CAMBO REPORT

Popup Advertising5 seconds

ដោយសារតែសង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក Trump ទើប​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ការ​លក់ iPhone នៅក្នុងប្រទេសចិន នេះ​បើ​តាម​សម្តី​លោក Tim Cook

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈចុងក្រោយ ក្នុងឆ្នាំ 2018 កន្លងទៅនេះ យើងសង្គេតឃើញថា ទីផ្សាពាណិជ្ជកម្មរវាងប្រទេសចិន ជាមួយនិងអាមេរិច ហាក់​មិន​ប្រក្រតីដូចមុនឡើយ ជាពិសេស ពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតស្មាតហ្វូនធំៗមួយចំនួន ដូចជា Apple និង Huawei ជាដើម ដែល​បាន​ដំណើរការចរាចរណ៍ទៅវិញទៅមក លើប្រទេសយក្សទាំងពីរនេះ។ រហូតមកដល់ពេលនេះ ចំនោទបញ្ហាគ្រប់យ៉ាង គឺកំពុង​ត្រូវ​បាន​ដោះស្រាយ ប៉ុន្តែវាមិនទាន់បានបញ្ចប់នៅឡើយទេ។

ជាក់ស្តែង ថ្មីៗនេះ តាមរយៈការផ្តល់បទសម្ភាសន៍របស់លោក Tim Cook ដែលជាអគ្គនាយកក្រុមហ៊ុន Apple បានបង្ហាញថា បញ្ហា​នៃ​ការ​ធ្លាក់ចុះផ្នែកសេដ្ឋកិច្ច នៅក្នុងប្រទេសចិន ដែលធ្វើអោយចំនួនលក់ទូរសព្ទ iPhone មានចំនួនតិច ដែលនេះគឺបណ្តាលមក​ពី​សង្គ្រាម​ពាណិជ្ជកម្មរបស់លោកប្រធានាធិបតីអាមេរិច Donald Trump។ លោក Tim បានបន្ថែមថា សេដ្ឌកិច្ចនៅក្នុងប្រទេសចិន ត្រូវ​បាន​រងនូវផលប៉ះពាល់ ដោយសារតែភាពតានតឹងនៃពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិច (តួយ៉ាង ដូចជាបញ្ហាពន្ធ ជាដើម)។ ក្នុង​នោះ Apple ធ្លាប់បានរំពឹងថា ការលក់ផលិតផល iPhone អាចនឹងមានចំណូលកើនពី 89 ប៊ីលាន ទៅ 93 ប៊ីលាន បើគិតមកដល់​ត្រីមាស​ចុងក្រោយ ត្រឹមថ្ងៃទី 29 ខែធ្នូ ប៉ុន្តែការរំពឹងទុកនោះ ត្រូវបានធ្លាក់ចុះអស់ជិត 8 ភាគរយ ដែលធ្វើអោយប្រាក់​ចំណូល​ចុះ​មក​ទាប​ជាង 84 ប៊ីលាន ទៅវិញ។

សរុបមកជុំវិញបញ្ហានេះ គឺជាការបង្ហាញដោយផ្ទាល់ពីលោក Tim តែម្តង ហើយយើងនឹងរង់ចាំមើលបន្តទៀតថា នៅក្នុងឆ្នាំ 2019 នេះ តើក្រុមហ៊ុន Apple នឹងមានដំណោះស្រាយបែបណា? ព្រោះថាមកទល់ពេលនេះ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ហាក់នៅ​មានភាពតានតឹងនៅឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Recode Tag: Lifestyle