CAMBO REPORT

Popup Advertising5 seconds

Mi​ Band​ 4​ បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ ជាមួយ​អេក្រង់​ពណ៌​ មាន​ NFC​ និង​ Voice​ Assistant​ ឯ​តម្លៃ​នៅ​តែ​ជា​ទី​ពេញ​ចិត្ត​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈធំដែរហើយ ដែលខ្សែដៃវៃឆ្លាត Mi Band 3 របស់ក្រុមហ៊ុន Xiaomi បានឈានជើង ចូលប្រឡូកក្នុងទីផ្សារ ជំនួសតំណែង បងរបស់វា និងមានការគាំទ្រច្រើន គួរអោយកត់សម្គាល់ ព្រោះផ្ទៃតួអេក្រង់ មានភាពទាក់ទាញជាងមុន, ថ្មកាន់យូរ, មុជទឹកបានជ្រៅ និងជាពិសេស គឺទៅលើតម្លៃ ដ៏ធូថ្លៃរបស់វា ហ្នឹងតែម្តង។ អាចនិយាយបានថា វាជាខ្សែដៃតាមដាន លើផ្នែកសុខភាពប្រចាំកាយ របស់យើង និងមានបង្កប់មុខងារ ដែលផ្តល់ជាអត្ថប្រយោជន៍ ច្រើនគួរសមដែរ ដល់អ្នកដែលបាន ពាក់វា។

 

ប៉ុន្តែសម្រាប់ថ្ងៃនេះ ប្រិយមិត្ត Mi Band ដែលកំពុងទន្ទឹងរង់ចាំ អ្នកស្នងតំណែងបន្ទាប់ពីជំនាន់ទី 3 គឺបានមកដល់ហើយ នោះគឺការមកដល់ នៃវត្តមានខ្សែដៃសុខភាពវៃឆ្លាត Mi Band ជំនាន់ទី 4 ឬហៅថា Mi Band 4 ជំនាន់ថ្មី។ តើរវាង Mi Band 3 និង Mi Band 4 នេះ មានអ្វីខុសគ្នាខ្លះ? គួរតែទិញដែរឬទេ? យើងនឹងបង្ហាញ នៅក្នុងអត្ថបទនេះ៖

ចំពោះផ្ទៃតួអេក្រង់ មិនមានអីប្លែកពី Mi Band 3 ទេ តែវាមានទំហំអេក្រង់ធំជាង 0.95 អ៊ីញ និងជាអេក្រង់ពណ៌ ប្រភេទ AMOLED អាចបង្ហាញគុណភាពកម្រិត 120 x 240 ភិចសែល និងស្រោបដោយ កញ្ចក់ការពារឆ្កូត 2.5D។ វានៅតែអាច មុជទឹកបានជ្រៅ ក្នុងកម្រិត ដូចបងវា អញ្ចឹង និងជាពិសេស វាទទួលបានល្បឿនសេនស័រតាមដាន ដល់ទៅ 6 អ័ក្ស សម្រាប់ការប្រើប្រាស់ មានភាពប្រសើរជាងមុន ដូចជា ការរត់, ការដើរ, ការជិះកង់, ការលំហាត់ប្រាណ និងតាមដាន សូម្បីតែ ការគេងរបស់អ្នក។ 

បន្ថែមពីនេះ វាក៏ទទួលបានការហៅបញ្ជា Voice Assistant បានផងដែរ ដែលផ្តល់អោយអ្នកប្រើ កាន់តែពេញចិត្ត ជាងជំនាន់មុន និងជាពិសេស វាក៏មានជម្រើសមួយ ផ្សេងទៀត មានភ្ជាប់ NFC ជាមួយតម្លៃរាងលើស ម៉ូឌែលធម្មតា។ ចំពោះថាមពលថ្ម ដូចជាមិនមានអ្វីកែប្រែ នោះទេ ដោយវានៅតែអាច រស់ជាប់ដៃយើងបានប្រហែល 20 ថ្ងៃដដែល។ ចំនុចក្រោយគឺថា ខ្សែរបស់ Mi Band 4 មានដល់ 8 ពណ៌ផ្សេងគ្នា បូករួមទាំងខ្សែ Avengers ដែលបង្កើតមក សម្រាប់ហ្វេនអ្នកប្រយុទ្ធ ក្នុងចក្រវាឡ Marvel ផងដែរ។

សម្រាប់ Mi Band 4 ខាងក្រុមហ៊ុន Xiaomi នឹងធ្វើការចេញលក់ ជាផ្លូវការ ចាប់ពីថ្ងៃទី 14 ក្នុងខែនេះ នៅក្នុងប្រទេសចិនមុនគេ ជាមួយតម្លៃ 25 ដុល្លារ សម្រាប់ម៉ូឌែល ធម្មតា និង 35 ដុល្លារ ទៅលើម៉ូឌែលមាន NFC។ ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលមានចាប់អារម្មណ៍លើ Mi Band 4 ថ្មីនេះ  អាចរកទិញវា បានតាមរយៈ គេហទំព័រអនឡាញ អន្តរជាតិនានា ឬអាចរង់ចាំបន្តិច ព្រោះនឹងមានបណ្តាហាងមួយចំនួន អាចនាំចូលមកលក់ នៅលើទីផ្សារប្រទេសយើង ក្នុងពេលឆាប់ៗខាងមុននេះ ជាក់ជាមិនខាន។

*** មតិរបស់ខ្ញុំ៖ ប្រសិនបើអ្នកមិនទាន់ទិញ Mi Band 3 ទេ សូមកុំប្រញាប់ទិញអី រង់ចាំបន្តិចសិនទៅ ដើម្បីចាំជះលុយយក Mi Band 4 វិញ ព្រោះវាមានចំនុចពិសេសច្រើនជាង និងនៅតែមានតម្លៃ គួរជាទីពេញចិត្តដដែល។

 

នេះជាវីដេអូ Review Mi Band 3: Sunny

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Android Police Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ