CAMBO REPORT

Popup Advertising5 seconds

Huawei ​P30 ​និង ​P30 ​Pro ​ទើប​ទទួល​បាន​មុខ​ងារ​ Night ​Mode ​លើ​កាមេរ៉ា​មុខ​ក្នុង​កំ​ណែ​អាប់​ដេត​ថ្មី​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Huawei P30 និង P30 Pro គឺជាស្មាតហ្វូនដំបូង ដែលទទួលបាន EMUI 10 មុនគេ ហើយវាក៏បានទទួល ការផ្លាស់ប្ដូរមុខមាត់ Interface ថ្មីផងដែរ។ ដូចកន្លងមក ពួកវា បានទទួលកំណែអាប់ដេតជំនាន់ Beta ជាបន្តបន្ទាប់ ក្នុងខែសីហានេះ ជាមួយមុខងារគួរអោយចាប់អារម្មណ៍ ជាច្រើនរួមមាន Dark Mode ជំនាន់ថ្មី, icon កម្មវិធីថ្មី, បង្កើនល្បឿនដំណើរការ លឿនជាងមុន និងធ្វើអោយល្បឿនចលនា នៃការប្រើទូទៅ កាន់តែប្រសើរ ថែមមួយកម្រិតទៀត ជាដើម។

 

 

ជាក់ស្ដែង ក្នុងពេលនេះ Huawei P30 និង P30 Pro បានទទួលបាន កំណែអាប់ដេតថ្មី ជាបន្តបន្ទាប់ទៀតហើយ ដោយក្នុងនោះ វាក៏បានទទួលបានមុខងារថ្មីមួយ គឺ Night Mode សម្រាប់កាមេរ៉ាមុខ ថែមទៀតផង។ យ៉ាងណា ការបន្ថែមមុខងារ Night Mode លើកាមេរ៉ាមុខនេះ គ្រាន់តែជា កំណែអាប់ដេតតូចមួយ ប៉ុណ្ណោះ សម្រាប់ Huawei P30 និង P30 Pro ប៉ុន្តែវាជារឿងល្អមួយ សម្រាប់ម្ចាស់ស្មាតហ្វូន ទាំងពីរម៉ូឌែលនេះ ផងដែរ។ 

 

 

ពិតណាស់ មុខងារ Night Mode នេះ គឺជាជំនួយបន្ថែម ក្នុងការថតនៅពេលយប់ ដែលធ្វើអោយរូបភាព មានពន្លឺភ្លឺជាងធម្មតា និងជួយកាត់បន្ថយគ្រាប់អុច នៃរូបភាព ធ្វើអោយការថតនៅពេលយប់ កាន់តែប្រសើរជាងមុន។ ប៉ុន្តែ គួរអោយសោកស្ដាយ ព្រោះថាកំណែអាប់ដេត បន្ថែមមុខងារ Night Mode លើកាមេរ៉ាមុខ នេះ បានដាក់អោយអាប់ដេត សម្រាប់តែ Version របស់ប្រទេសចិន ប៉ុណ្ណោះ អញ្ចឹងសម្រាប់ ប្រិយមិត្ត ដែលប្រើ Version Global ត្រូវរង់ចាំបន្តិចទៀតសិន។

 

 

ដូច្នេះ សម្រាប់ប្រិយមិត្តណា ដែលជាម្ចាស់ Huawei P30 និង P30 Pro Version ចិន ទាំងអស់ អាចធ្វើការអាប់ដេតបាន ដោយចូលទៅក្នុង Settings > System > Software Update > Check for updates ហើយបើពុំទាន់ឃើញទេ អាចនឹងត្រូវរង់ចាំ ប៉ុន្មានថ្ងៃទៀត ទើបបាន។ សម្រាប់ខ្ញុំ គិតថាវាជារឿង ល្អមួយដែល ក្រុមហ៊ុន Huawei បានបញ្ចូល មុខងារ Night Mode នេះ ទៅក្នុងកាមេរ៉ាមុខ ស្មាតហ្វូន ជំនាន់មុនរបស់ខ្លួន ព្រោះថា វាជាមុខងារ ពិសេស និងពេញនិយមមួយ នាពេលបច្ចុប្បន្ននេះ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gizchina Tag: ទូរស័ព្ទ