៗ បានយ៉ាងរលូន នៅក្នុងកម្រិតក្រាហ្វិកមួយដ៏ខ្ពស់ ជាមួយនឹងល្បឿន Frame rate ខ្ពស់ផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Tweak Town Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ