CAMBO REPORT

Popup Advertising5 seconds

Sony ដាក់​លក់​ដៃ​ហ្គេម DualShock 4 ពណ៌​ថ្មី មាន​ទាំង​ពណ៌ Rose Gold ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីបានបញ្ជេញនូវពណ៌ជាច្រើន សម្រាប់ម៉ាស៊ីនហ្គេម PS4 របស់ខ្លួនកន្លងមកហើយនោះ Sony ក៏មិនទាន់បញ្ឍប់ដែរ ដែលថ្ងៃនេះយើងបានឃើញក្រុមហ៊ុននេះ បានបញ្ជេញពណ៌ថ្មី របស់  DoulShock 4 ចំនួន 4 បន្ថែមទៀតផងដែរ។ ក្នុងនោះយើងឃើញមានពណ៌ Electric Purple, Titanium Blue, Rose Gold និង Red Camouflage។ 

 

 

បន្ថែមពីនោះ រាល់ពណ៌នីមួយៗ មានបង្កប់នូវលក្ខណៈពិសេស នៃការលាយបញ្ជូលរវាង 2 ពណ៌ ប្រដេញគ្នាយ៉ាងស្រស់ស្អាត។ ជាក់ស្តែង ពណ៌ Electric Purple មានបន្ថែមពណ៌សភ្លឺ នៅលើប៊ូតុង Action ខាងស្តាំ ដែលជំនួសអោយប៊ូតុងពណ៌ ក្រហម បៃតង ផ្កាឈូក និង ខៀវដែលធ្លាប់ឃើញពីមុន។ វាត្រូវបានដាក់លក់ក្នុងតម្លៃ 64.99 ដុល្លារ ដែលតម្លៃនេះគឺសម្រាប់គ្រប់ពណ៌ទាំងអស់ លើកលែងតែពណ៌ខ្មៅចេញ នឹងពណ៌ធម្មតាតម្លៃ 59.99 ដុល្លារ។

 

 

លើសពីនោះ Sony ក៏នឹងបញ្ជេញកាសស្តាប់ត្រចៀកឥតខ្សែរពណ៌ Rose Gold ថ្មីមួយផ្សេងទៀតនៅ ខែវិច្ជិការ ខាងមុខ ដើម្បីតម្រូវចិត្ត ដល់អ្នកគាំទ្រ ដែលចង់ប្រើពណ៌មួយនេះព្រមគ្នា ជាមួយនឹងដៃហ្គេមតែម្តង ហើយវានឹងដាក់លក់ក្នុងតម្លៃ 99.99 ដុល្លារ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ