CAMBO REPORT

Popup Advertising5 seconds

vivo និង PUBG MOBILE បាន​ចាប់​ដៃ​គ្នា​បង្កើត​ព្រឹត្តិការណ៍ PUBG MOBILE Club Open SEA League 2019 ជា​មួយ​នឹង រង្វាន់​រហូត​ដល់ 2.5 លាន​ដុល្លារ​អាមេរិក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងនាមជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំមួយ vivo រួមជានឹងក្រុមការងារ PUBG MOBILE ដែលជាហ្គេមល្បីល្បាញ បំផុតរបស់អាស៊ីអាគ្នេយ៍រួមមាន RRQ Athena ពីប្រទេសថៃ បានបើកការប្រកួត PUBG MOBILE Star Challenge 2018 ដែលមានអ្នកចូលរួម ទូទាំងពិភពលោក ដែលនឹងចាប់ផ្តើមការប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួត PUBG MOBILE Club Open SEA League 2019 (PMCO 2019 SEA League) កាលពីទី 8 ខែឧសភា ឆ្នាំ 2019នេះ។ ដែលមាន 24 ក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍ចំនួន 5 ដោយបានប្រើប្រាស់ នូវការប្រកួតស្មាតហ្វូន របស់ក្រុមហ៊ុន Vivo ដើម្បីដណ្តើមពានរង្វាន់ SEA Championship នេះ។ រង្វាន់នៃជ័យលាភីនៃ PUBG MOBILE Star Challenge 2018 គឺទទួលរហូតដល់ទៅ 2.5 លានដុល្លារអាមេរិក។

 

 

ស្មាតហ្វូនរបស់ក្រុមហ៊ុន vivo នេះ នឹងជាអាវុធផ្លូវការ មានសមត្ថភាពដ៏ ខ្លាំងក្លាសម្រាប់អ្នកលេងហ្គេមជាច្រើន ដែលធ្វើការប្រកួតដែល មិនត្រឹមតែមាន ការជួបជុំសម្រាប់ការញាំអាហារ Chicken Dinner នោះទេ គឺមានកម្មវិធីផ្សេងៗ ជាច្រើនក្នុងរួមមានរង្វាន់ផងដែរ។ នៅក្នុងភាពជាដៃគូ លក្ខណៈសកលនេះ ក្រុមហ៊ុន vivo គឺអាចធ្វើការពង្រឹង ទៅលើការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងការនាំយកនូវបទ ពិសោធន៍នៃការលេងហ្គេម សម្រាប់អ្នកគាំទ្រជាច្រើន ប៉ុន្តែវាក៏សម្រេចនូវ មហិច្ឆិតារបស់ខ្លួនក្នុងការ កំណត់នូវភាពច្នៃប្រឌិត និងការបង្កើតនូវអនាគត សម្រាប់កីឡាឧស្សាហកម្ម អេឡិចត្រូនិច eSports។

 

 

បន្ទាប់ពីព្រឹត្តិការណ៍នៃ ការប្រកួត PMCO 2019 SEA League មក ក្រុមហ៊ុន vivo គឺបានស្ថិតនៅក្នុង ជួរមុខគេក្នុងការជម្រុញទៅលើកីឡា eSports នេះនៅក្នុងតំបន់តាមរយៈការផ្តល់នូវ ផលិតផលសម្រាប់ ការលេងហ្គេមកម្រិតខ្ពស់។ នៅក្នុងការបើកដំណើរការនូវព្រឹត្តិការណ៍នេះ ក្រុមហ៊ុន vivo បាននិយាយថា “ការសហការជាមួយនឹង  PUBG MOBILE នេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយ សម្រាប់ពួកយើងក្នុងការបញ្ជាក់ថា នេះ គឺជាហ្គេមទូរស័ព្ទ ដែលឈានមុខគេ ក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន  Tencent Games និង PUBG Corporation ដែលមានអ្នកគាំទ្រ ច្រើនជាង 200 លាននាក់នៅក្នុងប្រទេសចិន កូរ៉េ និងជប៉ុន។

 

 

យើងពិតជាមានក្តីរំភើបមែនទែន ដែលចាប់ផ្តើមនូវព្រឹត្តិការណ៍ PMCO 2019 SEA League នៅថ្ងៃនេះ ហើយនឹងផ្តល់នូវសិទ្ធិអំណាច ជាច្រើនសម្រាប់អ្នក លេងហ្គេមជាច្រើនផងដែរ តាមរយៈការសហការ ដ៏មានអត្ថន័យនេះ។ និយាយទៅនេះ គឺពិតជារឿងដ៏រំភើប បំផុតសម្រាប់យើង។” V15 Pro គឺជាស្មាតហ្វូន ផ្លូវការសម្រាប់ព្រឹត្តិការណ៍ PMCO 2019 SEA League នេះ ហើយវាធានាទៅលើការលេងហ្គេម ដ៏ខ្លាំងក្លាដែលគ្មាន ដែនកំណត់នោះទេ។ សម្រាប់ម៉ាស៊ីន Multi-Turbo Engine របស់វាមានកម្លាំងខ្លាំងក្លានៅ ក្នុងការលេងហ្គេមធំៗ ក្រាហ្វិកខ្ពស់នោះ។ វាមានភ្ជាប់ជាមួយ នឹងបច្ចេកវិទ្យា Center Turbo, Net Turbo, Cooling Turbo, AI Turbo និង Game Turbo ដើម្បីធ្វើការធានាទៅ លើការលេងហ្គេម កាន់តែរលូននោះ។ សម្រាប់អេក្រង់កម្រិត Ultra FullView™ Display របស់ស្មាតហ្វូន V15Pro នេះផ្តល់នូវការលេងហ្គេម ដែលគ្មានការរំខាន ការទស្សនាកាន់តែអស្ចារ្យ និងការយកឈ្នះដៃគូសត្រូវ បានយ៉ាងងាយថែមទៀតផង។

 

 

អ្នកប្រហែលជាធ្លាប់ស្គាល់ មុខនូវក្រុមជាច្រើនដែលអាច មានសមត្ថភាពឡើង ទៅកាន់ការប្រកួត PMCO 2019 SEA League នេះ។ សម្រាប់  RRQ Athena មកពីប្រទេសថៃ គឺមានអ្នកគាំទ្រច្រើន ហើយយើង នឹងបានឃើញនូវសមត្ថភាព នៃការលេងហ្គេម របស់ក្រុមនេះផងដែរ។ សម្រាប់ព្រឹត្តិការណ៍ប្រកូត PMCO 2019 SEA League នេះ គឺមានរយៈពេលប្រកួត 5 ថ្ងៃជាមួយនឹងរយៈពេល 5 សប្តាហ៍។ វាក៏មាន 20 ក្រុមមកពីវគ្គផ្តាច់ព្រ័ត្រ ជម្រើសជាតិជាមួយនឹងក្រុម ៤ ផ្សេងទៀតដែលបែងចែកជា 3 Groups (8 ក្រុមប្រកួតក្នុងមួយ Group) ។ ក្នុងដំណាក់កាលនៃការប្រកួត PMCO 2019 SEA League នេះ ក្រុមចំនួន 4 ដែលមានពិន្ទុខ្ពស់ជាងគេ មកពីតំបន់ផ្សេងៗអាច ចូលរួមសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅ PMCO 2019 SEA League Grand Finals នេះ។ វាមិនរាប់បញ្ចូលនូវ ក្រុមចំណាត់ថ្នាក់លេខ ១ ចំនួន ៤ តំបន់ ក្រុមកំពូលទាំង 12 នៅក្នុង PMCO 2019 SEA League ដែលនឹងចូលរួមនៅវគ្គផ្តាច់ព្រ័ត្រ PMCO 2019 SEA League Grand Finals នេះ។

 

ព្រឹត្តិការណ៍ PMCO 2019 នឹងបញ្ចប់នៅក្នុង ខែកក្កដាខាងមុខនេះ ខណៈពេលដែលក្រុមកំពូល 16 ក្រុមនឹងធ្វើការប្រកួត នៅវគ្គបញ្ចប់ Spring Split Global Finals ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ សម្រាប់ព្រឹត្តិការណ៍ Fall Split នឹងមានគម្រោងសម្រាប់ឆ្នាំក្រោយ។ សម្រាប់ព្រឹត្តិការណ៍ PMCO 2019 Spring Split ចាប់ផ្តើមនៅក្នុងខែ មីនាជាមួយនឹងក្រុមជាង 30000 ក្រុមមកពីជុំវិញពិភពលោក ដែលមានសមត្ថភាព មកដល់វគ្គនេះ ហើយពួកគេក៏មាន ឱកាសក្នុងការរកពិន្ទុបានសម្រាប់វគ្គ Spring Split Group Stage ក្នុងតំបន់ផងដែរ៕

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: vivo Cambodia Tag: ទូរស័ព្ទ