CAMBO REPORT

Popup Advertising5 seconds

HiSense U30 ជាស្មាតហ្វូន​ម៉ូតប្រជ្រុយ​ខ្មៅ​លើ​អេក្រង់ និងមានកាមេរ៉ា​លោត​ដល់ 48 មេហ្គា​ភិចសែល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ការចាប់ផ្តើមប្រព្រឹត្តិការណ៍មុនគេ ដើម្បីដាក់បង្ហាញផលិតផលិតថ្មីៗ នាដើមឆ្នាំ 2019 នេះ គឺព្រឹត្តិការណ៍ CES ដោយ​មាន​បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើន នឹងចូលមកប្រមូលផ្តុំគ្នានៅក្នុងព្រឹត្តិការណ៍នេះ។ ដោយឡែក ចំពោះក្រុមហ៊ុន HiSense ដែល​ជាក្រុមហ៊ុនមួយ ប្រចាំប្រទេសចិន ក៏បានបញ្ចេញ ស្មាតហ្វូនស៊េរីថ្មីមួយទៀតហើយ គឺម៉ូឌែល U30 ដោយយើងនឹងធ្វើការ​បង្ហាញ​នូវលក្ខណៈសម្បត្តិ ដូចខាងក្រោម៖

HiSense U30 គឺមានម៉ូតប្រជ្រុយខ្មៅនៅលើអេក្រង់ ជាកន្លែងបំពាក់កាមេរ៉ា Selfie ដូចទៅនឹងទូរសព្ទ Samsung ម៉ូឌែល A8s និង Huawei ម៉ូឌែល Nova 4 ជាដើម ផងដែរ ដោយអេក្រង់លាតធំរបស់វា (ម៉ូត Infinity-O) មានទំហំ 6.3 អ៊ីញ អាចបង្ហាញ​រូបភាព​ក្នុង​កម្រិត Full HD+។ ស្មាតហ្វូននេះ បានបំពាក់កាមេរ៉ាខាងមុខ ជាមួយទំហំ 2០ មេហ្គាភិចសែល ចំណែកកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ ដោយមួយគ្រាប់ មានទំហំ 48 មេហ្គាភិចសែល កាមេរ៉ាគោល ដែលមានភ្ជាប់ជាមួយមុខងារ ISOCELL Bright GM1 និងមួយគ្រាប់ទៀត មានទំហំ 5 មេហ្គាភិចសែល ជាសេនស័រ សម្រាប់ថតរូបបែបព្រាល  និងមានសេនស័រ សម្រាប់ស្កេន​ម្រាម​ដៃ​​មួយ ផងដែរ។

 

លើផ្នែកកម្លាំងម៉ាស៊ីន U30 ជាស្មាតហ្វូនដំបូងគេ ដែលប្រើប្រាស់បន្ទះឈីប Snapdragon 675, មានរ៉េមទំហំ 6GB / 8GB ជាមួយ​​អង្គផ្ទុកទិន្នន័យទំហំ 128GB។ វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie និងមានស្រោបដោយស្បែក Vision UI 6។

HiSense U30 មានថាមពលថ្មលោតធំដល់ 4500 mAh ដោយទំហំប៉ុននេះ គឺពិតជាអាចកំដរការប្រើប្រាស់ទូទៅ ឬលេងហ្គេម បាន​យូរ​​គួរសមដែរ ហើយក្នុងនោះ វាក៏ Support ការប្រើប្រាស់ជាមុខងារសាកថ្មលឿន Quick Charge 4.0 ផងដែរ។ ទូរសព្ទនេះ នឹង​ចេញ​លក់នៅអំឡុងខែមីនា ឆ្នាំ 2019 ខាងមុខ នៅក្នុងប្រទេសចិនមុនគេ ឯចំពោះតម្លៃវិញ យើងនៅមិនទាន់បានដឹងនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩
ប្រភព: GSM Arena Tag: ទូរស័ព្ទ