CAMBO REPORT

Popup Advertising5 seconds

ទាញ​យក​កម្ម​វិធី​ល្អៗ​ពី​ App​ Store​ ដោយ​ឥត​គិត​ថ្លៃ​នៅ​ទី​នេះ​ (រយៈ​ពេល​មាន​កំណត់​)

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ប្រិយមិត្ត iOS ភាគច្រើន ប្រាកដជាធ្លាប់បានដឹងហើយថា ក្រុមហ៊ុន Apple តែងតែធ្វើការផ្តល់ជូននូវកម្មវិធី ក៏ដូចជាហ្គេម ឥតគិតថ្លៃ សម្រាប់ដាក់អោយទាញយកពី App Store សឹងតែជារៀងរាល់ខែ។ ដោយឡែក នៅដើមសប្តាហ៍នេះផងដែរ ក្រុមហ៊ុន Apple ក៏បានដាក់អោយទាញយកនូវ កម្មវិធីល្អជាច្រើន ដោយឥតគិតថ្លៃ ចេញពី App Store មកទៀតហើយ ដោយកម្មវិធីខ្លះ អាចនឹងគិតលុយវិញ ក្នុងពេលឆាប់ៗនេះ ផងដែរ។

 

 

ចំពោះពេលឥឡូវនេះ យើងសូមណែនាំ ប្រិយមិត្តអ្នកអាន ជា Fan iOS ទាំងអស់គ្នា នូវកម្មវិធីចំនួន 7 ដែលកម្មវិធីខ្លះក៏មានប្រយោជន៍ច្រើន ដល់ការប្រើប្រាស់ ដែលកំពុងតែដាក់អោយទាញយក ដោយមិនមានការគិតថ្លៃ។ យើងខ្ញុំសូមបញ្ជាក់ផងដែរថា រាល់ការទាញយក ប្រសិនបើកម្មវិធីមួយណា ទាមទារគិតលុយនោះ បានន័យថា វាហួសពេលកំណត់នៃការដាក់ អោយទាញយក ដោយមិនគិតថ្លៃហើយ ពីព្រោះការផ្ដល់ជូនដោយមិនគិតថ្លៃ ពី App Store នេះ វាមិនកំណត់ រឺប្រាប់សោះឡើយ ថាបានយូរ រឺឆាប់។ 

 

***ទាញយកកម្មវិធី មិនគិតថ្លៃខាងក្រោមនេះ៖

 

1. Filterious Photo Filters: តម្លៃធម្មតា 1.99 ដុល្លារ សម្រាប់ Edit បន្ថែមលើរូបភាព

 

 

 

2. Remote KeyPad NumPad Keyboard: តម្លៃធម្មតា 2.99 ដុល្លារ ជាកម្មវិធីសម្រាប់ គណនាលេខ

 

 

3. Remote Drive & File Browers: តម្លៃធម្មតា 4.99 ដុល្លារ ជាកម្មវិធីសម្រាប់ភ្ជាប់ iPhone រឺ iPad ជាមួយ Mac ដើម្បីចូលមើលរូបភាព រឺឯកសារផ្សេងៗ

 

 

4. Grid Wallpaper: តម្លៃធម្មតា 1.99 ដុល្លារ ជាកម្មវិធីសម្រាប់លេងពណ៌

 

 

 

 

5. Tahrir App – Text on Image: តម្លៃធម្មតា 2.99 ដុល្លារ ជាកម្មវិធីសម្រាប់បន្ថែម អក្សរលើរូបភាព

 

 

6. Let’s led – led banner app: តម្លៃធម្មតា 0.99 ដុល្លារ ជាកម្មវិធីសម្រាប់ កែពណ៌អក្សរ

 

 

7. QuickClip | Clipboard Manager: តម្លៃធម្មតា 0.99 ដុល្លារ ជាកម្មវិធីសម្រាប់រក្សា Copy Text ដើម្បីងាយស្រួល ទុកប្រើពេលក្រោយ 

 

 

សរុបមក ទាំងនេះគឺជាដំណឹងដ៏ល្អដែល យើងចង់ធ្វើការចែករំលែក ដល់ប្រិយមិត្ត ជាអ្នកប្រើ iOS ទាំងអស់អោយ បានដឹង និងបានសាកល្បង ប្រើប្រាស់នូវកម្មវិធីទាំងនេះ ហើយកម្មវិធីខ្លះក៏មាន ប្រយោជន៍ដល់ មិត្តអ្នកអាន ផងដែរ។ ប្រញាប់ឡើង ទាញយកភ្លាមទៅ ប្រយ័ត្នផុតកំណត់!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: BGR Tag: កម្មវិធី-ហ្គេម