CAMBO REPORT

Popup Advertising5 seconds

Epson Pro Cinema 6050UB 4K HDR ជា Projector ចេញ​ថ្មី អាច​​បញ្ចាំង​​វីដេអូ​ដល់​​កម្រិត 4K HDR

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្នបច្ចេកវិទ្យា ដើរកាន់តែលឿន ក្នុងនោះបច្ចេកវិទ្យា សម្រាប់កំដរ ក្នុងកា កម្សាន្តក៏មានការ រីកចម្រើន យ៉ាងខ្លាំងផងដែរ។ ទន្ទឹមគ្នានេះយើងឃើញ វីដេអូហ្គេម និង ខ្សែវីដេអូផ្សេងៗ មានកម្រិតបង្ហាញដល់ 4K HDR ទៅហើយ និង បម្រុងចេញដល់ 8K នាពេលខាងមុខថែមទៀត។ បែបនេះសម្រាប់ ឧបករណ៍បង្ហាញ ក៏ត្រូវតែដើរទន្ទឹមគ្នាដើម្បី បន្តបម្រើការកម្សាន្តឱ្យ កាន់តែសម្បូរបែប។

ជាក់ស្តែងថ្មីៗនេះខាង ក្រុមហ៊ុន Epson បានធ្វើការបញ្ចេញ ប្រភេទឧបករណ៍ បញ្ចាំងស្លាយ ឫ Projector មួយម៉ូដែល ជាមួយសមត្ថភាពអាច ធ្វើការបង្ហាញជាវីដេអូ កម្រិត 4K HDR បាន។ Epson Pro Cinema 6050UB 4K HDR ត្រូវបានក្រុមហ៊ុនខាងលើ អះអាងថាល្អបំផុត សម្រាប់ប្រើប្រាស់ ជាមួយសមត្ថភាព បញ្ចាំងវីដេអូ ជាកម្រិត 4K HDR 10(10bit Colors output) ។ សម្រាប់លក្ខណៈសម្បត្តិ របស់ឧបករណ៍ បញ្ចាំងស្លាយនេះ គឺវាមាន ៖ 

 

• ZX Digital Image processor, S2 Pixel-Shift Processor & H2 HDR Processor

• True 3-Chip Project & 3-axis Memorized lens

• Real-time HDR Curve Adj                                                                                      

• បច្ចេកវិទ្យា UltraBlack & 2,600 lumens នៃពន្លឺរបស់ពណ៌ សរនិង ពណ៌ផ្សេងៗទៀត

• អាចបញ្ចាំវីដេអូជាកម្រិត 4K HDR 10 ល្បឿន 60fps

• Dynamic Contrast ratio up to 1,200,000:1

• Wide Color Gamut Covers

• Full DCI-P3 Color Space

• 15 Elements lens & Zero Light leakage

 

Epson Pro Cinema 6050UB 4K HDR ជាប្រភេទ Projector កំពូលមួយដែលសាកសម សម្រាប់ប្រើជារោងភាពយន្ត លក្ខណៈគ្រួសារ និង សម្រាប់ប្រើប្រាស់ក្នុង គេហៈដ្ឋានបានផងដែរ ។ ម៉ាស៊ីន Projector ខាងលើមានតម្លៃ 3,999 ដុល្លារ សម្រាប់ទីផ្សារ ក្រៅស្រុករីឯនៅស្រុកយើង អាចនឹងមានក្នុងពេល ខាងមុខផងដែរ យើងក៏មិនទាន់ច្បាស់ដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ