CAMBO REPORT

Popup Advertising5 seconds

CES 2019 បាននាំ​មកនូវ​វ៉ែន​តា​ឆ្លាត​វៃ AR ដែលមានរូបរាងដូច​វ៉ែន​តា​​ធម្មតា​ដែរ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើសិនជាយើង និយាយអំពីវ៉ែន​តាឆ្លាតវៃ អ្នកទាំងអស់គ្នា ប្រាកដជាគិតថា វានឹងមានរូបរាងចំណែក ដូចជាទំហំធំខុសធម្មតា និង​មាន​កាមេរ៉ា​បំពាក់នៅខាងចំហៀង ក៏ប៉ុន្ដែនៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2019 នេះ ក្រុមហ៊ុន North បានដាក់បង្ហាញវ៉ែន​​តា​ឆ្លាតវៃ​ប្រភេទ AR ដែលមានរូបរាងស្រដៀងគ្នា ទៅនឹងវ៉ែន​តាធម្មតាផងដែរ។

កាលពីដើមឆ្នាំ 2018 ក្រុមហ៊ុន Intel ក៏បានដាក់បង្ហាញ វ៉ែន​តាឆ្លាតវៃប្រភេទ AR ដែលហៅថា Vaunt ក៏ប៉ុន្ដែប៉ុន្មានខែក្រោយមក​ក្រុមហ៊ុន Intel បានបោះបង់គម្រោងនេះចោល ដោយសារតែការខ្វះលើ ផ្នែកវិនិយោគផងដែរ។ ចំណែកក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2019 នេះ ក្រុមហ៊ុន North ក៏បានដាក់បង្ហាញវ៉ែន​តាឆ្លាតវៃ AR របស់ខ្លួន ដែលមានឈ្មោះថា Focals ដែលអេក្រង់នៅផ្នែកខាងស្ដាំ របស់​វាគឺ​សម្រាប់បង្ហាញរូបភាព AR ហើយក៏មានលក្ខណៈពិសេសៗដូចជា បង្ហាញប្រតិទិន, បង្ហាញអំពីអាកាសធាតុ, បង្ហាញទីតាំង ឬផ្លូវ​ដែលអ្នកចង់ទៅ និងមានមុខងារជំនួយការ Alexa របស់ក្រុមហ៊ុន Amazon ភ្ជាប់មកជាមួយផងដែរ។ លើសពីនេះទៅទៀត វ៉ែន​តា​ឆ្លាតវៃមួយនេះ ក៏បានភ្ជាប់មកជាមួយចិញ្ចៀនមួយ ដែលជាឧបករណ៍ សម្រាប់បញ្ជា ឬគ្រប់គ្រងមុខងារផ្សេងៗ ហើយ​សម្រា​ប់​ពេល​ឥឡូវនេះ វ៉ែន​តាឆ្លាតវៃ Focals របស់ក្រុមហ៊ុន North បានដាក់ឲ្យទិញបាន នៅក្នុងគេហទំព័ររបស់ខ្លួន ក្នុងតម្លៃដល់ទៅ $999 ដុល្លារ​សហរដ្ឋអាមេរិកឯណោះ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលជាការដាក់បង្ហាញអំពីវ៉ែន​តាឆ្លាយវៃនេះ៖

 

 

សរុបមក ទោះជាយ៉ាងក៏ដោយ វ៉ែន​តាឆ្លាតវៃ ដែលអាចបង្ហាញរូបភាព ជាលក្ខណៈ AR នេះ គឺមិនមែនសម្រាប់មនុស្យ ប្រើប្រាស់​ទូទៅ​នៅឡើយ ក្នុងពេលឥឡូវនេះ ដោយសារតែតម្លៃ និងសមត្ថភាពរបស់វា ដូចជាមិនទាន់មានអត្ថប្រយោជន៍ច្រើននោះឡើយ ក៏​ប៉ុន្ដែនាថ្ងែអនាគត យើងនឹងអាចឃើញមាន អ្នកចាប់ផ្ដើមពាក់វ៉ែន​តាឆ្លាតវៃហើយ នៅពេលដែល វាមានតម្លៃសមរម្យ និងងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Tech Crunch Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ