CAMBO REPORT

Popup Advertising5 seconds

កាស​ Beats​ Solo3​ របស់​ Apple​ ទទួល​បាន​ជម្រើស​ថ្មី​ជា​ច្រើន​ពណ៌​​ ​សាក​សម​បំផុត​សម្រាប់​អ្នក​ប្រើ​ប្រាស់​សម័យ​ទំនើប​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មាននៅចាំទេថា កាលដើមខែមករា ឈានចូលមកក្នុងឆ្នាំ 2019 ភ្លាម ក្រុមហ៊ុន Apple ដែលជាម្ចាស់គ្រប់គ្រង កាសស្តាប់ដ៏ល្បីល្បាញម៉ាក Beats បានធ្វើការបញ្ចេញជម្រើស Edition ថ្មី ទៅលើកាស Beats ប្រភេទ Solo3 Wireless Headphones ដើម្បីអបអរសម្រាប់ឆ្នាំថ្មី។ ចំពោះកាសនោះដែរ ត្រូវបានខាងក្រុមហ៊ុនផ្លែប៉ោមឆែប អោយឈ្មោះហៅជាផ្លូវការថា Beats Solo3 New Year Special Edition ដែលមានរំលេចនូវពណ៌ទឹកមាស ក្នុងរង្វង់អក្ស b ដែលតំណាងពាក្យ Beats, ត្រង់កន្លែងពាក្យ Solo3 & Wireless សងខាង ហើយការរចនាស្ទាយ៍ ក៏កាន់តែទាន់សម័យ ជាមួយរូបមុខសត្វជ្រូក អបអរឆ្នាំកុរ ហ្នឹងតែម្តង។

ចំពោះចំនុចមួយទៀត ដោយ Apple បានសង្គេតឃើញថា កាសក្តោបត្រចៀក Beats Solo3 Wireless Headphones នេះ មានការពេញនិយមខ្លាំងពី សំណាក់អ្នកប្រើប្រាស់ ទូទាំងពិភពលោក ទើបក្រុមហ៊ុនផ្លែប៉ោមឆែប បានសម្រេចផលិតកាស Beats ដែលមានជម្រើសថ្មីជាច្រើនពណ៌ មើលទៅពិតជាស្រស់ស្អាត មែនទែន។ សម្រាប់កាសពណ៌ថ្មីនេះ មានឈ្មោះហៅថា Club Edition ជាមួយជម្រើស 4 ពណ៌ ប៉ុន្តែក្នុងពណ៌នីមួយៗ មានបញ្ចូល 3 ពណ៌រួមគ្នាទៀត ដែលវារឹតតែពិសេស សាកសមបំផុត សម្រាប់អ្នកប្រើប្រាស់ សម័យទំនើប។ ដូចយើងបាន ដឹងរួចមក ហើយថា កាស Beats គឺជាកាសដែល ពេញនិយមសំរាប់យុវវ័យ និងអ្នកចូលចិត្ត ស្តាប់តន្រ្តី ជុំវិញពិភពលោក ព្រោះពេលពាក់ កាសនេះ មើលទៅថ្លៃថ្នូរ រីឯការរចនា ក៏ស្រស់ស្អាត ហើយសំលេងរបស់វា ក៏ពិរោះដែរ។

ជាចុងក្រោយ Beats Solo3 Club Edition ត្រូវបាន Apple ចេញលក់ជាមួយ តម្លៃប្រមាណ 200 ដុល្លារ (199.95 ដុល្លារ) ហើយយើងក៏សូមបញ្ចាក់ ផងដែរថា តម្លៃនេះ គឺជាតម្លៃដែល ដាក់លក់នៅលើគេហទំព័រលក់អនឡាញផ្ទាល់របស់ Apple។

 

*** ចុចទីនេះ សំរាប់ចូលទៅមើល Beats Solo3 Wireless Headphones (Club Edition)

 

សំរាប់ប្រទេសកម្ពុជា វិញប្រហែលជា ពិបាកក្នុងការ រកទិញបន្តិច បើអ្នកទាំងអស់ គ្នាចង់ទិញ សូមរងចាំ បន្តិចទៅ ព្រោះអាចនឹងមាន ហាងលក់ទូរសព្ទមួយចំនួន យកកាស Beats ប្រភេទនេះមក លក់ដែរហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: iPhone Hacks Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ