CAMBO REPORT

Popup Advertising5 seconds

Huawei ពិន័យ​បុគ្គលិក​ពីរ​នាក់ ពី​បទ​ប្រើ iPhone ទៅ​បង្ហោះ​រូបភាព​លើ​គណនី​របស់​ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រាកដណាស់ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយ កំពុងស្ថិតនៅលើកំពូល ដោយដណ្ដើមតំណែងពី ក្រុមហ៊ុន Apple យកលេខ 2 ក្នុង 2 ត្រីមាសជាប់ៗគ្នាន ក៏ប៉ុន្ដែកាលពី ថ្ងៃឆ្លងឆ្នាំនេះ ក្រុមហ៊ុន Huawei ត្រូវបានទទួលការអាម៉ាស់ ដោយបុគ្គលិក ចំនួនពីរនាក់ បានប្រើប្រាស់ iPhone ទៅបង្ហោះរូបភាពលើគណនី Twitter របស់ខ្លួនផ្ទាល់។ ពត៌មានលេចធ្លាយថ្មីៗនេះ ក៏បានបញ្ជាក់ប្រាប់ថា បុគ្គលិកពីរនាក់នោះ ឥឡូវនេះត្រូវបាន Huawei ពិន័យជាទឹកប្រាក់ ហើយក៏បានផ្អាកតំណែង ថែមទៀតផង។

នៅក្នុងកម្មវិធីបណ្ដាញសង្គម Twitter គឺមានមុខងារពិសេសមួយ ដោយអាចឲ្យអ្នកទាំងអស់គ្នា បានដឹងថាតើអ្នកបង្ហោះ មកពីស្មាតហ្វូន ប្រភេទអ្វីផងដែរ ឧទាហរណ៍ថា បើសិនជាអ្នកប្រើប្រាស់ Android នោះអ្វីៗ ដែលអ្នកបង្ហោះ វានឹងចេញពាក្យថា “Twitter for Android” ហើយបើសិនជាអ្នក ប្រើប្រាស់ iPhone នោះវានឹងចេញ “Twitter For iPhone”។ នេះមិនមែន ជាលើកដំបូងឡើយ ដែលបុគ្គលិករបស់ខ្លួនឯង ទៅប្រើប្រាស់ស្មាតហ្វូនផលិត ដោយក្រុមហ៊ុនដទៃ ក៏ប៉ុន្ដែនេះជាលើកទីមួយ ដែលបុគ្គលិកទាំងនោះ ត្រូវបានទទួលពិន័យ និងធ្វើឲ្យក្រុមហ៊ុនខ្លួនឯង អាម៉ាស់ថែមទៀតផង។ 

 

សារពត៌មានពី Bloomberg បានប្រាប់ថា ក្រុមហ៊ុន Huawei បានបន្ទោសកំហុសនេះ ទៅលើទីភ្នាក់ងារប្រព័ន្ធបណ្ដាញសង្គម ប៉ុន្ដែមិនដឹង មូលហេតុអ្វីឡើយ បែរជាទៅដាក់ពិន័យ បុគ្គលិកពីររូប មកពីផ្នែកទីផ្សារទៅវិញ។ ទោះបីជាយ៉ាងណា បុគ្គលិកទាំងពីរនាក់នោះ ត្រូវបានតម្រូវ ឲ្យបង់ប្រាក់ ប្រហែល $700 ដុល្លារសហរដ្ឋអាមេរិក ហើយថែមទាំងបាន ផ្អាកតំណែងចំនួន 12 ខែឯណោះ។ 

សរុបមក ក្រោយពីមានរឿងនេះកើតឡើង យើងអាចប្រាកដថា ចាប់ពីពេលនេះតទៅ បុគ្គលិកកំពុងតែកាន់ផ្នែកបណ្ដាញសង្គម នៃក្រុមហ៊ុននីមួយៗ នឹងត្រូវតែប្រយ័ត្ន ក្នុងការបង្ហោះអ្វីមួយ ក្នុងគណនីរបស់ក្រុមហ៊ុន ដោយកុំឲ្យមានរឿង ដ៏អាម៉ាស់មួយនេះ កើតឡើងតទៅទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៩
ប្រភព: GSM Arena Tag: Lifestyle