CAMBO REPORT

Popup Advertising5 seconds

Apple បានចេញផ្សាយផូស្ទ័រអបអរ​ខួប​គម្រប់ 12 ឆ្នាំរបស់ខ្លួន និងបាន​បង្ហាញ​លម្អិត​លើ​ចំនុច​សំខាន់ៗ​ជាច្រើន តាំង​ពីម៉ូឌែល​ដំបូង​មកដល់ចុងក្រោយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Apple បានធ្វើអោយមានការផ្លាស់ប្តូរច្រើនខ្លាំងណាស់ នៅក្នុងវិស័យអេឡិចត្រូនិចតាមរយៈការបង្ហាញខ្លួនទូរសព្ទ iPhone លើកដំបូង ដោយវាមានរូបរាងចម្លែកខុសពីស្មាតហ្វូនដទៃ ហើយក៏មានបច្ចេកវិទ្យាពិសេសៗ​ទៀតដែល​បាន​ជួយ​សម្រួល​អោយ​ជីវិត​មនុស្ស មានភាពងាយស្រួលជាងមុនផងដែរ។ លោក Steve Jobs ត្រូវបានគេស្គាល់ថា គឺជាអ្នកដឹកនាំក្រុមហ៊ុន Apple ដ៏ល្អបំផុត ព្រោះតែរាល់ទស្សនៈវិស័យ របស់គាត់សុទ្ធតែមានភាពច្នៃប្រឌិតខ្ពស់ និងតែងតែគិតខុសពីអ្នកដទៃជានិច្ច ជាហេតុធ្វើអោយ​យើង​ពិបាក​នឹងយកផលិតផលរបស់គាត់ ទៅប្រៀបផ្ទឹមជាមួយឧបករណ៍ដទៃណាស់។ ក៏ប៉ុន្តែចាប់តាំងពីលោក Steve Jobs បានបញ្ចប់​ដំណែង​ពី​នាយកប្រតិបត្តិទៅ ទស្សនៈវិស័យក្រុមហ៊ុន Apple មានការកែប្រែច្រើនណាស់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Tim Cook។

 

ចុះបើយើងងាកត្រលប់ពីពេលនេះ ទៅកាន់អតីតកាលវិញ តើក្រុមហ៊ុន Apple មានសញ្ញាផ្លែប៉ោម ត្រូវគេខាំរួចនោះ បានឈានជើង​ចូល​ទីផ្សារផលិតស្មាតហ្វូនប៉ុន្មានឆ្នាំហើយ? កាលពីថ្ងៃណា? ខែណា? ឆ្នាំណា? និងមានផលិតផល iPhone ប៉ុន្មានម៉ូឌែលហើយ?

មិនចាំបាច់ចូលមើលក្នុង Google ក៏បានដែរ ព្រោះកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បញ្ជាក់អោយដឹងហើយ តាមរយៈការ​បង្ហោះ Poster គម្រប់ខួប 12 ឆ្នាំ ចំនួន 2 ផ្ទាំង ដើម្បីអបអរសាទរ និងបង្ហាញអោយមនុស្សនៅក្នុងពិភពលោកបានឃើញ។ និយាយ​ទៅ លោក Steve Jobs ដែលជាស្ថាបនិកទី 1 របស់ Apple បានប្រកាសចេញទូរសព្ទ iPhone លើកដំបូង (ឬហៅថា iPhone 2G)  នៅ​ក្នុងថ្ងៃទី 09 ខែមករា ឆ្នាំ 2007 នៅក្នុងសន្និបាត Macworld ហើយក៏ទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នក​ទស្សនា ក្នុងនោះ ផងដែរ ហើយបើគិតមកដល់ត្រឹមថ្ងៃទី 09 ខែមករា ឆ្នាំ 2019 កន្លងទៅថ្មីៗនេះ គឺពិតជាគ្រប់ 12 ឆ្នាំ មែន។ លើស​ពីនេះ ក្នុងរូបភាព Poster នីមួយៗ ក៏មានបង្ហាញរូបរាងទូរសព្ទ និងចំនុចលម្អិតៗ ជាច្រើន អោយយើងបានដឹងថែមទៀត ហើយ​ដើម្បី​អោយ​កាន់​តែច្បាស់ អ្នកអាចមើលរូបខាងក្រោមនេះបាន៖

 

•    ផ្ទាំងរូបទី 1 បង្ហាញពី៖ ថ្ងៃចេញលក់ផ្លូវការ, ចំនួនលក់សរុបទូទាំងពិភពលោក, មុខងារ Software លើដំណើរការ OS នីមួយៗ និងផ្សេងៗ

 

 

•    ផ្ទាំងរូបទី 2 បង្ហាញពី៖ ការទូទាត់ទៅលើវត្ថុធាតុដើម ដែលចំណាយលើទូរសព្ទមួយគ្រឿង (មិនបូកបញ្ចូលថ្លៃឈ្នួលផលិត), តម្លៃ​ដើមពេលលក់ចេញ និងលក្ខណៈសម្បត្តិសំខាន់ៗ មួយចំនួន

 

អញ្ចឹង សម្រាប់រូបភាពផូស្ទ័រអបអរ គម្រប់ខួប 12 ឆ្នាំ របស់ក្រុមហ៊ុន Apple លើផលិតផលទូរសព្ទ iPhone ទាំងនោះ បានបក​ស្រាយ​​លើចំនុចផ្សេងៗ តាមជំនាន់ម៉ូឌែលនីមួយៗ សឹងតែអស់ហើយ ដោយមិនបាច់ពឹង Google ឡើយ។ ចុះចាប់តាំង iPhone (2G) ដំបូង រហូតមកដល់ស៊េរី X ជំនាន់ចុងក្រោយនេះ តើអ្នកទាំងអស់គ្នា មាននៅចាំថា ទូរសព្ទ iPhone ម៉ូឌែលណាមួយ ដែលអ្នក​បាន​​ចាប់​ផ្តើមស្គាល់ និងទិញយកប្រើលើកដំបូង? ហើយរូបរាងទូរស័ព្ទ ស៊េរីណាមួយ ដែលអ្នកស្រលាញ់ពេញចិត្តជាងគេ? សម្រាប់​អ្នក​ដែលជាអតិថិជនរបស់ Apple តើអ្នកកំពុងប្រើទូរសព្ទ iPhone ម៉ូឌែលមួយណា នាពេលសព្វថ្ងៃនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩
ប្រភព: GSM Arena Tag: Lifestyle