CAMBO REPORT

Popup Advertising5 seconds

ប្រព័ន្ធប្រតិបត្តិការ Fuchsia របស់ Google អាចនឹង​ប្រើ​ប្រាស់​កម្មវិធី Android បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់មិត្តអ្នកអាន ដែលជាអ្នកតាមដានព័ត៌មាន របស់ក្រុមហ៊ុន Google ប្រាកដជាដឹងថា Fuchsia គឺជាប្រព័ន្ធប្រតិបត្តិការប្រភេទ Open-Source ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ហើយអ្នកនឹងឃើញមាន នៅលើស្មាតហ្វូននាពេល​ ខាងមុខនេះ ដោយឥឡូវនេះ ត្រូវបានគេបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការនេះក៏អាច ដំណើរការកម្មវិធីរបស់ Android បានថែមទៀតផង។

 

 

សម្រាប់អ្នកមិនទាន់បានស្គាល់ ឬមិនបានដឹង អំពីប្រព័ន្ធប្រតិបត្តិការ Fuchsia ថ្មីនេះ ហើយមានការឆ្ងល់ថា តើមូលហេតុអ្វីបានជាក្រុមហ៊ុន Google បង្កើតមកធ្វើអ្វី បើសិនជា Android ជាប្រព័ន្ធប្រតិបត្តិការដ៏ជោគជ័យទៅហើយ? បើនិយាយឲ្យងាយយូរនោះគឺថា Android OS ឬ Chrome OS ត្រូវបានបង្កើតឡើងផ្អែកនៅលើ Linux  ប៉ុន្ដែ Fuchsia វិញគឺបង្កើតឡើងផ្អែកនៅលើ Zircon (ឈ្មោះដើមគឺ Magenta) ដែលជាប្រភេទ Kernel ថ្មីបង្កើតដោយក្រុមហ៊ុន Google ផ្ទាល់តែម្ដង។ ក្នុងកំណែអាប់ដេតសាកល្បង នៃប្រព័ន្ធប្រតិបត្តិការ Fuchsia ត្រូវបានគេប្រទះឃើញថា Google បានដាក់បន្ថែមឲ្យ ប្រើប្រាស់ឯកសារប្រភេទ arm64 និង x86_64 បាន ដោយអាចឲ្យអ្នកប្រើប្រាស់ ធ្វើការដំណើរកម្មវិធី Android OS បានផងដែរ។

 

លើសពីនេះទៅទៀត ការដាក់បន្ថែមមុខងារថ្មីនេះ គឺអាចទាក់ទាញ អ្នកប្រើប្រាស់ស្មាតហ្វូន ឲ្យមកសាកល្បងប្រើប្រព័ន្ធប្រតិបត្តិការ Fuchsia នេះបាន នៅពេលវាចេញជាផ្លូវការ ដោយក្នុង OS ចេញថ្មីដំបូងប្រាកដ ជាគ្មានកម្មវីធីច្រើននោះទេ ប៉ុន្ដែនៅពេលអ្នកអាច ដំណើរកម្មវិធី Android បាននោះ ក៏ធ្វើឲ្យមានភាព ងាយស្រួលម្យ៉ាងដែរ។

 

 

សរុបមក ក្រុមហ៊ុន Google មានគំនិតចង់មានប្រព័ន្ធប្រតិបត្តិការ គ្រប់គ្រងដោយខ្លួនឯង ដោយមិនប្រើប្រាស់ Linux ទៀតនោះឡើយ ក៏ប៉ុន្ដែគម្រោងមួយនេះ មិនសូវមានសង្ឃឹមច្រើននោះទេ ដោយអ្នកប្រើប្រាស់ទាំងអស់ ចូលចិត្តប្រើ ប្រព័ន្ធប្រតិបត្តិការ Android ទៅហើយ បើចង់ឲ្យប្ដូរទៅប្រើអ្វីផ្សេង វាជារឿងដ៏ពិបាក និងចំណាយពេលយូរក្នុងការ យល់ពីការប្រើប្រាស់ថែមទៀតផង។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Talk Android Tag: ចំណេះដឹងទូទៅ