CAMBO REPORT

Popup Advertising5 seconds

Google រកប្រាក់​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ពី Google Home!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឧបករណ៍ Speaker វៃឆ្លាត និងជំនួយការឌីជីថល បានកើនឡើងយ៉ាងឆាប់រហ័ស នៅផ្នែកខាងអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយ ឧបករណ៍​វៃឆ្លាត Google Home គឺមានភាពល្បីល្បាញ ជាងក្រុមហ៊ុនដទៃទៀត។ ហេតុនេះហើយ បានជាក្រុមហ៊ុន Google ទទួល​បាន ប្រាក់ចំណូលជាច្រើនពីវា ដោយមិនគិតពី ផលិតផលផ្សេងៗទៀតនោះទេ។

នាពេលថ្មីនេះ អ្នកវិភាគរបស់ RBC បានសិក្សា និងប៉ាន់ស្មានថា ក្រុមហ៊ុន Google មិនត្រឹមតែ គ្រប់គ្រងចំណែកទីផ្សារ បានយ៉ាង​មាន​ប្រសិទ្ធភាព​នោះទេ ហើយថែមទាំង ប្រាក់ចំណូលផងដែរ ដោយបង្កើន ប្រាក់ចំណូលចំនួន បានដល់ទៅ 3,4 ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ 2018 ពីឧបករណ៍ Google Home របស់ខ្លួន។ ប្រសិនបើ យើងយក ប្រាក់ចំណូលពីឧបករណ៍ Google Home ទៅ​ប្រៀបធៀប​ជាមួយ​នឹងប្រាក់ចំណូល នៃការលក់ស្មាតហ្វូនត្រកូល Pixel គឺទាបជាងបន្ដិចប៉ុណ្ណោះ។ ក្រៅពីនេះ ក្រុមហ៊ុន Google ក៏ជឿជាក់ថា ខ្លួនលក់ឧបករណ៍ Google Home បានចំនួន 52 លានគ្រឿង នៅទូទាំងពិភពលោក (ដោយចំនួន 43 លានគ្រឿង លក់បាន នៅក្នុងសហរដ្ឋអាមេរិក)។

 

ទោះជាយ៉ាងណា ការកើនឡើងនៃឧបករណ៍ Google Home មានភាពរហ័ស ដោយក្នុងឆ្នាំ 2016 លក់បាន 2 លានគ្រឿង ហើយ 15 លានគ្រឿងក្នុងឆ្នាំ 2017 និងដល់ទៅ 35 លានគ្រឿងក្នុងឆ្នាំ 2018 ប៉ុន្ដែភាគច្រើន អ្នកប្រើប្រាស់ គឺនៅក្នុងសហរដ្ឋអាមេរិក និង​ភាគ​តិចណាស់ក្នុងតំបន់អាស៊ី។

សរុបមក អ្នកវិភាគរបស់ RBC ក៏បានព្យាករណ៍ថា ក្នុងឆ្នាំ 2020 ប្រាក់ចំណូលពីការលក់ ឧបករណ៍ Speaker វៃឆ្លាត Google Home អាចកើនឡើង បានគុណនឹងពីរ និងមានប្រាក់ចំណូល ច្រើនជាងពីការលក់ ស្មាតហ្វូនត្រកូល Pixel ទៅទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: MS Poweruser Tag: Lifestyle