CAMBO REPORT

Popup Advertising5 seconds

របៀប​ជួសជុល​បញ្ហា​ថ្មី​មួយ​នៅ​លើ Android ដែល​បណ្ដាល​ឲ្យ​ថ្ម​ធ្លាក់​លឿន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអានទាំងអស់ ដែលកំពុងតែប្រើប្រាស់ ស្មាតហ្វូនពពួក Android ហើយនាពេលថ្មីៗនេះ បានប្រទះជួបនូវបញ្ហា ធ្វើឲ្យភាគរយថ្មធ្លាក់លឿន ដូច្នេះយើងមានវិធីជួសជុល ដើម្បីអាចឲ្យល្អវិញបាន ប៉ុន្ដែមិនសម្រាប់ស្មាតហ្វូន Android គ្រប់ម៉ូឌែលនោះទេ។ ចំពោះបញ្ហាចម្បងមួយ ដែលបណ្ដាលឲ្យកើតមានឡើងនេះ គឺដោយសារតែប្រព័ន្ធ Google Play Services ជំនាន់ចុងក្រោយបង្អស់។ អ្នកប្រើប្រាស់មួយចំនួន បានចង្អុលបង្ហាញថា Google Play Services ជំនាន់ទី v18.3.83 ត្រូវបានត្រួតពិនិត្យឃើញថា ស្រូបយកថាមពលថ្ម ចេញជាងកម្មវិធីដទៃទៀត។

 

 

ហេតុដូច្នេះហើយ អ្នកទាំងអស់គ្នា អាចចូលទៅកាន់ “Settings” រួចស្វែងរកកន្លែងកំណត់ “Battery Usage” ដើម្បីអាចឲ្យយើងដឹងថា កម្មវិធីមួយណាខ្លះ ដែលប្រើថាមពលថ្មច្រើនពេក។ ដើម្បីជៀសវាងបញ្ហានេះ យើងសូមណែនាំឲ្យលោកអ្នក បិទមុខងារអាប់ដេត ដោយស្វ័យប្រវត្តិ (Auto-Update) និងរង់ចាំរហូតដល់ Google បញ្ចេញកំណែអាប់ដេត នាពេលក្រោយៗទៀត។ សម្រាប់នរណាម្នាក់ ដែលបានដំឡើងប្រព័ន្ធ Google Play Services ជំនាន់ទី v18.3.83 រួចមកហើយ ដូច្នេះយើងមានវិធីជួសជុល 2 របៀប នៅអត្ថបទខាងក្រោមនេះ។

 

របៀបទី 1 ៖ ទាញយកប្រព័ន្ធ Google Play Services ជំនាន់ Beta

 

សូមចូលទៅកាន់គេហទំព័រ Google Play Services beta ដោយចុចទីនេះ ដើម្បីស្នើសុំចុះឈ្មោះចូល ធ្វើជាសមាជិកម្នាក់ ហើយចុចទៅលើពាក្យ “Become a tester” និងរង់ចាំទទួលយក ពាក្យបញ្ជាក់ប្រាប់ថា លោកអ្នកបានចូលរួមជា Beta Tester ហើយ។ បន្ទាប់មកទៀត គ្រាន់តែបើកកម្មវិធី Play Store និងធ្វើការអាប់ដេតទៅកាន់ Google Play Services (Beta) ឬ ដោយចុចត្រង់នេះ ជាការស្រេច។

 

ដោយសារតែវាជាជំនាន់ Beta ដូច្នេះលោកអ្នកក៏អាច ប្រទះជួបបញ្ហាមួយចំនួន ប៉ុន្ដែបើសិនជាបញ្ហា ភាគរយថ្មធ្លាក់លឿន ត្រូវបានជួសជុលរួចអស់ហើយ អញ្ចឹង គួរតែបន្ដប្រើប្រាស់ជំនាន់ Beta មួយរយៈពេលសិនទៅ រហូតដល់ពេលដែល Google ជួសជុលបញ្ហារួចហើយ ចាំត្រឡប់ទៅជំនាន់ផ្លូវការវិញ។

 

 

របៀបទី 2 ៖ ទាញយកប្រព័ន្ធ Google Play Services ជំនាន់មុនៗពីវេបសាយខាងក្រៅ

 

ប្រិយមិត្តទាំងអស់គ្នា អាចចូលទៅកាន់វេបសាយ APKMirror ដើម្បីទាញយកប្រព័ន្ធ Google Play Services ជំនាន់មុនៗបាន ឬ ដោយចុចត្រង់នេះ ហើយគ្រាន់តែយកមក ដំឡើងដោយខ្លួនឯង។ បន្ទាប់ពីដំឡើងរួចរាល់ហើយ សូមចូលទៅកាន់ “Settings > Apps & Notifications > See All” ដោយអូសចុងមកក្រោម ហើយចុចលើពាក្យ “Google Play Services > Data Usage” និងប្រើប្រាស់មុខងារ Disable ទៅលើចំណុច “Background Data” ដែលសម្រាប់ហាមឃាត់ កុំឲ្យវាអាប់ដេត ដោយស្វ័យប្រវត្តិ។

 

 

ប្រសិនបើលោកអ្នក ធ្វើរួចអស់ហើយ ប៉ុន្ដែក្រោយពីប្រើប្រាស់ បានមួយរយៈពេលមក បញ្ហាថ្មធ្លាក់លឿន នៅតែកើតមានឡើងដដែល ដូច្នេះវាបណ្ដាលមកពី កម្មវិធីផ្សេងៗទៀត និងសូមចូលពិនិត្យមើលនៅ “Battery Usage” ដូចបញ្ជាក់រួចខាងលើផងដែរ។ ក្រៅពីនេះទៅទៀត បញ្ហាដែលបណ្ដាលឲ្យ ភាគរយថ្មធ្លាក់លឿន គឺអាចដោយសារតែ គុណភាពថ្មធ្លាក់ចុះ, ថ្មប្រើប្រាស់យូរហើយ ឬថ្មនោះខូចតែម្ដង ដូច្នេះការផ្លាស់ប្ដូរថ្មី ជាជម្រើសដ៏ល្អបំផុត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Lifehacker Tag: ចំណេះដឹងទូទៅ