CAMBO REPORT

Popup Advertising5 seconds

CPU Ryzen ជំនាន់ទី 3 ប្រកាស​ចេញ​ហើយ ងាយ​ស្រួល Upgrade នឹង​មកដល់​នាពាក់​កណ្ដាល​ឆ្នាំ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

គូប្រជែងរបស់ CPU Intel ជំនាន់ទី 9 បានប្រកាសចេញហើយគឺ AMD Ryzen ជំនាន់ទី 3 ថ្មី តែវានឹងមិនទាន់មានវត្តមានចេញលក់​ក្នុងទីផ្សារឆាប់ៗនេះនោះទេ ព្រោះមកទល់នឹងពេលនេះ វាស្ថិតនៅក្នុងតំណាក់កាលធ្វើតេស្ដ ដែលត្រៀមនឹងចេញនៅ​ពេលក្រោយ​នា​ពាក់កណ្ដាលឆ្នាំ 2019 នេះ។ យ៉ាងណាក៏ដោយ AMD ក៏បានបង្ហើបឲ្យពិភពលោកបានដឹងខ្លះៗ អំពីការមកដល់របស់វា​ដែរក្នុង​ព្រឹត្តិការណ៍ CES 2019 កាលពីយប់ម្សិលមិញ ជាមួយនឹងការបញ្ចេញចង្កូម ចូលខ្លួនប្រកួតប្រជែងជាមួយនឹង Intel Core i9-9900K សម្រាប់ទីផ្សារហ្គេមទៀតផង។

AMD Ryzen 3000 ស៊េរី ឬជំនាន់ទី 3 នៅបង្កើតឡើងដោយប្រើប្រាស់ Architecture Zen2 មានទំហំត្រឹមតែ 7 ណាណូម៉ែត្រ​ដំបូងគេសម្រាប់ទីផ្សារ CPU ហ្គេម និងនៅតែបន្តប្រើប្រាស់ Socket ពពួក AM4 ដដែលមានន័យថាម្ចាស់ CPU ជំនាន់ទី 1 និងទី 2 អាចធ្វើការ ឡើងស៊េរី CPU របស់ខ្លួនទៅជំនាន់ទី 3 បាន ដោយពុំចាំបាច់ធ្វើការផ្លាស់ប្ដូរ Motherboard មួយទៀត។ Ryzen ជំនាន់​ទី 3 នឹងបន្តមានចំនួន Core ច្រើនបំផុត 8 និងមាន Threads លោតអស់ត្រឹម 16 អមមកជាមួយល្បឿន GHz/MHz ខ្ពស់ជាងមុន អាច​ដល់ 5.0GHz ដូចទៅនឹង CPU របស់ Intel ផងក៏ថាបាន តែវានៅរង់ចាំការសម្រេចចុចក្រោយពីផ្នែកផលិតរបស់ AMD នៅ​ពេល​វា​ត្រូវលាទត្រដាងម្ដងទៀត ពេលប្រកាសចេញនាពាក់កណ្ដាលឆ្នាំនេះ។

លក្ខណៈសម្បត្តិពិសេសមួយទៀតនៃ Ryzen 4 នេះគឺវា CPU ដំបូងគេបំផុតដែលអាចប្រើប្រាស់ជាមួយនឹង PCIe 4.0 x16 បាន​ដំបូង​គេបំផុត ដែលវារន្ធ PCIe សម្រាប់ក្រាហ្វិចកាតជំនាន់ថ្មីនាថ្ងៃអនាគត ដែលនៅពេលនេះ AMD បាននាំវាមកកាន់ទីផ្សារបានមុន Intel។ យ៉ាងណាក៏ដោយនេះគ្រាន់តែជាដំណឹងដំបូង ដែលយើងទទួលបានពីការប្រកាសចេញប៉ុណ្ណោះ ហើយ AMD Ryzen 3000 ស៊េរី នៅមានចំនុច និងលក្ខណៈសម្បត្តិពិសេសៗបន្ថែមទៀត ដែលនឹងត្រូវលាតត្រដាង តែគួរឲ្យស្ដាយ វានៅមិនទាន់រួចរាល់ពេញ​លក្ខណៈនៅឡើយសម្រាប់ពេលនេះ។ ដូច្នេះ យើងនឹងរង់ចាំមើលបន្ថែមទៀត ថាតើវានឹងមានអ្វីពិសេសនៅពេលវារួចរាល់​ពេញ​លេញ 100% នៅក្នុងខែមិថុនា ខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩
ប្រភព: AMD Tag: កុំព្យូទ័រ