CAMBO REPORT

Popup Advertising5 seconds

OPPO​ F11​ Pro​ ទទួល​បាន​ជម្រើស​ពណ៌​ថ្មីមួ​យ​ទៀត​ កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​ និង​ទាក់​ទាញ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

F11 Pro ជាស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន OPPO ដោយវាមានបំពាក់អេក្រង់លាតធំ មិនមានម៉ូតឆក ដោយកាមេរ៉ាមុខ បង្កប់ក្នុងតួខ្លួន និងមានរចនាបថកាមេរ៉ាភ្លោះខាងក្រោយ មានម៉ូតបន្លាយមកជាប់ជាមួយកាមេរ៉ា Selfie។ ស្មាតហ្វូននេះ ត្រូវបានប្រកាសចេញកាលពីដើមខែមីនា ឆ្នាំ 2019 កន្លងទៅ ជាមួយជម្រើសចំនួន 2 ពណ៌ ដូចជា Thunder Black និង Aurora Green ដែលវាសុទ្ធសឹងជាពណ៌ ទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកប្រើប្រាស់។

លុះមកដល់ចុងខែមេសា ឆ្នាំ 2019 កន្លងទៅបានមួយរយៈមកនេះ ខាងក្រុមហ៊ុន OPPO បាននាំយកនូវ ជម្រើសពណ៌មួយទៀត ជាប្រភេទ Edition ដោយវាមានឈ្មោះថា OPPO F11 Pro Avengers Limited Edition ដើម្បីតម្រូវចិត្តអ្នកហ្វេនរបស់ Marvel ដែលគាំទ្រភាពយន្ត Avengers: Endgame។

បន្ទាប់ពីមានជម្រើសពណ៌ទាំងប៉ុន្មានខាងលើហើយ គឺថាថ្មីៗនេះ OPPO បានបញ្ចេញបន្ថែមពណ៌មួយទៀត សម្រាប់ស្មាតហ្វូន F11 Pro។ ចំពោះពណ៌ថ្មីហ្នឹងដែរ ជាពណ៌ដែលច្របាច់បញ្ចូលគ្នារវាង ពណ៌ប្រផេះ ជាមួយពណ៌ស្វាយស្រាល ដែលគេអោយឈ្មោះថា Waterfall Gray។ តាមពិតទៅ វាជាពណ៌ដែលលាយចូលគ្នា ដូចទៅនឹងពណ៌ Thunder Black និងពណ៌ Aurora Green ដែរ គ្រាន់តែពណ៌ Waterfall Gray នេះ អាចនឹងត្រូវចិត្តសុភាពនារីច្រើន។ បន្ថែមពីនេះ សូម្បីតែម៉ូឌែល F11 ក៏ទទួលបានជម្រើសពណ៌ថ្មី Waterfall Gray ដូចទៅ F11 Pro អញ្ចឹងដែរ។ 

 

ស្មាតហ្វូននេះ ត្រៀមនឹងចេញលក់ ក្នុងពេលឆាប់ខាងមុខហើយ នៅតំបន់ប្រទេសអាស៊ីអាគ្នេយ៍យើង។ ដូច្នេះ សម្រាប់ប្រិយមិត្តអ្នកអាន ដែលចង់ផ្លាស់ប្តូរអារម្មណ៍ ជាមួយនឹងការប្រើប្រាស់ OPPO F11 Pro ពណ៌ Waterfall Gray នេះ អាចធ្វើការពិចារណាបាន ព្រោះពណ៌របស់វា ពិតជាស្រស់ស្អាត និងមើលទៅប្លែកតែម្តង។

 

នេះជាវីដេអូ Review លើ OPPO F11 Pro ពី John Sey:

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ