CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​ថា Samsung កំពុង​សិក្សា​លើ​ស្មាតហ្វូន 5G ដែល​មាន​តម្លៃ​ទាប​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

របាយការណ៍លេចធ្លាយ បានអះអាងមកថា Samsung កំពុងមានគម្រោងបញ្ចេញ ស្មាតហ្វូនមានប្រព័ន្ធ 5G ដែលមានតម្លៃសមរម្យ ជាងស្មាតហ្វូនម៉ូឌែល Galaxy S10 5G ហើយ។ ស្មាតហ្វូនស៊េរីថ្មីមួយនោះ គឺស្ថិតនៅក្នុងត្រកូល Galaxy A ដែលប្រមូលផ្ដុំដោយ ស្មាតហ្វូនកម្រិតមធ្យម ប៉ុន្ដែប្រទះឃើញ បំពាក់ឈីប Snapdragon 855 និងមានកម្លាំងម៉ាស៊ីនខ្លាំង អាចប្រៀបធៀបជាមួយ Galaxy S10, Note 10 ហើយនិង OnePlus 7 Pro បានថែមទៀតផង។

បើយោងទៅតាម រូបភាពលេចធ្លាយមួយ បានបង្ហាញឲ្យឃើញអំពី ការធ្វើតេស្ដសមត្ថភាព Benchmark របស់ស្មាតហ្វូនថ្មីមួយនេះ ដែលមានលេខម៉ូឌែល SM-A908N ដូច្នេះយើងអាច សម្គាល់ថាជា Galaxy A90 ហើយមានជម្រើសទំហំរ៉េម 6GB និងទំហំថ្មដល់ទៅ 4,500mAh ឯណោះ។ ចំណែកឯលក្ខណៈសម្បតិ្ត ពិសេសផ្សេងៗដទៃទៀត នៃស្មាតហ្វូនម៉ូឌែល Galaxy A90 គឺនៅមិនទាន់ដឹងនោះទេ ប៉ុន្ដែវាអាចនឹងត្រូវបាន Samsung កាត់បន្ថយចំនុចមួយចំនួន ដើម្បីធ្វើឲ្យការចំណាយ ចុះមកកម្រិតទាបផងដែរ។ យ៉ាងណាមិញ ស្មាតហ្វូនម៉ូឌែល Galaxy A90 មិនមែនស្ថិតក្នុងត្រកូល លំដាប់កំពូលនោះទេ ដូច្នេះវានឹងមិនមាន មុខងារសព្វគ្រប់ដូច Galaxy S10 ឬក៏ Galaxy Note 10 នោះឡើយ។ ខណៈពេលបច្ចុប្បន្ននេះ យើងក៏មិនទាន់ច្បាស់ថា Galaxy A90 នឹងអាចភ្ជាប់មកបច្ចេកវិទ្យា សាកថ្មល្បឿនលឿន 45W ដែរឬក៏អត់ទេ ប៉ុន្ដែរបាយការណ៍មួយចំនួន បានបញ្ជាក់ប្រាប់ថា ពិតជាអាចមានមែន។

សរុបមក ស្មាតហ្វូនម៉ូឌែល Galaxy A90 គឺត្រូវបានលេចធ្លាយថា នឹងភ្ជាប់មកជាមួយប្រព័ន្ធ 5G ហើយប្រើប្រាស់ឈីប Snapdragon 855 ជាមួយទំហំរ៉េម 6GB និងមានតម្លៃទាបជាង Galaxy S10 5G ឬក៏ Galaxy Note 10 ប៉ុន្ដែមិនដឹងថាទាបត្រឹម កម្រិតណា នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ