CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​រូប​រាង Sony Xperia 2 សា​ជា​ថ្មី ជាមួយ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រហែលជាជាង 4 ខែមកហើយដែល Sony Xperia 1 បានប្រកាសចេញជាផ្លូវការ គឺនៅក្នុងខែកុម្ភៈ ដើមឆ្នាំ 2019 កន្លងទៅ ហើយវាក៏ស្មាតហ្វូនដំបូងរបស់ Sony ដែលបានបំពាក់អេក្រង់ 4K OLED ខ្នាតភាពយន្តផងដែរ។ ខណៈពេលនេះ ស្រាប់តែមាន ប្រភពព័ត៌មានមួយមានឈ្មោះថា Onleaks បានបញ្ចេញវីដេអូមួយ ធ្វើការបង្ហាញរូបរាង ទាំងមូលរបស់ Xperia 2 បាត់ទៅហើយ។

បើយោងទៅតាម ប្រភពដដែល បានរំពឹងទុកថា Xperia 2 អាចនឹងមានអេក្រង់ទំហំ 6.1 អ៊ីញ ជាប្រភេទ OLED 4K មាន Aspect Ratio 21:9 ខ្នាតកុនដូចទៅនឹង រៀមច្បងរបស់វាដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានវិមាត្រ 158 x 68.3 x 8.3 មីលីម៉ែត្រ ដែលមានរាងវែង តែទំហំតូចជាង Samsung Galaxy S10e ទៅទៀត ហើយអាចមាន កាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ដដែល ដោយបានផ្លាស់ប្ដូរទៅលើ ផ្នែកខាងឆ្វេងវិញ និងមានសេនស័រស្កេន ស្នាមម្រាមដៃ នៅចំហៀងដូចទៅនឹង ជំនាន់មុនដែរ។ លើសពីនេះ Xperia 2 អាចនឹងបំពាក់ឈីប លំដាប់កំពូល Snapdragon 855 អាចមានទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB និងអាចមាន ថាមពលថ្មត្រឹម 3,000mAh ប៉ុណ្ណោះ ដែលអាចទ្រទ្រង់បច្ចេកវិទ្យា សាកថ្មលឿនទំហំ 18 វ៉ាត់ផងដែរ។ 

ទស្សនាវីដេអូ ខាងក្រោមនេះ :

 

 

គិតមកវិញ ខ្ញុំមិនយល់សោះថា ហេតុអ្វីបានជាក្រុមហ៊ុន ជប៉ុនមួយនេះ បានបំពាក់កម្លាំងថ្មតូច នៅលើកំពូលស្មាតហ្វូនរបស់ ខ្លួនបែបនេះ ឬមួយក៏ចង់ធ្វើដូច ក្រុមហ៊ុន ផ្លែប៉ោម ហើយមើលទៅ។ ប៉ុន្តែទាំងនេះ គ្រាន់តែជាការរំពឹងទុកមុនប៉ុណ្ណោះ ទោះជាយ៉ាងណា យើងនៅតែមិនបានទាន់ដឹងច្បាស់ពី លក្ខណៈសម្បតិ្តទាំងអស់ របស់វានៅឡើយទេ។ ចុះសម្រាប់ប្រិយមិត្តអ្នកអានវិញ យល់យ៉ាងណាដែរ បើ Xperia 2 មានលក្ខណៈសម្បត្តិ បែបហ្នឹងពិតមែន?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: XDA Tag: ទូរស័ព្ទ