CAMBO REPORT

Popup Advertising5 seconds

Gigabyte បញ្ចេញក្រាហ្វិចកាត RTX 2080 Ti សម្រាប់​អ្នក​ចង់​បាន​ខ្យល់​បាញ់​ចេញ​តាម​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រាហ្វិចកាតនៅពេលបច្ចុប្បន្នមានច្រើនម៉ាក ច្រើនជម្រើស ទៅតាមតម្រូវការជាក់ស្ដែង អ្នកប្រើប្រាស់ខ្លះចូលចិត្តក្រាហ្វិចមានកង្ហារ ២ ខ្លះ ៣ ហើយខ្លះក៏ត្រូវការតែកង្ហារបន្ថយកម្ដៅតែមួយប៉ុណ្ណោះ ព្រោះចំនួនកង្ហារទាំងនោះមានគោលដៅរបស់វា ទៅតាម​តម្រូវការ​ជាក់​ស្ដែង​នៃ​អ្នកតម្លើង ឬផ្គុំផ្នែករឹងបញ្ចូលគ្នាតែមួយ។ ហេតុដូច្នេះ សម្រាប់អ្នកដែលចង់បានក្រាហ្វិចកាត ដែលមិនបាញ់ខ្យល់​ក្ដៅ​នៅ​ក្នុងធុង (Case) ហើយចង់បានខ្យល់បាញ់ចេញតាមក្រោយដួចពពួក Founder Edition (FE) ផ្ដល់នូវសីតុណ្ហាភាព ក្នុងម៉ាស៊ីន​ត្រជាក់​ស្រួលនោះ Gigabyte មានក្រាហ្វិចកាត RTX 2080 Ti ជាប្រភេទ Turbo ថ្មីសម្រាប់អ្នក។

Gigabyte Aorus GeForce RTX 2080 Ti Turbo មានរចនាបថស្ដើង មិនធំពេកដូចទៅនឹងក្រាហ្វិចដែលមានកង្ហារច្រើននោះទេ ដោយកង្ហារមួយរបស់វាបាញ់ខ្យល់ចេញតាមក្រោយ ដើម្បីបន្ថយកម្ដៅបន្ទះឈីបក្រាហ្វិចកាត ហើយក៏ធូរថ្លៃផងដែរ ព្រោះវាមើល​ទៅ​សាមញ្ញ ល្អបំផុតសម្រាប់អ្នកចង់ Build ក្រាហ្វិចកាតដោយប្រើប្រាស់ Water Block ជាជាងចំនាយប្រាក់ច្រើនហួស​ហេតុ​ទៅ​លើ​ក្រាហ្វិច​កាត​មានភ្លើង RGB មានដែកត្រជាក់ធំដែលមានតម្លៃថ្លៃ។ មិនខុសគ្នាពី RTX 2080 Ti ផ្សេងៗទៀតនោះទេ Aorus RTX 2080 Ti Turbo មានទំហំ VRAM 11GB ដោយវាមានល្បឿន Memory Clock @1650MHz ត្រូវបាន Overclocked រួចជាស្រេច​ចេញ​​ពីប្រអប់ លឿនជាងក្រាហ្វិចរបស់ nVIDIA 105MHz ឬ 15MHz នៅពេល Overclock ពេញទំហឹង។

 

សម្រាប់លក្ខណៈសម្បត្តិទូទៅរួមមានដូចជា៖

 

•    Core Clock - 1650MHz

•    RTX – OPS – 78

•    CUDA Core – 4352

•    Memory Clock – 14000MHz

•    Memory Size – 11GB

•    Memory Bus – 352bit

•    Memory Bandwidth (GB/s) – 616 GB/s

•    Card Bus – PCIE 3.0 x 16

•    រន្ធ IO – DisplayPort 1.4 x 3, HDMI 2.0b x 1, USB type C x 1

 

ប្រិយមិត្តមួយចំនួនអាចនឹងគិតថា កង្ហារមួយបែបនេះ វាអាចនឹងឡើងកម្ដៅខ្លាំង ថែមទាំងងាយខូចជាក់ជាមិនខាន ត្រូវហើយ ដោយ​សារ​តែ​វា​ស្ដើងជាងគេ ហើយមានកង្ហារមួយបែបនេះ វាប្រាកជារត់ក្ដៅជាងក្រាហ្វិចកាតកង្ហារ 2-3 ដែលមានដែក​ត្រជាក់​ធំ​ជាក់​ជាមិ​ន​ខាន តែកុំបារម្មណ៍ RTX 2080 Ti Turbo 11GB របស់ Gigabyte មួយនេះ វារត់ក្ដៅជាងគេបន្តិចមែន លាន់ឮជាងគេបន្តិចមែន តែ​ល្បឿន​របស់វាក៏មិនខុសគ្នាពី RTX 2080 Ti ផ្សេងៗទៀតដែរ ដែលអ្នកមិនអាចប្រាប់បានថា មួយណាជាក្រាហ្វិចមួយណានោះទេ បើអ្នកស្ថិតនៅពេលលេងហ្គេម ម្យ៉ាង Gigabyte មានការធានាយ៉ាងត្រឹមត្រូវជូនអតិថិជនដល់ទៅ 4 ឆ្នាំឯណោះ ដោយតម្លៃរបស់​វា​នៅ​មិន​ទាន់ដឹងនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: PCGamer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ