CAMBO REPORT

Popup Advertising5 seconds

Logitech បញ្ចេញ​ក្តារ​ចុច​ជំនាន់​ថ្មី 2 ស៊េរី តម្រូវ​ជា​ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ហ្គេម

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថ្មីៗនេះ ក្រុមហ៊ុន Logitech ទើបតែដាក់បង្ហាញនូវ ក្តារចុចបែប Gaming Mechanical Keyboard ជំនាន់ថ្មីមួយគូ រួមមានម៉ូឌែល G815 និង G915 ដែលវាប្រើប្រាស់បច្ចេកវិទ្យា GL Switches ដូចច្នេះឧបករណ៍ថ្មីស្រឡាងទាំង 2 នេះ មានសមត្ថភាពខ្លាំង និងទទួលកម្លាំងសង្កត់បានល្អ មានល្បឿនរហ័ស ជាងក្តារចុចឥតខ្សែ ជំនាន់មុនដល់ទៅ 25% ឯណោះ។ ហេតុនេះហើយ វាអាចផ្តល់នូវបទពិសោធន៍ កាន់តែល្អប្រសើរមួយកម្រិតទៀត ជាពិសេស បំពេញនូវតម្រូវការ របស់ អ្នកចូលចិត្តលេងហ្គម លើកុំព្យូទ័រ តែម្តង ព្រោះវាក៏ជាផ្នែកសំខាន់មួយ ជួយឲ្យការលេងហ្គេម មានដំណើរការទៅយ៉ាងរលូន ផងដែរ។

 

 

ក្តារចុចបងប្អូនភ្លោះនេះ មានប្រភេទគ្រាប់ចុច 3 ខុសៗគ្នា ដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវជម្រើសប្លែកៗពីគ្នា រួមមានដូចជា Linear, Tactile និង Clicky។ ដោយប្រភេទទី 1 មានលក្ខណៈងាយស្រូលចុច និងមិនមានសម្លេងរំខានខ្លាំងឡើយ នៅពេលដែលយើងចុចសង្កត់គ្រាប់ក្តារចុចនោះ និងសាកសមបំផុត ចំពោះអ្នកដែលចូលចិត្ត វាយអត្ថបទ ឬឯកសារនានា ក្នុងស្ថានភាពស្ងៀមស្ងាត់។ រីឯ ប្រភេទ Clicky វិញ ជាជម្រើសដ៏ល្អ សម្រាប់អ្នកចូលចិត្តលេងហ្គេមទូទៅ ព្រោះវាអាចឲ្យពួកគេ ទទួលនូវអារម្មណ៍ថា សប្បាយក្នុងការបញ្ជា ដែលផ្តល់សំលេងលាន់ឡើងខ្លាំង ប្រៀបដូចជាយើងកំពុងនៅក្នុង សមរភូមិហ្គេមពិតៗ អញ្ចឹង។ បើនិយាយពីប្រភេទ Tactile វិញ គឺវាជាជម្រើសមួយ ដែលស្ថិតក្នុងភាពកណ្តាលគេ ទាំងអ្នកដែលចូលចិត្តវាយអត្ថបទ និងលេងហ្គេម សុទ្ធតែអាចជ្រើសយកវាបាន។ និយាយរួមមក មនុស្សម្នាក់ៗ មិនអាចមានមាន ចំណូលចិត្តដូចៗគ្នា ទាំងអស់ឡើយ ដូចច្នេះហើយ ពិតជាល្អប្រពៃណាស់ ដែល Logitech បានបង្កើតជម្រើសមកច្រើន លើក្តារចុចតែមួយបែបនេះ។

 

 

លើសពីនេះទៀត ពួកវាអាចធ្វើការផ្លាស់ប្ដូរភ្លើងពណ៌ RGB បានដល់ទៅ 16.8 លានពណ៌ឯណោះ និងមានការផ្លាស់ប្តូរពណ៌តាម ក្តារចុចផ្ទាល់តែម្តង។ ហើយលក្ខណៈខុសគ្នា រវាងក្តារចុចទាំង 2 នេះ គឺ Logitech បានប្រើប្រាស់បច្ចេកវិទ្យា low-latency Lightspeed ទៅលើម៉ូត G915 និងវាជា Keyboard ឥតខ្សែ ដែលវាអាចធ្វើការបញ្ជូន ទិន្នន័យបានលឿនខ្លាំង និងមានថាមពលថ្ម ដែលអាចប្រើបានរយៈពេល 12 ថ្ងៃ ដោយអមជាមួយប្រព័ន្ធ បញ្ចេញភ្លើងពណ៌ RGB និងអាចពន្យារបានដល់ទៅ 135 ថ្ងៃ បើសិនជាយើងបិទប្រព័ន្ធភ្លើង RGB ចោល។

 

ចំពោះក្តារចុចឥតខ្សែ ដែលបំពាក់ដោយភ្លើងពណ៌ RGB យ៉ាងទំនើប ទាំង 2 នេះវិញ នឹងមានដាក់លក់លើទីផ្សារ (បរទេស) ក្នុងអំឡុងខែនេះ ជាមួយតម្លៃខុសៗគ្នា ដោយម៉ូត G915 ស្ថិតក្នុងតម្លៃ $249.99 ដុល្លារ និង $199.99 ដុល្លារ សម្រាប់ម៉ូត G815។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ