CAMBO REPORT

Popup Advertising5 seconds

Google Fit ចង់ Challenge អ្នកនៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បី​សុខភាពល្អ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តើអ្នកចូលចិត្តហាត់ប្រាណមែនទេ? មានន័យថាអ្នកបានគិតទៅដល់ខុសភាពរបស់អ្នកជាធំ បើទោះបីជាមួយសប្ដាហ៍ អ្នកបាន​ហាត់​ប្រាណ​តែ 2-3 ដងក៏ដោយ តែវាល្អ និងប្រសើរជាជាងមិនបានហាត់ដែរ ព្រោះថាអ្នកនៅមានមនុស្សជាទីស្រលាញ់ជាច្រើនទៀត ដែល​ចង់ឃើញអ្នកមានសុខភាពល្អ។ យ៉ាងណាមិញ បើអ្នកខ្ជិល ឬចង់មានការ Challenge ខ្លួនឯងឲ្យបានច្រើននោះ ឬមួយក៏ចង់ផ្លាស់ប្ដូរ​ទម្លាប់ចាស់ៗរបស់អ្នកនៅក្នុង​ឆ្នាំចាស់ ហើយចាប់ផ្ដើមថ្មីសម្រាប់ឆ្នាំ ២០១៩ នោះ អាចសាកល្បងជាមួយនឹងកម្មវិធី Google Fit បាន។

Google Fit គឺជាកម្មវិធីតាមដានសកម្មភាពសុខភាពរបស់អ្នក ដែលអាចតម្លើងយកទៅប្រើប្រាស់បានឥតគិតប្រាក់នៅលើនាឡិកា​វៃឆ្លាត​របស់អ្នក ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ wearOS និង watchOS។ អ្វីដែលពិសេសសម្រាប់កម្មវិធីនេះនោះគឺថា ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ខាងមុខ Google Fit ចង់នាំអ្នកទាំងអស់គ្នាធ្វើការប្រកួតប្រជែងជាមួយខ្លួនឯង (Challenge) ដើម្បីទទួលបាន​សុខភាព​មួយ ដែលរឹងម៉ាំ ដោយជំនះនូវទម្លាប់កាលពីឆ្នាំចាស់ចេញ។ សម្រាប់ប្រិយមិត្ត ដែលចង់ធ្វើការ Challenge នេះ គឺត្រូវ​ចំនាយ​ពេល ៣០ថ្ងៃពេញដើម្បីឈានទៅកាន់គោលដៅ ដែលកំណត់ដោយកម្មវិធី Google Fit។

អ្នកប្រើប្រាស់កម្មវិធីនេះ ត្រូវបាននែនាំឲ្យប្រមូលនូវពិន្ទុដែលគិតជាបេះដូច ឲ្យបាន ១៥០ ដែលជាពិន្ទុតម្រូវចេញពី សមាគម​សុខភាព​បេះដូង នៃសហរដ្ឋអាមេរិក ក៏ដូចជាអង្គការសុខភាពពិភពលោក។ ការ Challenge នេះគឺអាចធ្វើបានទាំងប្រុសស្រី ហើយ​ក៏​មិន​ចំា​បាច់​មាន​ឧបករណ៍ Gym អ្វីដែរ គឺគ្រាន់តែមានពេលវេលាល្អមួយសម្រាប់បញ្ចេញសកម្មភាព ឲ្យមានចលនាក្នុងខ្លួនទៅគឺបានហើយ ដោយ​កម្មវិធី​ផ្ទាល់អាចធ្វើការចាប់យកនូវសកម្មភាពមួយចំនួនដូចជា ការដើរចម្ងាយឆ្ងាយ ការជិះកង់ ជិះស្គី ឡើងភ្នំ រត់ និងសកម្មភាពជាច្រើន​ផ្សេងៗ​ទៀត។ អ្នកក៏អាចធ្វើការប្រកួតប្រជែងជាមួយមិត្តភក្ដិ និងអ្នកធ្វើការ Challenge នេះបានផងដែរ តាមរយៈការសន្សំពិន្ទុ​ដូច​បាន​បញ្ជាក់ខាងដើម។

ដូច្នេះបើអ្នកគិតថា ឆ្នាំ ២០១៩ ចង់ធ្វើការផ្លាស់ប្ដូរទម្លាប់អាក្រក់ ដែលខ្ជិល ហើយងាកមកពិចារណាឡើងវិញអំពីសុខភាពរបស់អ្នកនោះ ខេមបូរីផត សូមនែនាំឲ្យចូលរួមធ្វើការ Challenge នេះ ជាមួយគ្នា ដោយយើងនឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែមករា នេះតទៅ។ អញ្ចឹង​កុំភ្លេច Download កម្មវិធី Google Fit មកប្រើប្រាស់នៅលើនាឡិកាដៃវៃឆ្លាតរបស់អ្នកទាំងអស់គ្នា ហើយមើលទៅតាមការនែនាំ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: Lifestyle