CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន​ សាមសុង​ នៅ​កម្ពុជា​ បាន​បង្កើត​កម្ម​វិធី​បណ្តុះ​បណ្តាល​ថ្មី​ Samsung​ Technology​ Program​ សម្រាប់​ឆ្នាំ​ 2019​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អតិថិជនជាច្រើន ទូទាំងពិភពលោក និងជាពិសេស ក្នុងព្រះរាជាណាចក្រកម្ពុជា សុទ្ធតែបានដឹងច្បាស់ ពីគុណតម្លៃ និងចក្ខុវិស័យ របស់ក្រុមហ៊ុន សាមសុង រួចមកហើយ។ ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនឈានមុខមួយ លើផ្នែកបច្ចេកវិទ្យា ដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង ទៅលើផលិតផល សេវាកម្ម និងគិតដល់សហគមន៍ ផងដែរ។ 

 

 

ជាក់ស្តែង នៅពេលនេះ កម្មវិធីថ្មី ដែលក្រុមហ៊ុន នឹងធ្វើការផ្តល់ជូន ដល់សិក្ខាកាម នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំនេះ គឺមានឈ្មោះថា Samsung Technology Program។ វគ្គសិក្សាបំពាក់បំប៉ន ដែល សាមសុង បានផ្តល់ជូននោះ គឺមានរយៈពេល 09 សប្តាហ៍ ចាប់ពីថ្ងៃទី 01 ខែកក្កដា ឆ្នាំ 2019 ដល់ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2019 ដោយផ្តោតលើជំនាញជួសជុល ផ្នែកបរិក្ខារអេឡិចត្រូនិច (CE) ដូចជា៖ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ទូរទស្សន៍ និងជំនាញជួសជុលស្មាតហ្វូន (IM)។ 

 

 

គួរបញ្ជាក់ផងដែរថា គ្រូបង្គោល និងសាស្ត្រាចារ្យទាំងអស់ ក្នុងវគ្គសិក្សាពិសេសនេះ គឺសុទ្ធតែត្រូវបានបំពាក់បំប៉នពីអ្នកជំនាញ ក្នុងប្រទេសកម្ពុជា និងមកពីព្រះរាជាណាចក្រថៃ ផងដែរ។ ហើយអ្វីដែលកាន់តែពិសេសបំផុតនោះ គឺបន្ទាប់ពីបញ្ចប់វគ្គសិក្សា វិទ្យាស្ថានក៏មានការប្រឡង ដើម្បីជ្រើសយកសិក្ខាកាមឆ្នើម និងមានពិន្ទុខ្ពស់ជាងគេ ដើម្បីមានឱកាសបន្តទៅហាត់ការ បន្ថែមទៀត នៅមជ្ឈមណ្ឌលសេវាកម្មជួសជុល ផលិតផល សាមសុង ផងដែរ។ 

 

 

ជាចុងក្រោយ ក្រុមហ៊ុន សាមសុង មានការប្តេជ្ញាចិត្តថា ខ្លួននឹងនៅតែផ្តល់ការសិក្សា និងបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដើម្បីបង្កើននូវជំនាញ ចំណេះដឹង ដល់សហគមន៍ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ទូរស័ព្ទ