CAMBO REPORT

Popup Advertising5 seconds

Microsoft កំពុង​មាន​គម្រោង​ផលិត Webcam កម្រិត 4K!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទើបតែថ្មីនេះ ក៏មានរបាយការណ៍មួយ បង្ហើបថាក្រុមហ៊ុន Microsoft កំពុងមានផែនការ ក្នុងការផលិតឧបករណ៍ Webcam ដែល​អាច​បង្ហាញកម្រិត បានដល់ទៅ 4K ឯណោះ។ ឧបករណ៍នេះ អាចនឹងបង្ហាញខ្លួន ក្នុងឆ្នាំ 2019 ហើយវាក៏អាចប្រើប្រាស់ ជាមួយ​មុខងារ Windows Hello facial recognition ដែលជាមុខងារ សម្រាប់ស្កេនមុខ មាននៅក្នុង ប្រព័ន្ធប្រតិបត្តិការ Windows 10 ទាំងអស់។

ឧបករណ៍ Webcam គឺជាកាមេរ៉ាវីដេអូ សម្រាប់ភ្ជាប់បន្ថែមទៅលើកុំព្យូទ័រ ដែលគ្មានកាមេរ៉ា ហើយវាក៏អនុញ្ញាតឲ្យអ្នក Live Stream ទៅកាន់អ៊ីនធឺណិត ផ្ទាល់បានដែរ។ ក្រៅពីយក Webcam ថ្មីរបស់ក្រុមហ៊ុន Microsoft នេះ ទៅប្រើលើមុខងារ ស្កេនមុខ នៅលើ Windows 10 អ្នកទាំងអស់គ្នា ក៏អាចយកឧបការណ៍នេះ ទៅភ្ជាប់ជាមួយ ឧបករណ៍ហ្គេម Xbox One ក៏បានដែរ។ ជាពិសេស បើ​យោង​តាមការលេចធ្លាយ គោលបំណង នៃឧបករណ៍ Webcam ដែលអាចបង្ហាញកម្រិតគុណភាពបាន 4K របស់ Microsoft នេះ គឺសម្រាប់នាំយក មុខងារ Windows Hello facial recognition ទៅកាន់កំព្យូទ័រលើតុ (PCs) ហើយក៏អាចជំនួស កាមេរ៉ា Kinect របស់ឧបករណ៍ហ្គេម Xbox One ផងដែរ។

សរុបមក ក្រុមហ៊ុន Microsoft គ្រោងនឹងបញ្ចេញកាមេរ៉ា Webcam ដែលមានសមត្ថភាព បង្ហាញកម្រិត បានដល់ទៅ 4K ដែល​សម្រាប់​ប្រើ លើកុំព្យូទ័រដែលប្រើប្រាស់ Windows 10 និង Xbox One នៅឆ្នាំ 2019 ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Mobile Syrup Tag: កាមេរ៉ា