CAMBO REPORT

Popup Advertising5 seconds

Xiaomi បញ្ចេញ Projector ថ្មី តូចតែខ្លាំង អាចបញ្ចាំងវីដេអូ HDR10 បានទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកដល់ឆ្នាំ 2019 ទៅហើយតម្លៃម៉ាស៊ីន Projector ដែលយើងតែងតែឃើញមានការប្រើប្រាស់នៅតាមស្ថាប័នធ្វើការ ក្រុមហ៊ុន សាលារៀន សកលវិទ្យាល័យ គឺមានតម្លៃធូថ្លៃមែនទែន សម្រាប់ម៉ាស៊ីនមួយដែល មានលក្ខណៈ​គ្រប់គ្រាន់​ល្មមសម្រាប់យកទៅ​ប្រើការ​ទូទៅបាន នោះបើយើងមិនចង់បានម៉ាស៊ីនដែលល្អលើសគេ សម្រាប់ទស្សនាខ្សែភាពយន្តនៅតាមផ្ទះ ដែលមានតម្លៃរាប់ពាន់​ដុល្លារ។ ជាក់ស្ដែងក្រោម USD 400 អ្នកមិនចាំបាច់ទិញយកម៉ាស៊ីន Projector មានតម្លៃធូថ្លៃមកប្រើប្រាស់ទៀតនោះទេ ឬយើង​ហៅ​ថា​របស់​ជជុះ ដែលគេប្រើអស់សាច់ពីស្រុកគេ ព្រោះថា Xiaomi មានដំណោះស្រាយល្អសម្រាប់អ្នកជាមួយនឹង Projectorស៊េរីថ្មី ដែល​មាន​សមត្ថភាពល្អ ហើយលក់ក្នុងតម្លៃធូរថ្លៃថែមទៀតផង។

ជួបជាមួយនឹង Mi Home Projector Lite ជាម៉ាស៊ីន Projector មានទំហំតូចល្មម កម្ពស់ 15 សង់ទីម៉ែត្រ ទម្ងន់ 1.3 គីឡូក្រាម ស្រោប និងការពារឡើងដោយជ័រស្វិតពណ៌ស និងមានផ្ទៃខាងមុខពណ៌ខ្មៅ និងមានរន្ធញើសសម្រាប់បញ្ចេញខ្យល់ក្ដៅនៅផ្នែកខាង​ក្រោម។ វាមានអំពូលជះពន្លឺបានច្បាស់ល្អ អាចបង្ហាញបានក្នុងកម្រិត 1080p ឬ Full HD ជាមួយនឹងសមត្ថភាពបញ្ចាំងបានក្នុងទំហំ​ចាប់​ពី 40 អ៊ីញ ឡើងដល់ទៅ 200 អ៊ីញ អាស្រ័យទៅលើទីតាំងជាក់ស្ដែង ថាតើអ្នកអាចដាក់វាបានគម្លាតឆ្ងាយពីផ្ទាំងបង្ហាញកម្រិត​ណា។ ជាងនេះទៅទៀត Mi Home Projector Lite ក៏មានបំពាក់មកជាមួយនឹងមុខងារវៃឆ្លាត គឺការបញ្ជាដោយប្រើប្រាស់សម្លេង ពុំចាំបាច់កាន់តេឡេបញ្ជាពីចម្ងាយនោះទេ ដោយគ្រាន់តែនិយាយបញ្ជា ឧបករណ៍នេះនឹងធ្វើតាម ហើយអ្វីដែលពិសេសនោះគឺវាអាច Support ជាមួយនឹងវីដេអូពពួក HDR10 ថែមទៀតផង។

សម្រាប់គុណភាពគ្រាប់គុជបញ្ចាំងបង្ហាញវិញ មានអាយុកាល 30,000 ម៉ោង ដូច្នេះបើអ្នកប្រើប្រាស់វា 2-3 ម៉ោងក្នុងមួយថ្ងៃ ម៉ាស៊ីន Projector មួយនេះ អាចនៅជាមួយអ្នកបានរាប់ឆ្នាំ ហើយបើទោះបីជាអំពូល LED បញ្ចាំងនោះអស់សុពលភាព ក៏វានៅតែអាច​បន្ត​ប្រើប្រាស់​បានដែរ គ្រាន់តែគុណភាពនឹងធ្លាក់ចុះបន្តិចម្ដៗ ដែលនេះគឺជាធម្មជាតិនៃអំពូល LED របស់ Projector ទូទៅ។ មួយវិញ​ទៀត​សម្រាប់​អ្នក ដែលទិញយកទៅប្រើ មិនមែនសម្រាប់ការងារការិយាល័យ ស្ថាប័ន ឬការសិក្សា វាក៏មានភ្ជាប់មកជាមួយនឹង Mi TV បើក​សិទ្ធិឲ្យម្ចាស់របស់វាអាចទស្សនាខ្សែភាពយន្តតាមប៉ុស្ដ៍ទូរទស្សន៍បាន ដែលមានបំពាក់រួចជាស្រេចជាមួយ Dolby Atmos, DTS (តែមិនដឹងថាអាចមើលទូរទស្សន៍នៅស្រុកខ្មែរបានឬក៏អត់ទេ)។

ជាមួយរន្ធតំភ្ជាប់ I/O រួមមាន HDMI x 1, USB Port ដែលអាចចាក់ឯកសារ និង Files នានា ក៏ដូចជារន្ធ AUX សម្រាប់ភ្ជាប់ទៅ​កាន់​ឧបករណ៍​បំពង​សម្លេងនានាជាដើម។ សម្រាប់ពេលនេះ Mi Home Projector Lite មានតែពណ៌សមួយប៉ុណ្ណោះ ដោយវាចេញលក់​ដំបូង​គេ​នៅប្រទេសចិនក្នុងតម្លៃប្រហាក់ប្រហែល USD 364 ជាតម្លៃមួយសមរម្យ សាកសមទៅនឹងសមត្ថភាព ក៏ដូចជាមុខងារនានា ដែល​ម៉ាស៊ីន​នេះ​មាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩
ប្រភព: GSM Arena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ