CAMBO REPORT

Popup Advertising5 seconds

ពេល​នេះ​ Galaxy​ J7​ (2017)​ មាន​ឱកាស​ផ្អែម​មាត់​ជាមួយ​ Android​ Pie​ ដូច​គេ​ដែរ​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រហូតមកដល់ពេលនេះ ស្មាតហ្វូន Galaxy របស់ Samsung ជាច្រើនម៉ូឌែលហើយ ដែលមានសិទ្ធទទួលបានកំណែអាប់ដេត ឡើងទៅកាន់ Android 9.0 Pie ចុងក្រោយគេ ម្យ៉ាងវិញទៀត ខាងក្រុមហ៊ុនក៏បានខិតខំព្យាយាម ផងដែរ ក្នុងការបញ្ចេញ ប្រព័ន្ធប្រតិបត្តិការ ជំនាន់ថ្មី សម្រាប់ផ្តល់អោយអតិថិជន របស់ខ្លួន បានប្រើប្រាស់ ដូចគ្នា។ ជាក់ស្តែង ម្ចាស់ Galaxy ស៊េរីចាស់ៗ ក៏រំពឹងដែរថា នៅថ្ងៃណាមួយ ស្មាតហ្វុនរបស់ពួកគេ នឹងអាចបានស្គាល់រសជាតិ Pie ជំនួសពីលើ ប្រព័ន្ធប្រតិបត្តិការដើម សព្វថ្ងៃ។

 

 

នៅក្នុងពេលនេះដែរ Samsung បានផ្តល់ជូនភាពទាន់សម័យ លើស្មាតហ្វូន Galaxy មួយស៊េរីទៀតហើយ ដែលស្ថិតនៅក្នុងត្រកូល J ដើម្បីឈានចូលមកប្រើប្រាស់ Android 9.0 Pie ហ្នឹងគេ នោះគឺ Galaxy J7 ស៊េរីឆ្នាំ 2017 មានលេខសម្គាល់ J730FXXU4CSF1។ សម្រាប់កំណែអាប់ដេតមួយនេះ វានឹងផ្លាស់ប្ដូរនូវ បទពិសោធន៍ថ្មី ទាំងស្រុង មកកាន់ប្រើប្រាស់ One UI 1.1 ដែលរត់ស្រួលជាងមុន លឿនជាងមុន រលូនជាងមុន ហើយក៏មានភាពវៃឆ្លាតជាងមុន ផងដែរ។ អ្នកនឹងទទួលបានបទពិសោធន៍ប្រើប្រាស់ កាន់តែទូលំទូលាយជាងមុន មានមុខងារថ្មីៗ ក៏ដូចជាជួសជុលនូវរាល់បញ្ហា Bugs ផ្សេងៗ ដែលមាននៅលើ Android Version ចាស់ ថែមទៀត។ ជុំវិញការមកដល់លើកដំបូង ក្នុងពេលនេះ វានឹងចាប់ផ្ដើមលើទីផ្សារ នៅប្រទេសអេស្ប៉ាញ មុនគេ ហើយសម្រាប់អ្នកប្រើប្រាស់ នៅតាមទីផ្សារបណ្ដាប្រទេសជាច្រើនផ្សេងទៀត គឺត្រូវរង់ចាំជាបន្តសម្រាប់រយៈពេលទៀតសិន។

 

 

អញ្ចឹង នេះជាដំណឹងល្អមួយ ដែល Samsung បានធ្វើការផ្តល់ជូន នូវភាពទាន់សម័យ លើប្រព័ន្ធប្រតិបត្តិការថ្មី សម្រាប់អតិថិជនរបស់ខ្លួន។ ដោយឡែក ចំពោះប្រិយមិត្តអ្នកអាន ក្នុងប្រទេសយើង ដែលកំពុងប្រើប្រាស់ Galaxy J7 ស៊េរីឆ្នាំ 2017 អាចឧស្សាហ៍ពិនិត្យមើលដោយខ្លួនឯង ដោយចូលទៅកាន់ Settings > About Phone > System Update ដើម្បីស្វែងរកកំណែអាប់ដេត ថ្មីមួយនេះបាន ចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែក្នុងករណីមិនទាន់ទទួលបានទេ គឺត្រូវរង់ចាំបន្តិចទៀតសិន ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ