CAMBO REPORT

Popup Advertising5 seconds

កាស​ស្ដាប់​ត្រចៀក​ឥត​ខ្សែ Xiaomi Mi Super Bass ដាក់​លក់​ក្នុង​តម្លៃ $26 ប៉ុណ្ណោះ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗកន្លងផុតនេះ Xiaomi បានធ្វើការប្រកាសចេញ កាសស្ដាប់ត្រចៀកឥតខ្សែ Mi Super Bass សម្រាប់ដាក់លក់ លើទីផ្សារឥណ្ឌា ក្នុងតម្លៃសមរម្យត្រឹម $26.25 ដុល្លារអាមេរិកតែប៉ុណ្ណោះ។ កាសឥតខ្សែស៊េរីថ្មីនេះ គឺមានជម្រើសពណ៌ចំនួន 2 ដែលរួមមានដូចជា ពណ៌ខ្មៅ និងពណ៌ក្រហម ហើយក៏អាចរកជាវបាន នៅលើគេហទំព័រអនឡាញ Amazon ថែមទៀតផង។

កាសឥតខ្សែម៉ាក Xiaomi Mi Super Bass គឺជាប្រភេទគ្របត្រចៀក ដែលអះអាងមកថា អាចបន្ដស្ដាប់បាន ដល់ទៅរយៈពេល 20 ម៉ោងឯណោះ បានត្រូវការសាកថ្មម្ដងទៀត និងប្រើប្រាស់ប្រព័ន្ធ Bluetooth 5.0 ដើម្បីធ្វើការតភ្ជាប់ផងដែរ។ ការសាកថ្មគឺអាចធ្វើបាន ដោយប្រើខ្សែប្រភេទ Micro-USB ដែលរន្ធមានទីតាំង នៅផ្នែកខាងក្រោម ហើយក៏អាចប្រើខ្សែកាស 3.5mm ដើម្បីធ្វើការដោតស្ដាប់បន្ដ បន្ទាប់ពីអស់ភាគរយថ្ម ឬមិនចង់តភ្ជាប់តាម Bluetooth ជាដើម។ ក្រៅពីនេះទៅទៀត វាក៏មានមុខងារបើក ជំនួយការឌីជីថល Voice Assistant នៅលើស្មាតហ្វូនរបស់អ្នក ដោយបញ្ជាតាមកាសផ្ទាល់តែម្ដង និងហាក់បីដូចជា ឈ្មោះរបស់វាអញ្ចឹងដែរ ដោយមានបំពាក់នូវ បាសកម្រិតខ្លាំងល្អ ថែមទៀតផង។ Xiaomi បានបញ្ជាក់ប្រាប់ថា កាសឥតខ្សែស៊េរីថ្មីនេះ គឺមានទំហំត្រឹមតែ 150g និងប្រើប្រាស់ប្រភេទស្បែក ផ្ដល់សំពាធតិចប៉ុណ្ណោះ ទៅលើត្រចៀករបស់អ្នក ដែលត្រូវបានផលិតឡើងដោយ សារធាតុបែប Soundproof PU អាចកាត់បន្ថយសម្លេង រំខានពីខាងក្រៅបាន។

ខណៈពេលបច្ចុប្បន្ននេះ កាសឥតខ្សែម៉ាក់ Xiaomi Mi Super Bass គឺត្រូវបានដាក់លក់ នៅក្នុងព្រឹតិ្ដការណ៍ Amazon Prime Day និងអាចរកជាវបាន តាមរយៈគេហទំព័រ Amazon ឬរង់ចាំហាង នៅស្រុកយើង យកមកលក់ក៏បានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Gadgets 360 Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ