CAMBO REPORT

Popup Advertising5 seconds

ម៉ាស៊ីនកម្ដៅ​ម្ហូប​ឆ្លាត​វៃ​នេះ​ អាច​កំណត់​រយៈពេល​និ​ង​កម្ដៅ​ចម្អិន​បាន​ដោយ​ខ្លួន​ឯង​ទៀតផង!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រាកដណាស់ បច្ចេកវិទ្យាខាងលើផ្នែកស្មាតហ្វូន មានការអភិវឌ្ឃន៍ឲ្យកាន់តែទំនើបទៅៗ ដោយមិនខុសគ្នាអំពី ឧបករណ៍ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​បាយ​នោះឡើយ ដោយនាពេលថ្មីៗនេះ មានក្រុមហ៊ុនមួយឈ្មោះថា Whirlpool បានដាក់បង្ហាញម៉ាស៊ីនកម្ដៅម្ហូបឆ្លាតវៃ ដែល​អាច​កំណត់រយៈពេល និងកម្ដៅសម្រាប់ចម្អិនដោយខ្លួនឯងបាន រៀងរាល់ពេលដែលអ្នកដាក់ម្ហូបនៅក្នុងនោះ។ ម៉ាស៊ីន​កម្ដៅ​នេះ ទើបបានដាក់បង្ហាញជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2019 នេះ ហើយវាខុសពីម៉ាស៊ីនកម្ដៅធម្មតា ដោយវាមានសេនស័រ​កាមេរ៉ា សម្រាប់ជំនួយដល់បច្ចេកវិទ្យាសម្គាល់ម្ហូបផងដែរ។

ម៉ាស៊ីនកម្ដៅពិសេសមួយនេះ ពិតជាមានអត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលអាចចម្អិចអាហារ​ដោយស្វ័យប្រវត្តិបាន ទោះបីជាម្ហូបកំពុងកក ឬក៏ស្រស់ នៅក្នុងកម្រិតសីតុណ្ហភាព និងពេលវេលាបានយ៉ាងត្រឹមត្រូវថែមទៀតផង។ បើយោងទៅតាមក្រុមហ៊ុន Whirlpool បាន​លើក​ឡើងថា ម៉ាស៊ីនកម្ដៅមួយនេះ មានរបៀបចម្អិនជាច្រើនដូចជា  ដុតនំ, អាំងសាច់, ដុតនំដោយប្រើចំហាយ, អាំងនំបុ័ង, កម្ដៅ​អាហារ, ចម្អិនតិចៗ និងព្រមទាំងរក្សាកម្ដៅម្ហូបទុកដោយស្វ័យប្រវត្តិ។ល។ ចំណែកផ្នែកខាងក្រៅវិញ យើងឃើញមាន អេក្រង់​ថាច់ស្រ្គីន​មួយ នៅចំហៀងសម្រាប់ធ្វើការគ្រប់គ្រង ឬបញ្ជានៅពេលដែលអ្នកត្រូវការ ហើយយើងក៏ឃើញមានបន្ថែម ក្ដារ​សម្រាប់​កាត់​ម្ហូប ធ្វើឡើងពីឈើមួយ ដែលសម្រាប់ប្រើប្រាស់នៅពេលត្រូវការវា។ លើសពីនេះទៅទៀត ក្រុមហ៊ុន Whirlpool ក៏បាន​បន្ថែម​ទៀត​ថា ម៉ាស៊ីនកម្ដៅម្ហូបដោយស្វ័យប្រវត្តិនេះ គឺមានចំនួនតែ 2000 គ្រឿងប៉ុណ្ណោះ ហើយវាមានដាក់លក់ជាលក្ខណៈអនឡញ នៅលើ គេហទំហ័ររបស់ក្រុមហ៊ុនផ្ទាល់ និងមានតម្លៃដល់ទៅ $700 ដុល្លារអាមេរិកឯណោះ។

សរុបមក ម៉ាស៊ីនកម្ដៅឆ្លាតវៃនេះ គឺពិតជាមានអត្ថប្រយោជន៍មែនទែន ដែលវាអាចសម្កាល់ម្ហូបអាហារ និងកំណត់កម្រិតកម្ដៅ និង​ពេល​វេលា ក្នុងការចម្អិនបានដោយខ្លួនឯងបាន ក៏ប៉ុន្ដែចំពោះតម្លៃវិញ ពិតជាថ្លៃជាងម៉ាស៊ីនកម្ដៅម្ហូបធម្មតាឆ្ងាយណាស់ ហើយ​វា​ក៏មានចំនួនកំណត់ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ