CAMBO REPORT

Popup Advertising5 seconds

Galaxy Tab S6 គេ​ប្រទះ​ឃើញ​បំពាក់​ឈីប Snapdragon 855 និង​មាន​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រសិនបើប្រិយមិត្តអ្នកអាន កំពុងតែស្វែងរកជាវ ថេប្លេតដំណើរការដោយ Android និងមានលក្ខណៈសម្បតិ្ត Flagship ដូច្នេះគួរតែរង់ចាំ បន្ដិចទៀតសិនទៅ។ នេះបើយោងតាម ពត៌មានលេចធ្លាយ នាពេលថ្មីៗនេះ គឺបានបង្ហាញឲ្យឃើញថា ថេប្លេតជំនាន់ក្រោយពី Samsung នឹងត្រូវបានហៅថា Galaxy Tab S6 ហើយរំលងឈ្មោះ Tab S5 ចោលតែម្ដង និងប្រើប្រាស់ឈីប លំដាប់កំពូលថែមទៀតផង។ 

ពិតប្រាកដណាស់ Galaxy Tab S5e គឺជាថេប្លេតដ៏ល្អមួយ សម្រាប់ប្រើប្រចាំថ្ងៃ ក៏ប៉ុន្ដែវាហាក់បីដូចជា មិនសូវលេចធ្លោដូចជា iPad ជំនាន់ក្រោយរបស់ Apple បើប្រៀបធៀបជាមួយ កម្លាំងម៉ាស៊ីនផងដែរ។ ខណៈពេលដែល វាមានមុខងារពិសេស Samsung DeX ភ្ជាប់មកស្រាប់ពិតមែន ដោយឡែកបំពាក់ត្រឹមឈីប Snapdragon 670 តែប៉ុណ្ណោះ។ ចំណែកឯថេប្លេត Galaxy Tab S6 បានលេចធ្លាយមកនេះ គឺប្រទះឃើញមានឈីប Snapdragon 855 ជាមួយនឹងទំហំរ៉េម 6GB ថែមទៀតផង ដែលមានកម្លាំងម៉ាស៊ីន កម្រិតខ្ពស់ដូចស្មាតហ្វូន Flagship ចេញលក់ក្នុងឆ្នាំ 2019 នេះអញ្ចឹងដែរ។

 

បើយោងទៅតាម រូបភាពលេចធ្លាយ ថេប្លេតស៊េរីថ្មីនេះ មានបំពាក់សេនស័រកាមេរ៉ា 2 គ្រាប់ខាងក្រោយ ដែលមិនធ្លាប់ឃើញមាននៅលើ ថេប្លេតដទៃទៀតឡើយ ក៏ប៉ុន្ដែចំពោះប៊ិច S Pen គឺត្រូវបានអវត្តមាន មិនឃើញភ្ជាប់មកនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកសន្ទះខាងក្រោយ យើងឃើញមានចង្អូរមួយ នៅខាងក្រោយកាមេរ៉ា ដោយអាចជាកន្លែង សម្រាប់អោយប៊ិច S Pen ឆក់ជាប់ផងដែរ។ នាពេលបច្ចុប្បន្ននេះ យើងមិនទាន់ទទួលបាន ដំណឹងនៅឡើយទេថា មូលហេតុអ្វីបានជា Samsung សម្រេចចិត្តរំលងលេខ ដោយជ្រើសរើសយក Galaxy Tab S6 តែម្ដង និងបោះបង់ឈ្មោះ Galaxy Tab S5 ចោលដូច្នេះ។

លើសពីនេះទៅទៀត Galaxy Tab S6 ក៏អាចនឹងត្រូវបាន បំពាក់ទំហំផ្ទុកចាប់ពី 128GB ឡើងទៅតែម្ដង និងមិនមានជ្រើសទំហំផ្ទុក 64GB ដូចកាលពីមុននោះទេ។ ចំពោះថ្ងៃប្រកាសជាផ្លូវការ ក៏មិនទាន់ឃើញមាន លេចធ្លាយមកដែរ ប៉ុន្ដែយើងអាចរំពឹងទុកថា វានឹងប្រកាសរួមគា្ន ជាមួយត្រកូល Note 10 នៅថ្ងែទី 7 ខែសីហា ឆ្នាំ 2019 ឬក៏ក្នុងព្រឹតិ្ដការណ៍ IFA នៅចុងខែសីហា ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ថេប្លេត