CAMBO REPORT

Popup Advertising5 seconds

VAIO ប្រកាស​ចេញ​កុំព្យូទ័រ​យួរ​ដៃ​ខ្នាត​តូច​ជា​ផ្លូវ​ការ មាន​រន្ធ​ដោត​ច្រើន​សម្បូរ​បែប ជាមួយ​ទម្ងន់​ស្រាល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ននេះ យើងឃើញថាកុំព្យូទ័រភាគច្រើន ដែលផលិតមកគឺមានកម្រាស់ស្ដើង ហើយអេក្រង់វិញ សឹងតែលាតមានគែមតូច ដូចស្មាតហ្វូនទៅហើយ នេះក៏ដោយសារតែ ក្រុមហ៊ុនជាច្រើន ចង់បានកុំព្យូទ័រ ដែលមានទំហំតូចស្ដើង និងអេក្រង់ធំ ដើម្បីផ្គាប់ចិត្តអ្នក ប្រើប្រាស់។ ក្នុងការធ្វើឲ្យវាមានកម្រាស់ស្ដើងនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនផលិត សម្រេចមិនដាក់រន្ធតំណរភ្ជាប់សំខាន់ៗ មួយចំនួនមកទេ ព្រោះកាលណា បើដាក់គឺមិនអាចធ្វើឲ្យ Laptop មានរាងស្លីមទៀតឡើយ។

ជាក់ស្ដែងក្នុងពេលនេះវិញ Laptop ដែលមានស្លាកយីហោ VAIO ជំនាន់ថ្មីមួយម៉ូឌែល ត្រូវបានប្រកាសចេញជាផ្លូវការ ដែលវាជាប្រភេទកុំព្យូទ័រខ្លួនតូច អេក្រង់ទំហំ 12.5 អ៊ីញ មានឈ្មោះថា SX12 ហើយអ្វីដែលធ្វើឲ្យ មើលទៅគ្មានអ្នកដូចនោះគឺ វាមានភ្ជាប់មក ជាមួយរន្ធតំណរភ្ជាប់ជាច្រើន ដែលរួមមាន ផត USB-A ចំនួន 3, ផត USB-C ចំនួនមួយ សម្រាប់សាកថ្ម, រន្ធ HDMI, SD card, រន្ធដោតកាស, ផត Ethernet, ព្រមទាំងមាន សូម្បីតែផត VGA ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ យើងឃើញថាគ្រាប់ចុចរបស់វា លាតរហូតដល់គែមតែម្ដង ដែលបង្កើនឲ្យមាន ភាពងាយស្រួល ក្នុងការវាយអក្សរផ្សេងៗ។

លើសពីនេះទៅទៀត SX12 បានប្រើប្រាស់បន្ទៈឈីបរបស់ Intel ជំនាន់ទី 8 ដែលរួមមានជាប្រភេទ Processor Core i5 និង Core i7 ព្រមទាំងមានបំពាក់ LTE និងរឹតតែពិសេសនោះ គឺវាមានទម្ងន់ត្រឹមតែ 888 ក្រាម តែប៉ុណ្ណោះ ពោលគឺមិនដល់ មួយគីឡូក្រាមផង។ មួយវិញទៀត VAIO SX12 នឹងត្រូវដាក់លក់ នៅក្នុងប្រទេសជប៉ុន នៅក្នុងសប្តាហ៍នេះ  ដែលវាតម្លៃចាប់ពី 1100$ ដល់ 2000$ ជាតម្លៃនៅក្នុងទីផ្សារជប៉ុន ហើយតម្លៃនេះ ក៏អាស្រ័យទៅនឹង ទំហំផ្ទុក ពណ៌ ព្រមទាំងប្រភេទ Processor របស់វាផងដែរ។

បើតាមពត៌មានខាងលើយើងអាចនិយាយបានថា VAIO SX12 ជា Laptop ទំហំតូចដែលមានផតច្រើន លើសពីការរំពឹងទុក រួមជាមួយទម្ងន់ស្រាល ព្រមទាំងតម្លៃវិញ គឺប្រហាក់ប្រហែលគេឯងដែរ។ ដូច្នេះវាអាចឲ្យអ្នក ដែលចង់បានកុំព្យូទ័រខ្លួនតូច ពិចារណាក្នុងការទិញយក ទៅប្រើប្រាស់បាន តែយើងក៏មិនទាន់ដឹងច្បាស់ នៅឡើយទេថា វាអាចមានវត្តមាន ក្នុងស្រុកយើង នៅពេលណា អញ្ចឹងហើយពេលនេះ គ្រាន់តែចំណាំមុខវាទុកសិនទៅ ក៏បានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ