CAMBO REPORT

Popup Advertising5 seconds

វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់​ទី​ 5 បាន​បញ្ចប់​ដោយ លទ្ធផល​ដ៏​ជោគ​ជ័យ​ជា​មួយ នឹង​សិក្ខា​កាម ៨០​នាក់​បន្ថែម​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី 5 បានបញ្ចប់ដោយ ជោគជ័យជាមួយសិក្ខាកាម ៨០នាក់ បន្ថែមទៀតដែល ទទួលបានជំនាញ លើផ្នែកជួសជុលទូរស័ព្ទ និងគ្រឿងបរិក្ខារអេឡិកត្រូនិក ដូចជាទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរទស្សន៍ ក្រោយពីទទួលបានការបណ្ដុះបណ្ដាល រយៈពេល ៤ខែ កន្លងទៅ។

 

 

អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Seungho Choi បានមានប្រសាសន៍ នៅក្នុងពិធីបិទវគ្គ Samsung Tech Institute ថា “យើងនៅក្រុមហ៊ុនសាមសុង ជឿជាក់ថា សមត្ថភាពនិងជំនាញបុគ្គលម្នាក់ៗ អាចជួយពង្រឹងការ អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយក្នុងស្មារតីនេះ យើងនៅតែបន្តផ្ដោតការ យកចិត្តទុកដាក់លើគោលដៅ របស់យើងក្នុងការ បន្តជួយអភិវឌ្ឍ និងពង្រឹងជំនាញរបស់បុគ្គលម្នាក់ៗ ហើយការចូលរួមនេះនឹងក្លាយ ជាវិភាគទានដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាក្នុងរយៈពេលវែង។ ”

 

 

ឆ្នាំនេះ គឺជាឆ្នាំទី 5 នៃវគ្គបណ្ដុណបណ្ដាល Samsung Tech Institute ដោយបានបណ្ដុះបណ្ដាល សិក្ខាកាមចំនួន៨០នាក់ លើបីជំនាញផ្សេងៗគ្នាដូចជា ជំនាញជួលជុល ទូរស័ព្ទនិងថែបផ្លែត ជំនាញជួសជុល Smart TV និងជំនាញជួសជុល គ្រឿងបរិក្ខាអេឡិកត្រូនិក។ 

 

 

គោលបំណងសំខាន់របស់ Samsung Tech Institute គឺចូលរួមជួយអភិវឌ្ឍ ធនធានមនុស្សនិងបង្កើតទីផ្សារការងារឲ្យកាន់តែ ទូលំទូលាយដើម្បី ឆ្លើយតបទៅនឹង តម្រូវការបច្ជុប្បន្ន។ សិក្ខាកាមសរុបចំនួន ៣៥០នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលពី Samsung Tech Institute ដោយភាពជោគជ័យនឹង ទទួលបានជំនាញដើម្បីកសាង អាជីពរបស់ពួកគេ ឲ្យកាន់តែល្អប្រសើរ ក៏ដូចជាចូលរួម ជួយសង្គមជាតិផងដែរ។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានក្លាយជាដៃគូ ដ៏រឹងមាំរបស់ក្រុមហ៊ុនសាមសុងកម្ពុជា សម្រាប់ការអនុវត្ត គម្រោងនេះតាំងពីឆ្នាំ២០១៤មក។

 

 

នៅក្នុងសុន្ទរកថាដោយឡែក មួយទៀត ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ដោយ ជឿជាក់យ៉ាងមុតមាំថា ដើម្បីក្លាយជាប្រទេស មានចំណូលខ្ពស់មធ្យម កម្ពុជាត្រូវការកម្លាំងពលកម្ម ដែលមានគុណភាព។ លោកបានបន្ថែមថា “ធនធានមនុស្សដែល កើតចេញពីលទ្ធផល បណ្ដុះបណ្ដាលរបស់ Samsung Tech Institute បានរួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ ប្រជាពលរដ្ឋនិងលើក កម្ពស់ជីវភាព រស់នៅរបស់ពួកគេ តាមរយៈការបង្កើនជំនាញ និងបង្កើនមុខរបរការងារថែមទៀតផង”។

 

 

ឯកឧត្តម ប៊ុន ភារិនបានបន្ថែមទៀតថា បច្ចេកវិទ្យា និងវិធីសាស្ត្របណ្ដុះបណ្ដាលថ្មី ដែលផ្ដល់ជូនដោយ ក្រុមហ៊ុនសាមសុង គឺជាចំណុចដ៏សំខាន់ ក្នុងការអភវិឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។

 

ការអបអរសាទរ បានធ្វើឡើងចំពោះសិក្ខាកាមទាំងអស់ នៅពេលពួកគេទទួលបាន វិញ្ញាបនបត្រនៅលើវេទិកា ដែលផ្ដល់កិត្តិយស ចែកជូនដោយឯកឧត្តម ប៊ុន ភារិន និងលោកអគ្គនាយក Seungho Choi។

 

 

លិខិតពិសេស ដែលផ្ដល់ឱកាសការងារហាត់ការ ត្រូវបានប្រគល់ជូនទៅដល់ សិស្សឆ្នើមចំនួន៨នាក់ នៅក្នុងវគ្គបណ្ដុះបណ្ដាល។ លិខិតផ្ដល់ឱកាសការងារ ហាត់ការនេះ គឺជាការប្រកាសទទួល យកពួកគេឲ្យចូលទៅ ធ្វើការហាត់ការយៈពេល ៣ខែ នៅក្រុមហ៊ុនសាមសុង ក្រោមនាយកដ្ឋាន សេវាកម្មអតិថិជន។

 

នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការថតរូបទុកជា អនុស្សាវរីយ៍ជាក្រុម រួមមានបុគ្គលិក ក្រុមហ៊ុនសាមសុង សិស្សនិស្សិត និងលោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ដែលពោលពេញទៅ ដោយស្នាមញញឹម។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle