CAMBO REPORT

Popup Advertising5 seconds

Galaxy Watch ជំនាន់​ទី 2 និង Galaxy Tab S5 អាច​នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ត្រី​មាស​ទី 3 ឆ្នាំ 2019 នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្ត មួយចំនួន ប្រាកដជាបាន ដឹងរួចមកហើយថា ក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសចេញ នូវកំពូលស្មាតហ្វូនត្រកូល Note ជំនាន់ចុងក្រោយរបស់ខ្លួន ជាផ្លូវការ នៅថ្ងៃទី 07 ខែសីហា ខាងមុខនេះ។ ខណៈពេលដែល មានមនុស្ស ជាច្រើន កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ចង់ដឹងថាក្រុមហ៊ុន កូរ៉េខាងត្បូងមួយនេះ នឹងមានឧបករណ៍ ស៊េរីថ្មីៗ របស់ខ្លួន និងមានអ្វីប្លែកខ្លះ សម្រាប់ធ្វើការបង្ហាញ ក្នុងព្រឹត្តការណ៍ Samsung Unpacked ឆ្នាំនេះ។ ហើយពេលនោះដែរ វានឹងបាន ស្រាយចម្ងល់របស់យើង ទាំងអស់គ្នា អោយបានដឹងថា នឹងមានអ្វីខ្លះ ដែលយើងនឹងមើលឃើញ និងបានដឹង នៅក្នុងព្រឹត្តិការណ៍នោះផងដែរ។ 

ពិតណាស់ ក្នុងព្រឹត្តិកាណ៍នោះដែរ ត្រូវបានគេរំពឹងទុកថា ក្រុមហ៊ុន Samsung អាចនឹងបញ្ចេញ Galaxy Watch ជំនាន់ទី 2, Galaxy Tab S5 និង ផលិតផលជាច្រើនទៀត មកជាមួយ ពេលដំណាលគ្នាទៀតផង។ សម្រាប់ Galaxy Watch 2 ជំនាន់ថ្មីនេះ អាចមានជម្រើស ចំនួនពីរទំហំ សម្រាប់ការជ្រើសរើស គឺទំហំ 40 មីលីម៉ែត្រ និង 44 មីលីម៉ែត្រ ហើយចំពោះលក្ខណៈសម្បត្តិ ផ្សេងទៀតរបស់វា យើងនៅមិនទាន់បានដឹងនៅឡើយទេ។ ចំណែកឯ Galaxy Tab S5 ដែលជាថេប្លេត លំដាប់កំពូលស៊េរីចុងក្រោយ មួយនេះវិញ ត្រូវបានគេប៉ាន់ប្រមាណថា វាអាចនឹងមកជាមួយ ឈីបកំពូល Snapdragon 855 របស់ក្រុមហ៊ុន Qualcomm ដែលអាចមានរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យ ទំហំធំដល់ទៅ 512GB។ 

សរុបមកវិញ ជាមួយនឹងផលិតផល ជំនាន់ថ្មីរបស់ ក្រុមហ៊ុន Samsung ទាំងអស់នេះ អាចនឹងត្រូវបាន ប្រកាសចេញជាផ្លូវការ នៅត្រីមាសទី 3 ក្នុងឆ្នាំ 2019 នេះ រឺពួកវាក៏ទំនងជាអាច នឹងត្រូវបានប្រកាសចេញ ក្នុងពេលតែមួយ ជាមួយនឹង Galaxy Note 10 ស៊េរី នៅថ្ងៃទី 7 ខែសីហា ខាងមុខនេះ ក៏អាចថាបានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Android Central Tag: ថេប្លេត