CAMBO REPORT

Popup Advertising5 seconds

Samsung កំពុង​តែ​បង្កើត Bixby Speaker ដែល​មាន​តម្លៃ​ទាប!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើយើងត្រឡប់ទៅ ខែសីហាវិញ ក្រុមហ៊ុន Samsung បានដាក់បង្ហាញឧបករណ៍ Speaker វៃឆ្លាត ដែលមានឈ្មោះថា Galaxy Home  ក្នុងព្រឹត្តិការណ៍ដាក់បង្ហាញ Galaxy Note 9 និង Galaxy Watch ហើយជាឧបករណ៍មួយ ដែលអាចប្រកួតប្រជែងជាមួយ HomePod របស់ Apple និង Amazon Echo Plus ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មកដល់ពេលនេះទៅហើយ ក៏នៅមិនទាន់​បាន​បញ្ចេញ​តម្លៃ និងថ្ងែកំណត់ចេញលក់នោះឡើយ ក៏ប៉ុន្ដែនាពេលថ្មីៗនេះ មានរបាយការណ៍មួយ បានបញ្ជាក់ថាក្រុមហ៊ុន Samsung កំពុងរៀបចាំបង្កើត Galaxy Home ជំនាន់ទី 2 និងធ្វើឲ្យឧបករណ៍នេះ មានតម្លៃសមរម្យ ហើយអាចទទួលយកបាន សំរាប់អ្នក​ដែលចង់ជាវទៅប្រើប្រាស់។

បើយោងទៅតាម Sam Mobile ដែលជាយកពត៌មានអំពី Samsung សុទ្ធ បានបង្ហាញថា Bixby Speaker ជំនាន់ទី 2 នឹងមក​ជាមួយ​ពណ៌ខ្មៅ ហើយអាចមាន តំលៃថោកសមរម្យថែមទៀតផង។ ដោយសារតែ ក្នុងផ្សារបច្ចុប្បន្ននេះ មាន Speaker វៃឆ្លាតចេញ​ដោយ​ក្រុមហ៊ុន​ជាច្រើន ដូចជា Google Home និង Amazon Echo ហើយថែមទាំងមាន តម្លៃតិចជាង 200 ដុល្លារសហរដ្ឋអាមេរិក ដូច្នេះក្រុមហ៊ុន Samsung នឹងមានការលំបាក បើសិនជាដាក់លក់ Galaxy Home ក្នុងពេលនេះ។ ប្រហែលជាអញ្ចឹងហើយ ទើប​បាន​ជាក្រុមហ៊ុន Samsung សម្រេចចិត្តមិនដាក់លក់ Galaxy Home ជំនាន់ដំបូង និងសុខចិត្តបង្កើត Speaker វៃឆ្លាតថ្មី ក្នុងតម្លៃ​​សមរម្យមួយ ដោយសង្ឃឹមថាអាចទាក់ទាញ អតិថិជនបានច្រើនជាមុនសិន។

 

សម្រាប់ពេលនេះ យើងមិនទាន់បានដឹង អំពីលក្ខណៈពិសេស អំពី Speaker វៃឆ្លាតមួយនេះច្បាស់នៅឡើយ ប៉ុន្តែវាប្រហែលជា មាន​លក្ខណៈ​ពិសេសតិចតួចជាង Galaxy Home បច្ចុប្បន្ននេះ គឺដូចជា គ្មាន Speaker ចំនួន 6, គ្មានបំពងសំឡេង Subwoofer និង​គ្មាន​មីក្រូហ្វូន​ដល់ទៅ 8 ដើម្បីកាត់តម្លៃឲ្យចុះមកទាប។

 

***សូមទស្សនាវីដេអូខាងក្រោយ ដែលដាក់បង្ហាញអំពី Galaxy Home ដំបូងរបស់ Samsung ៖

 

 

សរុបមក ក្រុមហ៊ុន Samsung ក៏អាចនឹងដាក់បង្ហាញ Bixby Speaker តម្លៃទាបរបស់ខ្លួន ជាមួយនឹង Galaxy Home ក្នុង​ព្រឹត្តិការណ៍ CES ឆ្នាំ 2019 ខាងមុខនេះ ក៏ប៉ុន្ដែពត៌មាននេះ គឺគ្រាន់តែជាពាក្យចចាមអារ៉ាម និងមិនបានបញ្ជាក់ជាផ្លូវការ ពីក្រុមហ៊ុន Samsung នោះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ