CAMBO REPORT

Popup Advertising5 seconds

MSI តម្លៃខ្ទង់ 1ពាន់​ដុល្លារ ដែល​អាច​លេង​ហ្គេម​ក្នុង​កម្រិតក្រាហ្វិក​អាច​ទទួល​យក​បាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អញ្ចឹងសម្រាប់ប្រិយមិត្ត ដែលអ្នកជាស្នេហា ប្រេននាគរាគ MSI ដែលមានបំណង និងកំពុងតែស្វែងរក MSI មួយគ្រឿង ទុក​សម្រាប់​ប្រើប្រាស់ ដើម្បីបម្រើដល់ការងារប្រចាំថ្ងៃខ្លួន និងអាចលេងហ្គេម បានក្នុងកម្រិតក្រាហ្វិក អាចទទួលយកបាននោះ អត្ថបទនេះ នឹង​ជា​ការសង្ខេបរួមបន្ថែម ដើម្បីអោយអ្នកទាំងអស់គ្នា ងាយស្រួល មិនចាំបាច់ ចំណាយពេល ជ្រេតម្លៃនោះឡើយ។ ក៏សូមបញ្ជាក់ផង​ដែរថា ដើម្បីភាពងាយស្រួល នៅក្នុងការស្វែងរក ទៅតាមផ្នែក ដល់អ្នកទាំងអស់គ្នា ដូចនេះ អត្ថបទនេះ ខ្ញុំនឹងនិយាយតែ ចំពោះ Laptop ដែលមានតម្លៃត្រឹមតែ 1000$ និងលើសហ្នឹងបន្តិចបន្តិចប៉ុណ្ណោះ ($1000 ស្តើង)។

អញ្ចឹងសម្រាប់ MSI គេមានត្រកូល បែងចែកទៅតាម មជ្ឈដ្ឋានរបស់អ្នកប្រើប្រាស់ ដែលជាក់ស្តែងសម្រាប់ ពពួកត្រកូលខ្ពស់ គឺ​មាន​អក្សរ​តំណាង ដូចជា GT, GS, GE ដោយឡែក ចំពោះត្រកូល GP, GL, GF គឺស្ថិតនៅក្នុងលំដាប់បង្គួរ ហើយវាក៏ជា ប្រធានបទ​ដែល​យើង នឹងមកជីក នៅក្នុងអត្ថបទផងដែរ ដើម្បីស្វែងរកតម្លៃសមរម្យមួយ ជាមួយនឹង លក្ខណៈសម្បត្តិ ដែលសាកសម សម្រាប់​ទឹក​លុយក្រោម 1 ពាន់ដុល្លារ ឬ 1 ពាន់ដុល្លារស្តើង ($1300)។

 

ឥឡូវចាប់ផ្តើមពីត្រកូល GP ទៅមុន ដោយសម្រាប់ពពួក GP ដែលមានតម្លៃ 1 ពាន់ដុល្លារស្តើងនេះ គឺអ្នកទាំងអស់គ្នា អាចទិញបាន ជាមួយនឹង៖

 

+ MSI GP63 8RD និង MSI GP73 8RD

 

  • CPU    : i7-8750H 2.20GHz Max 4.10GHz
  • VGA 1    : Intel UHD Graphics 630
  • VGA 2    : NVIDIA GTX 1050 Ti 4GB
  • RAM    : 8GB DDR4
  • តម្លៃ    : $1150 - $1270

 

ដោយឡែក ចំពោះត្រកូល GL គឺមានតម្លៃប្រមាណ $1170 តែប៉ុណ្ណោះ ហើយដោយសារតែ វាជាស៊េរីថ្មី ដូចនេះ វាមិនទាន់មាន នៅក្នុងស្រុកយើង នៅឡើយទេ គ្រាន់តែពេលនេះ ប្រភពគួរអោយទុកចិត្ត របស់យើង បានផ្តល់អោយ ត្រឹមតែតម្លៃ និងលក្ខណៈសម្បត្តិ របស់វាសិនប៉ុណ្ណោះ។

 

+ MSI GL63 8RD

 

  • CPU    : i7-8750H 2.20GHz Max 4.10GHz
  • VGA 1    : Intel UHD Graphics 630
  • VGA 2    : NVIDIA GTX 1050 Ti 4GB
  • RAM    : 8GB DDR4
  • តម្លៃ    : $1170

 

ចុងក្រោយគេ គឺត្រកូល GF ស្ថិតនៅក្នុងចំណាត់ថ្នាក់មួយ ដែលធូរថ្លៃ និងគួរសមជាងគេ ដោយតម្លៃម៉ូឌែលទាបបំផុត សម្រាប់​ត្រកូល​នេះ (ស៊េរីថ្មី) គឺមានតម្លៃចាប់ពី 800 ដុល្លារឡើងទៅ ខណៈដែលតម្លៃខ្ពស់បំផុត សម្រាប់ Spec ធំគឺអស់ត្រឹម 1400$ សម្រាប់ RAM 32GB និង 1240$ សម្រាប់ RAM 16GB។ ចំណែកឯលក្ខណៈសម្បត្តិ ផ្សេងៗទៀត រួមមានដូចជា៖

 

+ MSI GF75 8RC Thin Bezel (Core i7)

 

  • CPU    : i7-8750H 2.20GHz Max 4.10GHz
  • VGA 1    : Intel UHD Graphics 630
  • VGA 2    : NVIDIA GTX 1050 4GB
  • RAM    : 16GB DDR4 និងជម្រើសម៉ូឌែល 8GB – 16GB 2666MHz
  • តម្លៃ    : $1059

 

+ MSI GF63 8RD (Core i7)

 

  • CPU    : i7-8750H 2.20GHz Max 4.10GHz
  • VGA 1    : Intel UHD Graphics 630
  • VGA 2    : NVIDIA GTX 1050 Ti 4GB
  • RAM    : 8GB – 16GB 2666MHz
  • តម្លៃ    : $1099 - $1165

 

+ MSI GF63 8RC (Core i7)

 

  • CPU    : i7-8750H 2.20GHz Max 4.10GHz
  • VGA 1    : Intel UHD Graphics 630
  • VGA 2    : NVIDIA GTX 1050 4GB
  • RAM    : 8GB 2666MHz
  • តម្លៃ    : $999 - $1150

 

+ MSI GF63 8RC (Core i5)

 

  • CPU    : i5-8300H 2.20GHz Max 4.0GHz
  • VGA 1    : Intel UHD Graphics 630
  • VGA 2    : NVIDIA GTX 1050 4GB និងជម្រើសម៉ូឌែល NVIDIA GTX 1050 Ti 4GB
  • RAM    : 16GB DDR4 និងជម្រើសម៉ូឌែល 8GB – 16GB 2666MHz
  • តម្លៃ    : $799 - $849

 

បើសិនជា អ្នកកំពុងកាន់លុយ $1300 នៅក្នុងដៃ ហើយកំពុងតែ ស្វែងរក Laptop នៅក្រោមស្លាកសញ្ញា របស់ក្រុមហ៊ុន MSI នោះ អញ្ចឹងអ្នកអាច តាមដានមើល លក្ខណៈសម្បត្តិ របស់ត្រកូល ខាងលើបាន ដោយក្នុង សេចក្តីដែលបានរ៉ាយរ៉ាប់ខាងលើនេះ គឺខ្ញុំបាន​សង្ខេប ច្រោះយកតែតម្លៃ ដែលក្រោម $1300 ចុះក្រោមតែប៉ុណ្ណោះ ដើម្បីងាយស្រួល ដល់អ្នកទាំងអស់គ្នា នៅក្នុងការស្វែងរក។

 

ចំពោះតម្លៃ តើយើងបានមកពីណា? អូខេ នៃគឺជាតម្លៃប្រហាក់ប្រហែល ដែលពីប្រភពគួរអោយទុកចិត្តរបស់យើង សូមមិន​បញ្ចេញ​ឈ្មោះ បានផ្តល់អោយ ដែលវាគឺជាតម្លៃទូទៅ ដែលបានដកស្រង់ ចេញក្រុមហ៊ុន MSI ចែកចាយនៅក្នុងប្រទេសកម្ពុជាយើង តែម្តង​។ សម្រាប់តម្លៃនៅតាមហាង ដែលជាដៃគូរសហការរបស់ MSI ក៏មិនខុសគ្នាពីនេះដែរ តែបើសិនជា ហាងផ្សេងៗដែលនាំចូល ជាលក្ខណៈឯកជន អាចនឹងតម្លៃខុសគ្នាបន្តិចបន្តួច ប៉ុណ្ណឹងឯង។

 

សរុបសេចក្តីមកវិញ នេះគឺជាតម្លៃនៃ Laptop MSI ទាំងបីត្រកូល (GP, GL, GF) ដែលស្ថិតនៅក្រោមតម្លៃ $1300 រហូតដល់ $800 ដែលយើងអាច យកមកប្រើប្រាស់ នៅក្នុងការងារប្រចាំថ្ងៃ និងអាចលេងហ្គេម នៅក្នុងកម្រិតក្រាហ្វិក អាចទទួលយក​បាន​មួយ​។ បន្ថែមពីនេះ បើសិនជាអ្នកទាំងអស់គ្នា បានជាវវា ហាងដែលជាដៃគូរសហការរបស់ MSI សូមកុំភ្លេច សួររកការបន្ថែមជូន ដូចជា កាដូ ផងណា ព្រោះថា ម៉ូឌែលខ្លះ មានភ្ជាប់ជាមួយនឹង កាដូដែលមានតម្លៃ ដល់ទៅ $100 ឯណោះ។

 

សម្រាប់ពត៌មានបន្ថែម អាចចូលទៅកាន់ ហ្វេសប៊ុកផេកផ្លូវការរបស់ MSI ប្រចាំប្រទេសកម្ពុជាបាន!!!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩
ប្រភព: MSI Tag: កុំព្យូទ័រ