CAMBO REPORT

Popup Advertising5 seconds

PUBG Mobile ជំនាន់​ទី 0.13.0 បាន​បន្ថែម​វគ្គ Team Deathmatch និង​ឈុត​ខោ​អាវ Godzilla ថែម​ទៀត!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីបានបិទប្រព័ន្ធ Server ដើម្បីធ្វើការរៀបចំ កំណែអាប់ដេត សម្រាប់ហ្គេម PUBG Mobile ទៅកាន់ជំនាន់ទី 0.13.0 ចុងក្រោយបង្អស់ ក្រុមហ៊ុន Tencent ក៏បានចាប់ផ្ដើមបញ្ចេញ ឲ្យអ្នកលេងទាញយក ជាបណ្ដើរៗហើយ ដោយបាននាំយកនូវ ការកែប្រែជាច្រើនទៀត។ អ្នកទាំងអស់គ្នា តម្រូវឲ្យនៅសល់ ទំហំផ្ទុកយ៉ាងហោចណាស់ 1.98GB ឡើងទៅសម្រាប់ Android និងទំហំផ្ទុកចំនួន 2.45GB សម្រាប់ iOS បានអាចធ្វើការដំឡើងបាន។ ចំពោះកំណែអាប់ដេត នឹងចាប់ផ្ដើមពីថ្ងែទី 12 ខែមិថុនាឆ្នាំ 2019 នេះតទៅ ហើយក្រោយពីដំឡើងរួច អ្នកលេងទាំងអស់ នឹងទទួលបាន Outfit Box III (7d) និងប្រាក់ក្នុងហ្គេមចំនួន 1,888 BP ថែមទៀតផង។ 

ហាក់បីដូចជា កាលពីមុនៗអញ្ចឹងដែរ ដោយនៅពេលដែល កំណែអាប់ដេត បានបញ្ចេញឲ្យទាញយក ជាសាធារណៈហើយ នោះគឺមានន័យថា អ្នកលេងមួយចំនួន នឹងអាចទទួលបាន មុនអ្នកលេងដទៃទៀត ដូច្នេះជារឿងធម្មតាប៉ុណ្ណោះ បើសិនជាលោកអ្នក មិនទាន់ឃើញដាក់ឲ្យ ទាញយកនៅឡើយ។ កំណែអាប់ដេតជំនានទី 0.13.0 ចុងក្រោយបង្អស់នេះ គឺបានបូកបញ្ចូលរួមទាំង ការសហការគ្នាពិសេស ជាមួយខ្សែភាពយន្ដរឿង Godzilla: King of the Monsters, ផ្ដល់ឲ្យនូវវគ្គ Deathmatch ដែលលេងជាក្រុម, បន្ថែមកាំភ្លើង Bizno ហើយនិងស្បែក Skin សម្រាប់កាំភ្លើង Kar98K ។ល។ ចាប់ពីកំណែអាប់ដេត ចុងក្រោយនេះតទៅ សម្រាប់នៅលើ Map ធ្លាក់ព្រិល Vikendi និងមានដាក់បង្ហាញ ស្នាមជើងអ្នកលេង និងស្នាមកង់យានយន្ដ នៅលើតំបន់ព្រិល ដូចមាននៅលើ ហ្គេមកុំព្យូទ័រអញ្ចឹង។ លើសពីនេះទៅទៀត យើងនឹងឃើញមាន ប៊ូតុងបញ្ជាថ្មីមួយ សម្រាប់ឲ្យអ្នកលេង ធ្វើការឡើងជញ្ជាំង ឬអ្វីផ្សេងៗបាន ដែលតម្រូវឲ្យបើកវា នៅក្នុងផ្ទាំងម៉ឺនុយ Settings ដោយខ្លួនឯង។

សរុបមក ចំពោះការបន្ថែមថ្មី អ្នកលេងរង់ចាំ យូរណាស់មកហើយ ជាពិសេសគឺវគ្គ Deathmatch ដោយត្រូវបាន ដាក់សាកល្បងលេង តាមរយៈប្រព័ន្ធកម្មវិធី Beta នាពេលថ្មីៗនេះ ដោយឡែក វាក៏ត្រូវបាន គេរំពឹងទុកថា នឹងមានការជួសជុល លើផ្នែកប្រព័ន្ធ អ៊ីនធឺណិត ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: IGN India Tag: កម្មវិធី-ហ្គេម