CAMBO REPORT

Popup Advertising5 seconds

ASUS ZenFone 6 លេច​ធ្លាយ​សា​ជា​ថ្មី​ ជាមួយ​នឹង​ការ​ឌីហ្សាញ​ប្លែក​ពី​មុន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន ASUS បានត្រៀមខ្លួនរួចជាស្រេច ដោយដាក់បង្ហាញ ស្មាតហ្វូនម៉ូឌែល Zenfone 6 ស៊េរីថ្មី ជាផ្លូវការ នៅក្នុងថ្ងៃទី 16 ខែឧសភា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ កាលពីប៉ុន្មានប្រហែលជា មួយសប្ដាហ៍មុននេះ មានក្រុមហ៊ុនផ្នែកលក់មួយ ស្ថិតនៅក្នុងទីផ្សារតៃវ៉ាន់ បានចែករំលែក អំពីលក្ខណៈសម្បត្តិពិសេសៗ បន្ដិចបន្ដួចមួយចំនួនអំពី ស្មាតហ្វូនថ្មីមួយនេះផងដែរ។ រហូតមកដល់ពេលថ្មីៗនេះ យើងក៏ទទួលបាន រូបភាពលេចធ្លាយ អំពីការឌីហ្សាញថ្មី នៃស្មាតហ្វូនម៉ូឌែល ASUS ZenFone 6 ដោយឃើញមានប្រើប្រាស់ អេក្រង់ហូតឡើងលើ ថែមទៀតផង។

ចំណែកឯរូបភពលេចធ្លាយ ថ្មីៗទាំងអស់នេះ គឺបានបង្ហាញឲ្យឃើញថា ស្មាតហ្វូនម៉ូឌែល ASUS Zenfone 6 នឹងទទួលបានអេក្រង់លាត ដោយគ្មានថ្ងាសឆកនោះឡើយ ហើយគែមអេក្រង់ជុំវិញ ហាក់បីដូចជា មានទំហំតិចផងដែរ ប៉ុន្ដែលើកលែងតែ ផ្នែកចង្ការខាងក្រោម បន្ដិចបន្ដួចតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ដើម្បីទទួលបានអេក្រង់លាត ដោយមិនបំពាក់ថ្ងាសឆក ក្រុមហ៊ុន ASUS ក៏សម្រេចចិត្តប្រើប្រាស់ ដំណោះស្រាយបែប អេក្រង់ហូតវិញម្ដង ដែលនៅពេលលោកអ្នក ធ្វើការំកិលចុះក្រោម នោះនឹងឃើញមាន រន្ធសម្លេងដ៏ធំមួយ នៅគែមខាងក្រោមនោះ។ ដោយឡែកសម្រាប់ ផ្នែកខាងលើ គឺហាក់បីដូចជា ត្រូវបានបំពាក់ដោយ សេនស័រកាមេរ៉ាភ្លោះ និងរន្ធសម្លេង ផ្សេងមួយទៀតផងដែរ។ 

 

ប្រសិនបើធ្វើការពិនិត្យមើល ទៅកាន់ផ្នែកខាងក្រោម នៃស្មាតហ្វូនមួយនេះ យើងនឹងឃើញមាន រន្ធដាតកាស 3.5mm ហើយព្រមទាំង រន្ធសាកប្រភេទ USB Type-C ថែមទៀតផង។ សម្រាប់ផ្នែក សន្ទះខាងក្រោយវិញ យើងក៏ប្រទះឃើញមាន សេនស័រកាមេរ៉ាភ្លោះ ដែលបានតម្រៀបជាជួរដេក និងមានទីតាំងស្ថិតនៅ ចំពាក់កណ្ដាលតែម្ដង។ លើសពីនេះទៅទៀត នៅខាងក្រោម កាមេរ៉ាទាំង 2 គ្រាប់ នោះគឺជាកន្លែង សម្រាប់ស្កេនម្រាមដៃ ដូច្នេះហើយ ស្មាតហ្វូនម៉ូឌែល ZenFone 6 នឹងមិនមានបំពាក់នូវ បច្ចេកវិទ្យាស្កេនម្រាមដៃ នៅលើផ្ទៃអេក្រង់នោះទេ។

សរុបមក ពត៌មានលេចធ្លាយចេញផ្សាយ កាលពីមុនៗមក ក៏បានដាក់បង្ហាញថា ស្មាតហ្វូនម៉ូឌែល ZenFone 6 ស៊េរីថ្មីមួយនេះ នឹងអាចដំណើរការលើបន្ទះឈីប Snapdragon 855 ដោយវាមានរន្ធ Slot ដល់ទៅចំនួន 3 រន្ធ ដែលអាច ដាក់ស៊ីមកាត (Nano-Sim) បានចំនួន 2 ផ្សេងៗគ្នា ហើយនិងអាចបន្ថែមមេម៉ូរី ពីក្រៅទៀតបាន ក្នុងពេលតែមួយជាមួយគ្នា ផ្តល់ជូននូវសេរីភាព កាន់តែប្រសើរជាមុន។ អញ្ចឹងនៅថ្ងៃទី 16 ខែឧសភា ឆ្នាំ 2019 គឺជាថ្ងៃដែលក្រុមហ៊ុន ASUS ប្រកាសចេញ ស្មាតហ្វូនម៉ូឌែល ZenFone 6 របស់ខ្លួនជាផ្លូវការហើយ ដោយនឹងធ្វើ ឡើងនៅក្នុងទីក្រុង Valencia ប្រទេសអេស្ប៉ាញ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ