CAMBO REPORT

Popup Advertising5 seconds

ហ្វេស​ប៊ុក​កំពុង​អភិវឌ្ឍន៍​មុខងារ Dark Mode សម្រាប់​ប្រើ​លើ​កម្មវិធី Android

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីដើមឆ្នាំនេះ ហ្វេសប៊ុកបានបញេ្ចញ កំណែអាបដេតថ្មី ទៅឲ្យកម្មវិធីផ្ញើសារ Messenger ដែលបាននាំយក មកនូវមុខងារ Dark Mode ដ៏ពេញនិយមផងដែរ ប៉ុន្ដែកម្មវិធីហ្វេសប៊ុកដើមវិញ នៅមិនទាន់ឃើញបាន ដាក់បន្ថែមឲ្យប្រើ នៅឡើយទេ។ រហូតមកដល់ពេលថ្មីៗនេះ យើងក៏ទទួលបាន ព័ត៌មានផ្ទៃក្នុងមួយថា ជាទីបំផុតក្រុមការងារ Facebook បានចាប់ផ្ដើមអភិវឌ្ឍន៍ មុខងារ Dark Mode សម្រាប់កម្មវិធីដើម របស់ខ្លួនហើយ។ ទោះបីជាយ៉ាងណា សម្រាប់ដំណាក់កាលដំបូង មុខងារ Dark Mode អាចនឹងមានតែនៅលើ Android ជាមុនសិនប៉ុណ្ណោះ ដោយឡែកឧបករណ៍ iOS នឹងអាចតម្រូវរង់ចាំ រៀងយូរជាងបន្ដិច។

 

 

ប្រភពព័ត៌មាននេះ គឺត្រូវបានលេចចេញមកពី Jane Manchu Wong ដែលមានភាពល្បីល្បាញ ផ្នែកខាងបែកធ្លាយព័ត៌មានលម្អិត ទាក់ទងទៅនឹងមុខងារថ្មីៗ ដែលអាចនឹងមកដល់ កម្មវិធីហ្វេសប៊ុក នាពេលឆាប់ៗនេះ។ ហាក់បីដូចអ្នកបានឃើញ រូបភាពខាងក្រោមអញ្ចឹង ដោយមុខងារ Dark Mode គឺពិតប្រាកដថា អាចនឹងមានពិតមែន ក៏ប៉ុន្ដែមិនទាន់រួចរាល់ សម្រាប់បញ្ចេញជា សាធារណៈនោះទេ និងត្រូវការពេលវេលា ដើម្បីអភិវឌ្ឍន៍បន្ថែមទៀត។ ប្រភពលេចធ្លាយដដែល បានបញ្ជាក់ប្រាប់ថា នាពេលបច្ចុប្បន្ននេះ មានត្រឹមតែផ្នែកខ្លះ នៃកម្មវិធីហ្វេសប៊ុកប៉ុណ្ណោះ ដែលត្រូវបានបំពេញដោយ មុខងារ Dark Mode ដូច្នេះចង់មានន័យថា យើងត្រូវរង់ចាំរៀងយូរទៀត បានឃើញមានមុខងារនេះ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

 

 

ហេតុដូច្នេះហើយមុខងារ Dark Mode សម្រាប់កម្មវិធីហ្វេសប៊ុក ហាក់បីដូចជា ស្ថិតក្នុងដំណាក់កាលដំបូង នៃការអភិវឌ្ឍន៍តែប៉ុណ្ណោះ បើទោះបីជាកម្មវិធី Messenger ទទួលបានមុខងារនេះ ចាប់តាំងពីដើមឆ្នាំមកម្ល៉េះ ប៉ុន្ដែយ៉ាងហោចណាស់ យើងក៏អាចដឹងថា ហ្វេសប៊ុកនឹងមានមុខងារ Dark Mode នាពេលខាងមុខនេះ។ នាពេលបច្ចុប្បន្ននេះ យើងឃើញមានតែ កម្មវិធីហ្វេសប៊ុកសម្រាប់ Android ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ចំណែកឯកម្មវិធីសម្រាប់ iOS គឺមិនទាន់លេចធ្លាយ ចេញមកនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Android Police Tag: កម្មវិធី-ហ្គេម