CAMBO REPORT

Popup Advertising5 seconds

អាច​ទេ​ដែល​ Pixel 4​ ដើរ​ម៉ូត​កាមេរ៉ា​ក្រោយ​ដូច​ iPhone XI​ គម្រូ​របស់​ Apple​ ដែរ​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ខ្ញុំជឿជាក់ថា ប្រិយមិត្តអ្នកអានភាគច្រើន ប្រាកដជាធ្លាប់បានឃើញរួចមកហើយ ពីរូបរាងគម្រូ លើស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន Google ម៉ូឌែល Pixel 4 & Pixel 4 XL ដែលត្រៀមនឹងបង្ហាញវត្តមានពិត ក្នុងពេលឆាប់ៗខាងមុខ។ ចំពោះរូប Concept នោះ ត្រូវបានគេឌីហ្សាញជាមួយ ផ្ទៃអេក្រង់លាតធំ មានកាមេរ៉ា 2 គ្រាប់ ដូច Pixel 3 & 3 XLដែរ តែវាជាម៉ូតប្រជ្រុយដុះលើអេក្រង់ ដូចទៅនឹង Galaxy S10+ អញ្ចឹង។ សម្រាប់កាមេរ៉ាក្រោយវិញ គឺជាលេនភ្លោះ មិនមែនមួយគ្រាប់ទៀតទេ និងគ្មានសេនស័រស្កេនម្រាមដៃ  នៅខាងក្រោយឡើយ ដោយវាអាចនឹងជំនួសមកស្កេន នៅលើអេក្រង់ តាមគេតាមឯង។

 

តាមការស្រង់មិតអ្នកប្រើប្រាស់ ភាគច្រើនបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ថា កាមេរ៉ាភ្លោះដុះលើអេក្រង់នេះ ជាម៉ូតដែលពិបាកទទួលយកបន្តិច មិនខុសពី Galaxy S10+ ឡើង តែចំពោះកាមេរ៉ាភ្លោះខាងក្រោយវិញ មានអ្នកចូលចិត្តច្រើន ព្រោះវាស្ថិតនៅក្នុងទម្រង់ Pixel ដដែល។ ដោយឡែក ថ្មីៗនេះ ស្រាប់តែមានប្រភពពី Pricebaba បានបង្ហាញចេញនូវ រូបរាងគម្រូ លើម៉ូឌែល Pixel 4 ដោយនៅផ្នែកខាងមុខ គេមិនបានបញ្ជាក់ទេថា វាជាកាមេរ៉ាទំលុះអេក្រង់ ឬមានអេក្រង់លាតសុទ្ធឡើយ។ ប៉ុន្តែចំនុចដែលគួរភ្ញាក់ផ្អើលនោះ គឺម៉ូតកាមេរ៉ាក្រោយលើកនេះ មិនដូចរូបគម្រូ លើកមុនទៀតទេ តែវាមានទម្រង់ម៉ូតបួនជ្រុង ស្រដៀងគ្នាជាមួយម៉ូតកាមេរ៉ាចង្គ្រានហ្គាស ដូចម៉ូតកាមេរ៉ាក្រោយ iPhone XI គម្រូ របស់ Apple ដែរ។

 

សរុបមក យើងនៅមិនទាន់ហ៊ានសន្និដ្ឋានបានទេ រូបរាងគម្រូ នៅលើ Pixel 4 ដែលគេបានឌីហ្សាញមកចុងក្រោយនេះ នឹងដូចពេលចេញប្រកាសផ្លូវការ ឬយ៉ាងណានោះទេ គឺមានតែរង់ចាំមើលបន្តទៀត ទាំងអស់គ្នា។ ចុះប្រិយមិត្តវិញ គិតបែបណាដែរ ទៅលើរូបរាង និងម៉ូតកាមេរ៉ាក្រោយ លើស្មាតហ្វូន Pixel 4 ជំនាន់ថ្មីនេះ?

 

*** សម្រាប់ខ្ញុំផ្ទាល់ ម៉ូតកាមេរ៉ា ស្ថិតនៅក្នុង ការគិតទី 2 ប៉ុណ្ណោះ អ្វីដែលខ្ញុំផ្តោតខ្លាំង និងគិតដំបូងគេ គឺគុណភាពកាមេរ៉ា ទៅវិញទេ ព្រោះបើម៉ូតស្អាត តែគុណភាព មានកម្រិត ក៏ពិបាកទទួលយកដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ