CAMBO REPORT

Popup Advertising5 seconds

ទាំងនេះជា Galaxy Devices របស់ Samsung ដែលលែងមានរន្ធដោតកាស ចំណែក Note 10 ក៏អាចចូលរួមហ្នឹងគេដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្របពេលដែលបច្ចេកវិទ្យា កាន់តែទាន់សម័យ ស្មាតហ្វូនកាន់តែទំនើប ទាំងផ្ទៃអេក្រង់ កាមេរ៉ាចំរុះម៉ូត រូបរាងប្រណិត និងមានកម្រាស់ កាន់តែស្តើងនោះ បានជម្រុញចិត្ត អោយខាងក្រុមហ៊ុន ផលិតស្មាតហ្វូន ជាច្រើន នាំគ្នាលុបបំបាត់រន្ធដោតកាស ដែលអ្នកប្រើប្រាស់ ភាគច្រើន មិនអាចខ្វះបាន អោយរសាត់ទៅឆ្ងាយ ចេញក្រៅពីពិភពទូរសព្ទ ជំនួសដោយការភ្ជាប់ឧបករណ៍ ដែលមាន Bluetooth។ ជាក់ស្តែង សម្រាប់ប្រិយមិត្ត និងជាហ្វេនក្រុមហ៊ុនកូរ៉េខាងត្បូង ប្រាកដជាចង់ដឹងថា មកត្រឹមថ្ងៃនេះ Samsung បានដកចេញរន្ធដោតកាស ពីទូរសព្ទរបស់ខ្លួន អស់ប៉ុន្មានម៉ូឌែលហើយ។

 

 

អញ្ចឹង នៅក្នុងអត្ថបទនេះ ខេមបូ រីផត យើងនឹងធ្វើការបង្ហាញជូន ដល់អ្នកទាំងអស់គ្នា អំពីទូរសព្ទ ឬស្មាតហ្វូន និងថេប្លេត Galaxy ដែល Samsung បានប្រល័យរន្ធដោតកាស លែងអោយអ្នកប្រើប្រាស់ អាចដកដោត ដូចមុនទៀត បើសិនជាបានទិញ រួចហើយនោះ។ តាមដានជាមួយខ្ញុំ ដូចខាងក្រោមនេះ៖

 

• W2018 

 

 

W2019

 

 

Galaxy Fold

 

 

Galaxy A8s

 

 

Galaxy Tab S5e

 

 

Galaxy A80

 

 

Galaxy A60

 

 

Galaxy M40

 

សរុបមក ទាំងនេះគឺជាស្មាតហ្វូន និងថេប្លេត Galaxy របស់ក្រុមហ៊ុន Samsung ដែលមិនមានបំពាក់រន្ធដោតកាស 3.5 មីលីម៉ែត្រ អាចដោតកាសស្តាប់តន្ត្រី ឬទស្សនាវីដេអូ បានដូចមុន។ ប្រហែលជាមិនទាន់អស់ទេ ព្រោះកន្លងមក មានដំណឹងលេចធ្លាយ ជាច្រើន បានបញ្ជាក់ថា Galaxy Note 10 ដែលត្រៀមនឹងបង្ហាញវត្តមាន ឆាប់ៗខាងមុខ ក៏អាចនឹងអត់មានរន្ធដោតកាស ហ្នឹងគេដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ទូរស័ព្ទ