CAMBO REPORT

Popup Advertising5 seconds

ជិតដល់ឆ្នាំ ២០១៩ ហើយ! ​នេះ​គឺ​ជា​​ប្រទេស​ទាំង ១៦ ដែលមាន​មហាសេដ្ឋីប្រាក់​ពាន់​លាន​ដុល្លារ​ច្រើន​ជាង​គេ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មហាសេដ្ឋី បើនិយាយជុំវិញពិភពលោកយើងនេះគឺមានច្រើន ខ្លះត្រឹមជាមហាសេដ្ឋីប្រាក់លានប៉ុណ្ណោះ ហើយមួយចំនួនផ្សេងទៀតគឺ​លោត​ដល់ពាន់លានដុល្លារទៅហើយ ដែលពួកគាត់ទាំងនោះ ភាគច្រើនគឺជាអ្នករកស៊ី មានអាជីវកម្មផ្ទាល់ខ្លួន មិនមួយ ហើយក៏​មិន​មែន​ពីរ ទៅបី ដែរ ដោយមហាសេដ្ឋីខ្លះមានអាជីវកម្មរាប់រយកន្លែងឯណោះនៅក្នុងទីផ្សារក្នុងស្រុក រហូតពង្រីកសាខារកប្រាក់​បន្ថែម​នៅ​តាម​ទីផ្សារ​អន្តរជាតិផ្សេងៗទៀត នៅពេលពួកគេក្ដាប់បានឱកាសចំនេញ។ ថ្ងៃនេះ មុននឹងឆ្លងឆ្នាំ ចូលទៅ២០១៩ ខេមបូរីផត នឹងចេញ​ផ្សាយ​អំពី​ប្រទេសទាំង ១៦ លើលោកយើងនេះ ដែលមានមហាសេដ្ឋីប្រាក់ពាន់លាន (Billionaires) មិនមែន Millionaires ឲ្យប្រិយមិត្ត​បានដឹង តាមរយៈរបាយការណ៍នៃ UBS បានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅដូចខាងក្រោម ដោយរាប់ចាប់ពីប្រទេសមានចំនួន​តិច​ទៅ​មុន៖

 

១៦. ប្រទេសថៃ

 

ប្រទេសថៃមកទល់នឹងពេលនេះចំនួនមហាសេដ្ឋីប្រាក់ពាន់លានមានចំនួន ៣០នាក់ហើយ ដែលចំនួននោះ គឺមានការរីកចំរើនជាង​ឆ្នាំ ២០១៧ ប្រមាណជា ៤៣%។

 

១៥. ប្រទេស Sweden

 

Sweden គឺជាប្រទេសដែលមានមហាសេដ្ឋីកម្រិតសាច់ប្រាក់ពាន់លានដុល្លារចំនួន ៣២នាក់ តែចំនួននេះគឺកើនឡើងតែ ៣% តែ​ប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំទៅ។

 

១៤. តៃវ៉ាន់

 

ឆ្នាំ២០១៨ តៃវ៉ាន់មានការកើនឡើងនូវមហាសេដ្ឋីប្រាក់ពាន់លានប្រមាណជា ១៣% ដោយចំនួនសរុបកើនឡើងដល់ ៣៥នាក់។

 

១៣. ប្រទេស Turkey

 

មានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារសរុបចំនួន ៣៦ នាក់ កើតឡើងជាឆ្នាំមុន ២៤%។

 

១៣. ប្រទេស Switzerland

 

Switzerland ក៏ជាប់ចំណាត់ថ្នាក់លេខ ១៣ ដែរ ដោយចំនួនមហាសេដ្ឋី ដែលកាន់លុយរាប់ពាន់លាននៅពេលនេះមានចំនួន ៣៦ នាក់ តែវាគឺជាអាត្រាកើនឡើងតែ ៣% ប៉ុណ្ណោះ។



១២. ប្រទេសបារាំង

 

បារាំងបច្ចុប្បន្ន មហាសេដ្ឋីប្រាក់ពាន់លានមានចំនួន ៤០ នាក់ បើធៀបទៅនឹងឆ្នាំ២០១៧ គឺមានការកើនឡើងតែ ៣% ប៉ុណ្ណោះ។

 

១១. ប្រទេស Brazil

 

ឆ្នាំ២០១៨ ប្រទេសមួយនេះមានការកើនឡើង ៥% នៃចំនួនមហាសេដ្ឋី ដែលមានសាច់ប្រាក់ពាន់លានដុល្លារ ជាមួយចំនួនសរុប ៤២ នាក់។

 

១០. ប្រទេស Italy

 

អ៊ីតាលី មានចំនួនមហាសេដ្ឋីប្រាក់ពាន់លានសរុប ៤៣នាក់ តែមានការកើនឡើងតិចបំផុតត្រឹម ២% បើធៀបទៅនឹងឆ្នាំ ២០១៧ ។

 

១០. ប្រទេស Australia

 

មិនខុសពីអ៊ីតាលីនោះទេ ប្រទេសអូស្ត្រាលី ក៏មានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារចំនួន ៤៣ នាក់ដែរ តែវាគឺជាការកើនឡើងច្រើន រហូតដល់ទៅ ២៦% បើធៀបទៅនឹងឆ្នាំ ២០១៧។

 

៩. ប្រទេស South Korea

 

កូរ៉េខាងត្បូង មានមហាសេដ្ឋីសរុប ៤៤ នាក់ កើតឡើងពីឆ្នាំមុន ១៦%។

 

៨. ប្រទេស Canada

 

ប្រទេសកាណាដា ក៏មានការកើនឡើងច្រើនដែរដល់ទៅ ២៦% ដោយចំនួនមហាសេដ្ឋីប្រាក់ពាន់លានសរុប ៤៦នាក់។

 

៧. ចក្រភពអង់គ្លេស

 

អង់គ្លេសអាត្រាកើនឡើងគឺមានតែ ២% ប៉ុណ្ណោះ ជាមួយចំនួនមហាសេដ្ឋីប្រាក់ពាន់លានសរុបមានដល់ទៅ ៥៤នាក់។

 

៦. ហុងកុង

 

ហុងកុងមានការវិវឌ្ឍន៍ខ្លួនលឿនមែនទែន ពិសេសសេដ្ឋកិច្ច ដោយឆ្នាំនេះអាត្រាមហាសេដ្ឋីប្រាក់ពាន់លានកើនតែ ៣% ដោយចំនួនមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ សរុបមានដល់ទៅ ៦៧នាក់។

 

៥. ប្រទេស រូហ្ស៊ី

 

រុហ្ស៊ីមានទឹកដីធំ ដែលភាគច្រើនជាទឹកកកពិតមែន តែមហាសេដ្ឋីប្រាក់ពាន់លានមានចំនួនដល់ទៅ ១០១នាក់ ឯណោះ កើនឡើង ៥% បើធៀបទៅនឹងឆ្នាំទៅមុន។

 

៤. ប្រទេស ឥណ្ឌា

 

ប្រទេសឥណ្ឌា មានប្រជាជនច្រើនខ្លាំងណាស់ មិនជាចាន់ចិនប៉ុន្មានទេ ហើយមហាសេដ្ឋីដែលកាន់ប្រាក់ពាន់លានមានចំនួនដល់ ១១៩នាក់ កើនឡើងពីឆ្នាំមុន ១៩%។

 

៣. ប្រទេស អាឡឺម៉ង់

 

អាឡឺម៉ង់បច្ចុប្បន្នមហាសេដ្ឋីប្រាក់ពាន់លានមានចំនួន ១២៣ នាក់ហើយ គឺកើនឡើង ៥% បើធៀបទៅនឹងឆ្នាំ២០១៧។

 

២. ប្រទេស ចិន

 

នរណាក៏ដឹងថាចិនគឺជាមហាអំណាចសេដ្ឋកិច្ចដែរ ហើយចំនួនប្រជាជនគឺច្រើនលើសលុប រហូតហូរចូលមកខ្មែរមិនតិចនោះទេ​ក្នុងរយៈ​ពេល​ជា​ង ២ ឆ្នាំមកនេះ ហើយបាននឹងកំពុងមកជាបន្តបន្ទាប់ទៀត។ សរុបមកដល់ចុងឆ្នាំ ២០១៨ ចិនមានមហាសេដ្ឋី មានប្រាក់ពាន់​លាន​ដុល្លារ​រហូតដល់ទៅ ៣៧៣ នាក់ កើនឡើងតែ ៥% ប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំមុន។

 

១. ប្រទេស អាមេរិក

 

អាមេរិកនៅតែបន្តមានមហាសេដ្ឋីច្រើនជាងគេដដែល នៅលើសកលលោកយើងនេះ ជាមួយចំនួនសរុបរហូតដល់ទៅ ៥៨៥ នាក់ ដែល​កំពុងរស់នៅ និងប្រកបរបររកស៊ីនៅក្នុងទឹកដីអាមេរិក ដែលមានដល់ទៅ ៥២ រដ្ឋនោះ។

សម្រាប់នៅស្រុកខ្មែរ ប្រិយមិត្តអ្នកអាចប្រាកដជាបានដឹងខ្លះៗហើយ បើទោះបីជាមិនបានដឹងអស់ក៏ដោយ ថាបច្ចុប្បន្នតើលោក​ឧញ្ញា​រូប​ណាខ្លះ ដែលមានប្រាក់ពាន់លានដុល្លារក្នុងដៃ ហើយបាននឹងកំពុងជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជា ឲ្យដើរទៅមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Business Insider Tag: Lifestyle