CAMBO REPORT

Popup Advertising5 seconds

នាថ្ងៃអនាគត USB C ដែល​ប្រើ​ដោយ Apple នឹង​កាន់​តែ​មាន​សុវត្ថិភាព និងស្ថេរភាព

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើទោះបីជាមកដល់ឆ្នាំ២០១៩ ក្ដី តែឌុយ USB ប្រភេទ C ឬ Type C នៅមិនទាន់ចូលជ្រៅដល់ទីផ្សារទាំងមូលប៉ុន្មាននោះទេ គឺ​យើង​នៅ​តែ​បន្តឃើញមានផលិតផលអេឡិចត្រូនិចកម្រិតថវិកា​ជាច្រើន នៅបន្តប្រើប្រាស់រន្ធ Micro USB ដដែល តែយ៉ាងណាក៏ដោយ ចំនួន​ផលិតផលធុនកណ្ដាល និងកំពូល គឺបានផ្លាស់ប្ដូរមកប្រើរន្ធ USB C អស់ហើយ។ ជាក់ស្ដែង សូម្បីតែ iPad Pro ស៊េរី 2018 ក៏បានផ្លាស់ប្ដូរមកប្រើរន្ធ USB ប្រភេទ C ជាផ្លូវការហើយដែរ ដោយ iPhone អាចនឹងប្រើបន្ទាប់ក៏ថាបាន សម្រាប់ថ្ងៃអនាគត ព្រោះ​ថា Apple ចង់ឲ្យអតិថិជនរបស់ខ្លួនប្រើឌុយ និងខ្សែតែមួយ ជាមួយផលិតផលរបស់ខ្លួនរាប់បញ្ចូលទាំង MacBook ផងដែរ។

ដើម្បីឲ្យការប្រើប្រាស់ទទួលបាននូវសុវត្ថិភាព និងស្ថេរភាព Apple នឹងធ្វើការពង្រឹងបន្ថែមជាមួយនឹងឌុយ USB ប្រភេទ C របស់ខ្លួន ដែលត្រៀមនឹងចេញឆាប់ៗខាងមុខនេះ ដោយកំណត់ឲ្យបាននូវស្ដង់ដាត្រឹមត្រូវ ដោយខ្សែ USB នោះ នឹងបង្កើតឡើង ដោយបង្កប់​ជាមួយ​នឹង​ប្រព័ន្ធសុវត្ថិភាពតម្លើងរួចជាស្រេច។ ការពង្រឹងផ្នែកសុវត្ថិភាពនេះ នឹងបើកសិទ្ធិឲ្យម៉ាស៊ីនធ្វើការវាយតម្លៃទៅលើឌុយ USC Type C ថាតើវាមានលក្ខណៈត្រឹមត្រូវ អាចយកទៅប្រើប្រាស់បានជាមួយនឹងកម្រិតស្ដង់ដា ដែលតម្រូវឬក៏អត់ មានន័យថា អ្នកប្រើ​ឌុយថោក ឬឌុយ Copy បង្កើតឡើងគ្មានគុណភាព ហើយមិនតាមស្ដង់ដាត្រឹមត្រូវនឹងមិនអាចយកទៅប្រើប្រាស់ជាមួយផលិតផល Apple បានឡើយ។

ការផ្លាស់ប្ដូរថ្មីនេះធ្វើឡើងដោយស្ថាប័ន The USB Implementers Forum ឬហៅកាត់ថា USB-IF ដែលបានកំពុងធ្វើការ​លើ​គម្រោងអភិវឌ្ឍន៍ នៃការពង្រឹងសុវត្ថិភាពលើឌុយ USB bប្រភេទ C នេះអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ខណៈពេលដែល Apple ក៏ជាមាជិកមួយក្នុងស្ថាប័ន USB-IF ផងដែរ។ ហេតុដូច្នេះរាល់ផលិតផលជំនាន់ថ្មីរបស់ Apple នឹងត្រូវកាត់បន្ថយអាត្រាផ្ទុះ ឆេះ ប៉ោងថ្ម ឬបញ្ហាឡើងកម្ដៅ ដោយមិនដឹងមូលហេតុទៀតហើយ ព្រោះឌុយ USB ដែលត្រូវបានផលិតត្រឹមត្រូវតាមស្ដង់ដារ ត្រូវបាន​ឆ្លង​កាត់​ការត្រួតពិនិត្យត្រឹមត្រូវប៉ុណ្ណោះ ទើបអាចយកមកប្រើប្រាស់ដើម្បីសាកថ្ម ឬផ្ទេរទិន្នន័យជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន Apple បាន ហើយក្រុមហ៊ុនយក្សផ្សេងៗទៀតក៏ដូចគ្នា។ អញ្ចឹងតើអនាគតនោះនឹងមិនដល់នៅពេលណា គឺយើងក៏មិនអា​ចដឹង​មុន​ដូច​គ្នា ដូច្នេះយើងនឹងរង់ចាំមើលបន្ថែមទៀត!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩
ប្រភព: WCCFTECH Tag: Lifestyle